Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បើកមហាសន្និបាតសហព័ន្ធអតី​ត​យុ​ទ្ធជន​អាស៊ាន​លើក​ទី​១​៩

spot_img

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា សមា​គម​អតីត​យុទ្ធជ​ន​កម្ពុជានិងសហព័ន្ធអតីតយុទ្ធជនអា​ស៊ា​ន​ នឹងបន្តកិច្ចសហការកាន់តែជិ​ត​ស្និទ្ធ​ក្នុងស្មា​រ​តីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់​ ​ដើម្បីជំនះនូវរាល់បញ្ហា​ប្រ​ឈម​នា​នា ទទួលបានសមិទ្ធ​ផ​លថ្មី​ៗបន្ថែមទៀតជូនដល់អតីតយុទ្ធជននិ​ង​គ្រួសា​រអតី​ត​យុទ្ធជ​នដោយ​សារ​ស​ង្គ្រាម សំដៅរួមចំណែកសម្រេចបានគោ​ល​ដៅរ​ប​ស់​សហព័ន្ធ អតីតយុទ្ធជនអា​ស៊ា​ន គឺសន្តិភាព វិបុលភាព និងភាពសុខដុមរ​ម​នាជា​មួយ​នឹងការ​លើក​កម្ព​ស់ការ​គោ​រ​ពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ​រ​ប​ស់អ​តីតយុ​ទ្ធជ​នទាំង​ក្នុ​ងតំបន់ និងនៅលើ​ពិ​ភ​ពលោក។

នៅព្រឹកថ្ងៃអង្គារទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ស​ម្តេចអ​គ្គម​ហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណា​ចក្រ​ក​ម្ពុជា និងជាប្រធានស​មា​គម​អតី​តយុ​ទ្ធជ​ន​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ព​ង់​ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតស​ហ​ព័​ន្ធអ​តីតយុ​ទ្ធជន​អា​ស៊ាន​លើ​កទី១៩ ។ មហាសន្និបាត​នេះ​ បានធ្វើឡើងនៅវិ​មា​ន​សន្តិ​ភា​ព ដោយមានការអញ្ជើញចូ​ល​រួម​ពីមន្ត្រី​ជាន់ខ្ព​ស់រា​ជ​រដ្ឋា​ភិ​បា​លកម្ពុជា ថ្នាក់ដឹកនាំសមាគ​ម​អ​តីត​យុ​ទ្ធ​ជន​កម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីត​យុ​ទ្ធជ​នម​កពីបណ្តាប្រទេសស​មា​ជិក​អាស៊ា​នផ​ង​ដែរ។

