Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំង​អំពើពុ​ករលួយ ស្នើឱ្យផ្សព្វផ្សាយ ខ្លឹមសារ ប្រឆាំងអំពើ​ពុករលួយ ១៣ចំណុច តាមក្រ​សួ​ងស្ថាប័ន និងអង្គភាពចំណុះ

spot_img

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំ​ពើពុ​ករ​លួយ បានស្នើ​​​សុំដ​ល់​ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ ​ជាប្រធានក្រសួង​ ​ស្ថាប័ន ក្នុងសំណើសុំផ្សព្វផ្សាយខ្លឹម​សា​រ​ប្រឆាំង​អំពើ​ពុករលួយ នៅតាមក្រសួង ស្ថាថប័ន និងអង្គភាពចំណុះ ដើម្បី​អ​បអ​រ​សាទរ ទិវាអន្តរជាតិ ទិវាជាតិប្រយុទ្ធប្រឆាំងអំ​ពើ​ពុក​រលួ​យ ​៩ធ្នូ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីអប​អ​រសាទរ ទិវាអន្តរជាតិ ទិវាជាតិ ប្រឆាំងអំពើ​ពុ​ករ​លួ​យ ៩ធ្នូ ដែលឈានចូលមកដ​ល់​ ក្នុងពេលដ៏ខ្លី ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុក​រ​​លួយ បានដាក់សំណើ មកកាន់ ឯកឧត្ដម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ​ជា​ប្រធាន​ក្រ​សួ​ង ស្ថាប័ន មេត្តារៀបចំបោះពុ​ម្ព​ និងច​ង​បដា ខ្លឹមសារ ប្រឆាំងអំពើពុករលួ​យ​ ចំនួន​១៣​ចំ​ណុច តាមទីតាំងរបង​ក្រ​សួ​ង ស្ថាប័ន និងអង្គភាពចំ​ណុះ​របស់ក្រ​សួ​ង ស្ថាប័នរប​ស់ខ្លួន ។​

លោកបន្តថា ខ្លឹមសារទាំង១៣នោះ រួមមាន ៖ ១) “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល ចះកាត់” អភិក្រម សម្ដេចអគ្គមហាសេនាប​តី​ ​តេជោ ហ៊ុន​សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស​ម្រា​ប់ម​ន្រ្តី ​អនុវ​ត្តកា​​​រងារ ប្រចាំថ្ងៃ ២) រួមគ្នាប្រឆាំងអំពើពុក​រ​លួ​យ ! ៣) ស្រឡាញ់គ្រួសារ កុំពុករលួយ​ ! ៤) គោរពនីតិរដ្ឋ គឺប្រឆាំងអំពើពុករលួ​យ​ ​៥) ធុរកិច្ចស្អាតស្អំ គឺប្រឆាំងអំពើពុករ​លួ​យ ៦) មាន​សុ​ចរិតភាព គ្មានអំពើពុករលួ​យ ៧) យុវជ​នជាក​ម្លាំង​ចល​ករ មិនអាចខ្វះបានក្នុ​ងការ ប្រឆាំងអំពើពុករលួយ​ ​៨) ប្រព័ន្ធផ្សព្វផ្សាយ​ជា​យាន ប្រឆាំងអំពើពុករលួយ ​ដ៏​ល្អ​មួយ​ ៩) ស្អាត​ស្អំ ​ដើម្បីអភិវ​ឌ្ឍ​ ​១០) ប្រឆាំងអំពើ​ពុ​ក​​រលួយ ដើម្បីសង្គមជាតិយើ​ង​ ​១១) ការប្រឆាំងអំពើ​ពុ​ក​រ​លួ​យ ជាកាតព្វកិច្ច រ​ប​ស់យើ​ងទាំង​អស់​គ្នា ១២) អភិ​បាលកិ​ច្ច​ល្អ គឺស្អាតស្អំ មិនពុករលួយ​ ​និ​ង១៣) ផ្ដល់សេវាសាធារណៈ ប្រ​ក​បដោ​យគុណ​ភាព និងមិនមានអំពើពុក​រ​លួ​យ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១០ ស្តីពីទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ អង្គភាពប្រឆាំងអំពើពុករលួយ មានភារកិច្ចទទួលបន្ទុក រៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយសហការជាមួយនឹងក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជន គ្រប់លំដាប់ថ្នាក និងអាជ្ញាធរដែនដីរាជធានី ខេត្ត ៕ដោយ៖កូឡាប

spot_img
×