កងទ័ពចិនលើពាសពេញប្រទេសនេះ កំពុងតែធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយដ៏ធំ រួមមានទាំងការបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបរយៈឆ្ងាយ ខ្លី និងមធ្យម។
ចិនបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបរយៈឆ្ងាយ ខ្លី និងមធ្យមកាលពីថ្ងៃទី ៩/១
តាម Daily Star, PLA Daily ដែលជាស្ថាប័ននាំពាក្យរបស់កងទ័ពចិន បានប្រកាសពីការធ្វើសមយុទ្ធទ្រង់ទ្រាយធំលើផ្ទៃប្រទេសទាំងមូលអមដោយរូបភាពបាញ់បង្ហោះកាំជ្រួចអន្តរទ្វីប។
PLA ពុំបញ្ជាក់ច្បាស់ពីប្រភេទកាំជ្រួចណាខ្លះ គ្រាន់តែឲ្យដឹងពីការសាកល្បងនៅទីតាំងយ៉ាងច្រើន។ ការបាញ់បង្ហោះកាំជ្រួចនេះប្រព្រឹត្តទៅនៅថ្ងៃទី៩/១១។
ស្របពេលជាមួយគ្នានោះ នៅមូលដ្ឋានយោធា 4.000 កន្លែងពាសពេញប្រទសចិន ពលទាហានរាប់សិបពាន់នាក់ បានចូលរួមក្នុងសមយុទ្ធជាមួយ “បរិស្ថានប្រយុទ្ធពិតៗ” តាមបញ្ជារបស់ប្រធានរដ្ឋស៊ី ជិនពៀន។
មានវត្តមាននៅ Hebei កាលពីសប្តាហ៍មុន លោកស៊ី បានសំណូមពរឲ្យកងទ័ពស្ថិតក្នុងស្ថានផាព “ត្រៀមប្រយុទ្ធជាស្រេច” គ្រប់ពេលវេលា។
លោកស៊ីក៏បានសំណូកពរឲ្យទាហានគ្រប់ជាន់ថ្នាក់ត្រូវលើកកម្ពស់ស្មារតីប្រយុទ្ធ ហើយត្រៀមសម្រេចឲ្យបានភារៈកិច្ចដែលទទួលបាន។
ដូច្នេះអាចនិយាយថា សមយុទ្ទទ្រង់ទ្រាយដ៏ធំរបស់ចិនរយៈពេលកន្លងមក គឺមានការចូលរួមពីគ្រប់ផ្នែក ៖ ថ្មើរជើង ជើងទឹក អាកាស រហូតដល់កងកម្លាំងកាំជ្រួចយុទ្ធសាស្ត្រ និងកងកម្លាំងភស្តុភារ។
Xu Jiqiang, អ្នកជំនាញការអាវុធរបស់ចិន ដែលតែងចូលរួមក្នុងការធ្វើសមយុទ្ធ ១៥ឆ្នាំកន្លងមក ពោលថា ៖ “នេះគឺជាសមយុទ្ធពុំធ្លាប់មានខណៈពេលដែលគ្រប់ផ្នែកនៃកងកម្លាំងបានចូលរួមធ្វើសមយុទ្ធក្នុងពេល១ថ្ងៃព្រមៗគ្នា -នេះជារឿងពុំធ្លាប់មាន”៕ សូយន