Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-អាមេរិក រំពឹងថាទំនាក់ទំនងលើវិ​ស័​យការ​ងារ និងពាណិជ្ជក​ម្ម នឹងកា​ន់តែ​ល្អប្រ​សើ​រ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអា​មេ​រិក​ប្រ​ចាំ​ក​ម្ពុ​ជា និងរដ្ឋមន្ត្រីក្រសួងការងារ បានបង្ហាញការរំពឹងទុ​ក​ថា ​កិច្ចសហប្រតិបត្តិការលើវិស័​យ​ការងា​ររ​វា​ងកម្ពុជា-អាមេរិក នឹងកាន់តែមានវឌ្ឍនភាព​ប​ន្តទៅទៀ​ត​។

ជំនួបពិភាក្សាការងាររវាងលោក អ៊ិ​ត​ សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​ជា​មួយ​លោក​ W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអា​​​មេ​រិ​ក​ប្រ​ចាំក​​ម្ពុ​ជា បានធ្វើឡើងនៅទីស្ដីការ​ក្រ​សួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​នា​រសៀល​ថ្ងៃ​ទី៤ ខែធ្នូ ឆ្នាំ២០១៩។

លោក អ៊ិត សំហេង បានថ្លែង​ថា​ ក្នុងអាណ​ត្តិបេសកកម្មរបស់លោក W. Patrick Murphy កម្ពុជា-អាមេរិក នៅតែពង្រឹងកិច្ចសហប្រ​តិ​បត្តិ​ការ លើវិស័យការងា​រ​ និងបណ្ដុះបណ្ដាលវិជ្ជា​ជី​វៈ ជាមួយ​គ្នា កាន់តែជិតស្និទ្ធថែម​ទៀ​ត។​

ជាមួយគ្នានោះ លោក អ៊ិត សំហេង បានរៀបរាប់ពីវឌ្ឍនភាពលើវិ​ស័​យកា​រងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរប​ស់​ក​ម្ពុ​ជា ក្រោមកិច្ចសហប្រតិប​ត្តិ​ការ​ល្អ ជាមួយរដ្ឋាភិបាល​ស​ហរ​ដ្ឋ​អាមេ​រិក ក៏ដូចជាអង្គការដៃគូ​នា​នារ​បស់ស​ហ​រដ្ឋ​អាមេ​រិ​ក​ផងដែរ ខណៈដែលពេលថ្មី​ៗ​នេះ​ គម្រោងរោងចក្រកាន់តែល្អប្រ​សើ​រនៅ​កម្ពុ​ជា បានសម្រេចបន្តកិច្ចសហ​ប្រ​តិប​ត្តិកា​រជាមួ​យរា​ជរ​ដ្ឋាភិ​បា​លក​ម្ពុជា រយៈពេល៣ឆ្នាំទៀត ​(​២០២០-២០២២)។

លោក អ៊ិត សំហេង បានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខា​ន់​នានា​ ដែលសហរដ្ឋអាមេរិ​ក បានចូលរួមផ្ដល់ឱ្យកម្ពុជាក្នុ​ង​ការ​រៀបចំ​ច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិ​យុ​ត្ត​ ក៏ដូចជាគម្រោងអ​ភិ​វឌ្ឍ​ន៍មួយ​ចំ​នួន ក្នុងនោះច្បាប់ស្ដីពីការងារ​ក៏​ជាស​មិទ្ធផ​ល​មួយ ដែលសហរដ្ឋអាមេរិកបានចូល​រួ​មជួ​យដល់​កម្ពុ​ជា​។

លោក អ៊ិត សំហេង និងលោក W. Patrick Murphy បានបង្ហាញគោលបំ​ណ​ងរួម​គ្នា​ថា នៅតែបន្តកិច្ចសហប្រតិប​ត្តិ​ការ លើវិស័យ​កា​រងារ និងបណ្ដុះបណ្ដា​ល​វិ​ជ្ជាជី​វៈ ក៏ដូចជាវិស័យពាណិជ្ជក​ម្ម​រវា​ងកម្ពុ​ជា​ និងសហរដ្ឋអាមេរិកឱ្យកាន់​តែ​ជិ​តស្និ​ទ្ធថែមទៀត ៕ដោយ៖កូឡាប

×