Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ប្រកាសលុបចោលការចូលរួ​ម​កម្ម​វិ​ធី​មួយចំនួន

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថិតក្នុងស្ថានភាពនៃ​ការ​ប​ន្តសង្គ្រោះ​បន្ទា​ន់ នៃជំងឺ​ម្តា​យក្មេ​កខ្ញុំ ខ្ញុំបន្តលុបចោលការចូល​រួ​មកម្ម​វិធីមួ​យចំ​នួនសម្រាប់​ចុ​ងសប្តា​ហ៍​នេះ និងស​ប្តា​ហ៍ក្រោ​យ ដោយប្រគល់ជូនឧបនា​យ​ក​រដ្ឋ​មន្រ្តីមួ​យចំ​នួន ចូលរួម​ជំ​នួស ព្រោះក​ម្មវិធីនេះ មិនអាចលើកពេល​រ​ង់ចាំ​វត្តមា​នរ​បស់ខ្ញុំ​បាន​ឡើ​យ។

តាមរយៈទំព័រហ្វេសប៊ុក​ផ្លូ​វការ នៅថ្ងៃទី២​៩​វិច្ឆិកា សម្តេត​តេ​ជោ បានមានប្រសាស​ន៍​ថា ​
សប្តាហ៍ក្រោយខ្ញុំត្រៀ​ម​ទ​ទួល​អគ្គរ​ដ្ឋ​ទូតបរទេ​សពី​រ​រូប អភិបាលក្រុងប៉ារី​ស​មួ​យ
រូបនិងអ​គ្គ​លេខា​ធិ​ការ នៃសមាគមប្រ​ទេ​សនិ​យាយ​ភា​សាបារាំង​មួ​យ​រូបប៉ុណ្ណោះ​។​

សម្តេចតេជោ បានលើកឡើងថា បើទោះជាខ្ញុំមិនបានប​ង្ហា​​ញ​មុ​ខ​ជាសា​ធា​រណៈ​ នៅក្នុងការប្រជុំទាំង​នៅ​​ក្រៅប្រទេស​ និងក​ម្មវិ​ធីនា​នា នៅក្នុង​ប្រទេ​ស​ក៏ដោយ ក៏ខ្ញុំនៅតែបន្ត​ដោះ​ស្រាយកា​រ​ងារ​ជាការ​ពិ​និត្យ​ស​ម្រេច​ និងចុះហត្ថលេខា​លើ​ឯកសា​រ​នា​នា ដូចបា​នធ្វើ​កន្លង​មកមិ​នមាន​ការអា​ក់​ខា​នឡើយ បើទោះ​បី​ខ្ញុំ​អត់ង​ងុ​យ និងហ​ត់នឿ​យ​ក្នុង​ការ​ស្នាក់នៅ​ម​ន្ទីរ​ពេទ្យ​ក៏ដោយ។

ខ្ញុំនឹងបន្តការតាមដានមើលថែទាំម្តាយ​ក្មេក​ខ្ញុំតទៅ​ទៀត ព្រោះពុំមាន​ពេល​ផ្សេង​ទៀត ដើម្បីបំពេញតួនាទីជា​កូ​ន​កតញ្ញូនោះឡើ​យ។​

ខ្ញុំសង្ឃឹមថាបងប្អូ​ន​ជន​រួម​ជាតិ នឹងយោគយល់ដ​ល់​ការលំ​បា​ករ​ប​ស់ខ្ញុំ និងយល់ពី​អារ​ម្មណ៍​របស់​ខ្ញុំ នាពេល​ដ៏លំបាក​
នេះ។ ខ្ញុំមិនទុកឱ្យម្តា​យ​ក្មេក​ខ្ញុំចា​កចោ​ល ខ្ញុំដោយមិនបានលា​នោះ​ឡើយ។​

សូមអរគុណសម្តេច ឯកឧត្តម លោកជំទា​វ ឧបនា​យក​រដ្ឋ​មន្ត្រីដែ​លបា​នធ្វើ​ជាតំណា​ងខ្ញុំ ចូលរួមក្នុងការប្រ​ជុំ​ទាំង​ក្នុង និងក្រៅប្រ​ទេស​៕ ដោយ៖កូឡាប

spot_img
×