ភ្នំពេញ៖ គណ:បញ្ជាករឯកភាពខណ្ឌទួលគោកបានដឹកនាំក្រុមប្រតិបត្តិការបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ( ចាក់ភ្នាល់បាល់តាមអនឡាញ ) មួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យបាន៤នាក់ កាលពីរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស២០១៨ វេលាម៉ោង ១៥និង៣០នាទី នៅចំណុច សេវាអ៊ីនធើណត វិស័យព័ត៌មាន ( កាហ្វេ០១៨ ) ដែល មានទីតាំងផ្ទះលេខ ២៥៩ ផ្លូវលេខ១២២ ក្រុម ទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោក ទៀវ សំអឿន ជាអភិបាលរង ខណ្ឌ ក្រោយការសម្រប សម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការចូលរួមពីកញ្ញា ណុប លក្ខ័ណា ជាក្រឡាបញ្ជី
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងនោះភ្នាក់ងារស៊ីសងចំនួន០៣ នាក់ និងអ្នកចាក់ភ្នាល់ចំនួន១នាក់ រួមមាន ៖១-ឈ្មោះ វុទ្ធី ស្រីឡែន ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក សេវាអ៊ីនធើណេត វិស័យពត៌មាន (កាហ្វេ០១៨ ) ស្នាក់នៅផ្ទះលេខ២៥៩ ផ្លូវលេខ១២២ ក្រុម ទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ភ្នាក់ងារស៊ីសង ) ។២-ឈ្មោះ អ៊ួង ផល្លា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក សេវាអ៊ីនធើណេត វិស័យព័ត៌មាន (កាហ្វេ០១៨ ) ស្នាក់នៅផ្ទះលេខ០៧២ ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( ជាភ្នាក់ងារស៊ីសង ) ។ ៣-ឈ្មោះ ខៀវ បញ្ញាវឌ្ឍន៍ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សេវាអ៊ីនធើណេត វិស័យព័ត៌មាន (កាហ្វេ០១៨ ) ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវ លេខ៣៩០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ភ្នាក់ងារស៊ីសង ) ។៤-ឈ្មោះ យ៉ា ហៃដាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់ ) និងចាប់យកវត្ថុតាងរួមមាន ៖ម៉ូនីទ័រម៉ាក Dall ចំនួន១៨គ្រឿង CPU ចំនួន១៤ គ្រឿង ម៉ាស៊ីនព្រីនបុងបាល់ម៉ាកB2B ចំនួន៤គ្រឿង ម៉ាស៊ីនព្រីន នឹងថតចម្លងម៉ាក HP ចំនួន១គ្រឿង ម៉ាស៊ីនកាម៉េរ៉ាសុវត្ថិភាពចំនួន០១គ្រឿង , ម៉ាស៊ីនណេតវើតម៉ាក TP .Link ចំនួន២គ្រឿង ម៉ៅចំនួន១៣គ្រឿង ឃីប៊តចំនួន១៤ បន្ទះ ទូរទស្សន៍មួយគ្រឿងម៉ាក LG 42 អ៊ិញ ចំនួន១គ្រឿង លិខិតអនុញ្ញាត លេខ ៣៤០ ល.អ របស់ឈ្មោះ សុ សុភា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយ មន្ទីរសារពត៌មានរាជធានីភ្នំពេញ , ប្រាក់ដុល្លារចំនួន៣៨៩$ (បីរយប៉ែតសិបប្រាំបួនដុល្លារសហរដ្ឋអាមេរិក ) នឹងប្រាក់រៀលចំនួន៧០០០៛ ( ប្រាំពីរពាន់រៀល ) ក្រោយពីត្រួតពិនិត្យរួចក្រុមប្រតិបត្តិការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងចាប់យកវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែងខាងលើ ប្រគល់អោយ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកទីតាំងប្រព្រឹត្តបទល្មើស ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិត្តការយើងសម្រេច បិទឃ្លុំបេជាបណ្ដោះអាសន្ន ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