Thursday, June 30, 2022

បែកធ្លាយ​ចេញ​រូបភាព​យន្តហោះ គ្មាន​អ្នកបើកបរ​ដែល​វាយប្រហា​រលើ​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​នៅ​ប្រទេស​ស៊ី​រី​

​តាម Sputnik, ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃ​ទី​១០/១ បាន​ប្រកាស​ជា​សាធារណៈ​នូវ​រូបភាព​នៃ​យន្តហោះ​គ្មាន​អ្នកបើកបរ ត្រូវបាន​ភេរ​វករ​នៅ​ស៊ី​រី​ប្រើប្រាស់​សម្រាប់​វាយលុក​មូលដ្ឋា​យោធា ២​នៅ Hmeymim និង Tartus​។ បណ្តា​រូបភាព​បង្ហាញឲ្យឃើញថា មាន​ឧបករណ៍ ៣ នៅ​សភាព​ដើម​ទាំងស្រុង ហើយ​ឧបករណ៍​ទាំងនេះ​ត្រូវបាន​តម្លើង​ពីក្តា​បន្ទះ​ឈើ ខ្សែ​ត​ភ្ជាប់ រួច​រុំ​ស្កុត​ជុំវិញ ព្រមទាំង​ជ័រ PE​។ ក្រៅពីនោះ​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​បាន​ផ្តល់ឲ្យ​ឃើញ​រូបភាព​យន្តហោះ​គ្មាន​អ្នកបើកបរ ៣​គ្រឿង បាន​ផ្ទុះ​ជា​បំណែកៗ​។​

យន្តហោះ​ដែល​វាយលុក​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​

​អង្គភាព​នេះ នៅ​បាន​វាយតម្លៃ​ថា ការ​តម្លើង​យន្តហោះ​គ្មាន​អ្នកបើកបរ​ដែល​ពួក​ភេរ​វករ​ប្រើប្រាស់ អាចធ្វើ​បាន​ដោយ​ប្រទេស​ដែល​មាន​បច្ចេកទេស​ជឿនលឿន ហើយ​ព្រមាន​ថា ប្រទេស​ណា​ក៏​ដោយ​លើ​ពិភពលោក​ក៏​អាច​នឹង​ប្រទះ​ជាមួយ​ការ​វាយកម្ទេច​ស្រដៀង​គ្នា​នេះ​ដែរ​។​

​មន្ទីរ​បញ្ច​កោណ​បាន​ទាត់ចោល​នូវ​ការវាយតម្លៃ​បែបនេះ ហើយ​ពួកគេ​ថា ប្រភេទ​ឧបករណ៍​បែបនេះ អាច​ទិញ​បាន​នៅ​ទីផ្សារសេរី​យ៉ាង​ងាយ​។​

​នៅ​ថ្ងៃ​ទី ៦/១​មុន​នោះ រុស្ស៊ី​ឲ្យដឹងថា យោធា​ពួកគេ​បាន​រុញច្រាន​ការវាយលុក​ពី​សំណាក់​យន្តហោះ​គ្មាន​អ្នកបើកបរ​ចំនួន ១០​គ្រឿង របស់​ពួក​ឧទ្ទាម សំដៅលើ​មូលដ្ឋាន​យោធា​អាកាស Hmeymim និង​បរិក្ខារ​៣​ទៀត សំដៅលើ​មូលដ្ឋានទ័ព​ជើ​ទឹក​នៅ Tartus ។ យន្តហោះ​នេះ ៧​គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ Pantsir-S ខណៈពេល​៦​គ្រឿង​ទៀត​បាន​ត្រូវ​គៀប​ឲ្យ​ចុះចត​នៅ​តំបន់​ដែល​រុស្ស៊ី​គ្រប់គ្រង​៕ សូ​យ​ន​