Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ខ្មែរ​សញ្ជាតិ​បារាំង​ម្នាក់​ចូល​ម៉ាស្សា​រួច​ដាក់ខ្យល់​ស្លាប់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អនិកជន​ខ្មែរ​សញ្ជាតិ​បារាំង​បាន​ស្លាប់​ខណៈ​ពេល​ចូល​ទៅ​ម៉ាស្សា​។​សមត្ថកិច្ច​បាន​អោយដឹង​ថា​ករណី អនិកជន​ខ្មែរ សញ្ជាតិ​បារាំង​ស្លាប់ ដឹង​កើតឡើង​នៅ​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១៨​នៅពេល​ដឹក​ចេញ​ហាង​​ម៉ាស្សា​យីហោ អ័រគី​ដេរ​ទីតាំង​ផ្ទះ​ផ្លូវ​លេខ ២០៥ ក្រុម​២៧ ភូមិ​ទី ៤ សង្កាត់ ទំនប់ទឹក​ខណ្ឌ​ចំការមន​មកកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូរ​វៀត​។

​សព​ឈ្មោះ AK PASCAL​ហៅ LIN NGUON ភេទ ប្រុស​ឆ្នាំ​កំណើត ១០ . ០១.១៩៥៩ មាន​អាយុ​៥៩​ឆ្នាំ​(​តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​បារាំង​លេខ​១១០១PNH០០០១៦) ទីលំនៅ​ផ្ទះ​លេខ​០៥៤ ភូមិ​ស្ទឹង​ថ្មី ឃុំ ដ​ង្គុំ ស្រុក សៀមរាប​ខេត្ត​សៀ​បរាប​។​

អ្នក​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​ថ្ងៃទី​១០​ខែ​មករា​ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១២ ជនរងគ្រោះ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ពណ៌​ស​តែម្នាក់ឯង​មក​ឈប់​នៅ​មុខ​ហាង​ម៉ាស្សា​ ដោយ​មាន​អាការៈ​ស្រវឹងស្រា រួច​ចូលមក​ម៉ាស្សា​រយៈពេល​មួយ​ម៉ោង​១​ម៉ោង លុះ​ម៉ាស្សា​បាន​រយៈពេល​ប្រហែល​កន្លះ​ម៉ោង ជន​​រងគ្រោះ​ប្រកាច់​ទាញ​ដៃ​ជើង​លែង​មាត់ក រួច​អ្នក​ម៉ាស្សា​ក៏​រត់​មក​ប្រាប់​ថៅកែ​ហាង ហើយ​ម្ចាស់​ហាង​បាននាំគ្នា​លើក​ជនរងគ្រោះ​ដាក់​លើ​រថយន្ត​របស់​ជនរងគ្រោះ​ដឹក​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូរ​វៀត ​ចូល​បន្ទប់សង្គ្រោះបន្ទាន់​បាន​ប្រហែល ១០​នាទី គ្រូពេទ្យ​​ប្រាប់ថា ស្លាប់​បាត់​ហើយ​។​ សមត្ថកិច្ច​សន្និដ្ឋាន​ថា បុរស​រូប​នោះ​ស្លាប់​ដោយ​គាំងបេះដូង​។​ សាកសព​យក​ទៅ​តំកល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×