Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម៖ បញ្ហា​គ្រឿងញៀន​ និង​​ចរា​ចរណ៍ ​នៅ​តែ​ជា​​​បញ្ហា​ក្តៅ ​ដែល​​ត្រូវ​​រួម​​គ្នា​​ដោះស្រា​យ​​

spot_img

​ខេត្តព្រៃវែង៖ សម្តេច​​ក្រឡា​ហោម​ ស​ ខេ​ង​ បាន​ថ្លែង​ថា​ បញ្ហា​គ្រឿងញៀន​និង​​ប​ញ្ហា​​ច​រាច​រណ៍​ ​នៅ​តែ​ជា​ករណី​ក្តៅ​បំផុត​ ​ដែល​ត្រូ​វ​រួម​គ្នា​ទប់ស្កាត់​និង​ដោះស្រាយ​​។

​ ថ្លែង​នៅ​ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធផល​នានា​ នៅ​​​វត្ត​ឥន្ទ​មុនី​​ ស្ថិត​ក្នុងភូមិ​ព្រៃ​ជ្រាំង​ ឃុំ​ពាន​រោង​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ នេះ​​​សម្តេច​​ក្រឡា​ហោម​​ ស​ ខេ​ង ​ឧបនាយករដ្ឋមន្ត្រី​​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​​ បាន​មានប្រសាសន៍​ថា​ បញ្ហា​ដែល​ធ្វើ​ ឲ្យ​មានកា​រ​​ព្រួ​យ​បារម្ភ​ខ្លាំង​បំផុត​នៅ​ក្នុង​​​សង្គ​ម​​នា​​ពេល​នេះ ​គឺ​ទី​មួយ​បញ្ហា​គ្រឿងញៀ​ន​​ នៅ​​​តែ​រាតត្បាត​តាម​ភូមិ​ឬ​តំបន់​​​នៅឡើយ​ បើ​ទោះ​បីជា​សម្ថ​កិច្ច​ជំនា​ញ​​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទា​ប់​​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​​​ក៏​​ដោ​យ​​។​

​ សម្តេច​ក្រឡាហោម​ បាន​បន្ត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១​៩​នេះ ​សមត្ថកិច្ច​បាន​ចាប់​ក​រ​ណី​គ្រឿ​ង​​ញៀន​ទ្រង់ទ្រាយ​ធំ​​​បាន​​ច្រើន​​ជា​ប​ន្តបន្ទាប់​ ដែល​អាច​និយាយ​បាន​ថា​​​រហូត​មក​ដល់​ពេ​ល​​នេះ​គឺ​ ប្រហែល​មួយ​តោន​ហើ​យ​​ ប៉ុន្តែ​ករណី​ធំៗ​​ក៏​​​ចាប់​បាន​តែ​ករណី​តូចៗ​នៅ​​​តែ​​មាន​​បន្ត​ដោយសារ​ តែ​មានការ​ឃុ​ប​ឃិត​​​និង​លួចលាក់​ដែល​ធ្វើ​ឲ្យ​​យើ​ង​នៅ​​មាន​ការ​​ព្រួយ​បារម្ភ​​​នោះ​។​

​ សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា បញ្ហា​ទី​២ ​គឺជា​​​បញ្ហា​គ្រោះថ្នាក់​ច​រា​ច​រណ៍ ​ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​​​មនុ​ស្ស​ស្លា​ប់​ក្នុ​ង​​មួយ​ ថ្ងៃ​ប្រាំ​នាក់​ ហើ​យ​ការ​ស្លាប់​នេះ​​គឺ​​វា​​សា​ហាវ​ជាង​ការ​ធ្វើសង្គ្រាម​ទៅ​​ទៀ​ត​ ដោយសារ​តែ​ការ​មិ​ន​​គោរ​នូវ​ច្បាប់​ចរាច​រ​ណ៍​ និង​ការ​បើកបរ​មិ​ន​​អា​​ធ្យា​ស្រ័​យ​​ដល់​គ្នា​​នឹង​គ្នា​។​ សម្តេច​បាន​បន្ថែម​ទៀត​​ថា ​រហូត​ដល់​ចុងឆ្នាំ​២០​១​៩​នេះ ​មាន​អ្នក​ស្លាប់​ដោយសារ​ច​រា​ចរ​ណ៍​​មាន​​ចំនួន​១៦០០​នាក់​​ហើយ​​ និង​រង​របួស​រាប់​ពា​ន់​​អ្នក​​ផ្សេង​​ទៀ​ត​​។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​​​ និង​សមត្ថកិច្ច​រួម​ទាំង​​​ភាគី​​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួម​​គ្នា​​ ទប់​ស្កាត់​​និង​ដោះស្រាយ​បញ្ហា​ទាំង​​​ពីរ​ខាងលើ​​នេះ ​បន្ថែម​ទៀត​ដើម្បី​ភា​ព​​រុ​ងរឿង​​ស​ង្គម ​និង​ប្រទេស​ជាតិ​ទាំងមូល​​នោះ​​។​

​ សម្តេច​បាន​បញ្ជាក់​ទៀត​ថា​ បញ្ហា​នេះ​គឺ​មិនមែន​តែ​​ភា​គី​ស​មត្ថកិ​ច្ច​​តែ​​មួយ​អាច​​ដោះ​​ស្រាយ​បាន​​​នោះ​​ទេ​​ គឺ​ត្រូវ​មាន​កិច្ចសហការ​ជា​មួ​យ​​បងប្អូន​ប្រជា​ព​​លរដ្ឋ​ ដែល​ជា​សាច់ញា​តិ​​ជា​ឱ​ពុក​ម្តាយ​​រ​បស់​​កូន ​ជាតា​ជា​យាយ​របស់​ចៅ​​ចូ​លរួម​​អ​ប់រំ​ និង​ណែ​នាំ​ពួក​គេ​ផ​ង ​ទើប​អាច​ទៅ​រួច​ ហើយ​មួ​យ​វិញ​ទៀត ​ត្រូវ​តែ​ជៀសវាង​ឲ្យ​​ឆ្ងា​យ​​ពី​គ្រឿង​ញៀ​ន ​និង​ត្រូវ​តែ​គោរព​នូ​វ​​ច្បាប់​​ច​រា​ចរណ៍​ ទើប​ក្រុម​គ្រួសារ​យើង​សង្គ​ម​​យើង​ប្រទេស​យើង​​​មាន​​ភាព​​សុ​ខសាន្ត​ និង​ការ​រីក​​ចម្រើន​ខ្លាំងក្លា​បន្ថែម​ទៀត​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×