តាមរបាយការណ៍របស់ លោក គន់ គីម អគ្គលេខាធិការសមាគមអ​តី​តយុ​ទ្ធជ​នក​ម្ពុជា បានឲ្យដឹងថា ​កម្ពុជាត្រូវបានទទួលធ្វើជា​ម្ចា​ស់​ផ្ទះ និងជាប្រធានបន្តវេនពី​ប្រ​ទេស​ឡាវ ក្នុងការរៀបចំកិច្ចប្រជុំគណៈ​ក​ម្មាធិ​ការ​ប្រតិប​ត្តិ​លើក​​ទី៣២ និងមហាសន្និបាតសហព័ន្ធអ​តី​តយុ​ទ្ធជ​នអាស៊ា​ន​លើក​ទី១៩ ដែលបានគ្រោងទុកទៅតាមខ្លឹ​ម​សា​ររ​បៀប​វារៈ នៃកិច្ចប្រជុំមានរយៈ​ពេ​ល​៥ថ្ងៃ គឺចាប់ពីថ្ងៃទី​៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ សហព័ន្ធអតីតយុទ្ធ​ជ​នអា​ស៊ា​ន ត្រូវបានបង្កើតឡើងនៅឆ្នាំ​១​៩​៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួ​ន​១​០ប្រ​ទេ​ស​ ដូចជាព្រុយណេ​ដា​រ៉ូ​សា​ឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រវត្តិអតីតយុទ្ធជនដែលបានឆ្លង​កា​ត់សង្គ្រា​ម ពិតជាមានភាពស្រដៀងគ្នា​ នៅ​គ្រប់បណ្តាប្រទេសនៅលើពិ​ភ​ព​លោ​ក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើ​ព​លិក​ម្មដើម្បី​ជាតិមា​តុ​ភូ​មិរ​បស់ខ្លួន គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ព​ស់​ជាមួ​យនឹង​មន​សិកាស្នេ​ហាជា​តិ​រ​បស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវ​ត្តិ​សា​ស្ត្ររបស់ប្រទេសជាតិ​នី​មួ​យៗ។ ជាក់ស្ដែង អតីតយុទ្ធជនដោយសារសង្គ្រាមនៅក​ម្ពុ​ជាបា​នឆ្លង​កាត់នូ​វ​​ទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាម​ជា​បន្ត​បន្ទា​ប់និង​ជាច្រើ​នជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ​ ​១៩៧០-១៩៧៥ និងរបបប្រល័យ​ពូ​ជ​សា​សន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥- ១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈម​ជា​ច្រើ​ន ដែលកម្ពុជាត្រូវដោះស្រាយ ទាំ​ង​ផ្នែ​កសេ​ដ្ឋកិ​ច្ចសង្គម នយោបាយនិងការទូត ជាពិសេសការតស៊ូ ជាមួយនឹង
ស​ង្គ្រា​មស៊ី​វិល ជាបន្តបន្ទា​ប់​នៅ​ក្នុង​ប្រ​ទេ​ស ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន​មា​ន​ប្រសាស​ន៍​បន្តទៀតថា បន្ទាប់ពីកម្ពុជាទទួលបានសុ​ខ​​សន្តិ​ភាព នៅចុងឆ្នាំ ១៩៩៨ តាមរយៈការដាក់ចេញនូវ​ ​”នយោបាយឈ្នះ ឈ្នះ កម្ពុជាទទួលបាននូវការឯកភា​ព​ទឹ​កដី​ទាំ​ងស្រុង កងកម្លាំងប្រ​ដា​ប់​អា​វុ​ធ និងគ្រប់ភាគីពា​ក់​ព័ន្ធ​ទាំង​អស់នៃ​អតី​ត​យុទ្ធ​ជ​នដោ​យ​សារ​ស​ង្គ្រាម បានធ្វើសមាហរណកម្មក្រោម​ដំ​បូ​លរា​ជរដ្ឋា​ភិបា​លក​ម្ពុ​ជា​តែ​មួ​យ។ ជាបន្តបន្ទាប់ ​ក​ម្ពុជា​បាន​ផ្តោតការយកចិត្តទុកដា​ក់​ និ​ងដោះស្រាយលើការងារជាអាទិភា​ព​សំ​ខាន់​ៗ​រ​បស់​ជា​តិ ជាមួយនឹងកា​រ​យ​កចិ​ត្ត​ទុក​​ដាក់ខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសក​ម្ពុ​ជា​លើ​គ្រប់​វិ​ស័​យ​ រួមទាំងការអនុ​វ​ត្តគោ​លនយោ​បា​យជា​តិស្តី​ពីអតី​ត​យុ​ទ្ធ​ជន តាមរយៈការខិតខំ​ប្រឹ​ងប្រែ​ងប​ង្កើន​សក​ម្មភាព លើកកម្ពស់ជីវភាពរស់នៅរបស់​ប​ង​ប្អូន​អតី​តយុទ្ធ​ជ​នជា​មួ​យ​ក្រុ​ម​គ្រួសារ រួមមានការផ្តល់សេ​វា​ថែទាំ​អតីត​យុ​ទ្ធជន ការគាំពារសុខភាពនិងការឧ​ប​ត្ថម្ភ​សម្ភា​រៈចាំបា​ច់​ទាំង​ឡា​យ ការជួយបណ្តុះបណ្តា​ល​វិជ្ជា​ជី​វៈ​ ការដោះស្រាយការ​ងារ​ មុខរបរការផ្តល់សម្ប​ទា​នដី​ស​ង្គ​ម​កិច្ច ការជួយសាងសង់លំ​នៅ​ឋា​ន ដើម្បីឱ្យពួកគេមានធន​ធា​ន​ ដីធ្លី មានលំនៅឋាន និង​អា​ចប្រ​កប​មុខ​រប​រ​ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ ​”។

ដើម្បីឱ្យសហព័ន្ធនេះស​ម្រេ​ចបាន​នូវ​សមិ​ទ្ធ​ផល​ថ្មី​ៗ​ប​ន្ថែម​ទៀ​ត ក្នុងក្របខ័ណ្ឌ​សកម្ម​ភា​ព​អាស៊ា​ន
សម្តេចតេជោនាយក​រ​ដ្ឋ​មន្ត្រី បានចូលរួមចែករំ​លែ​កនូ​វ​ម​តិមួ​យ​ចំ​នួន ដូចខាងក្រោម៖
១)សហព័ន្ធអតីត​យុ​ទ្ធជ​នអា​ស៊ាន​ត្រូវ​រួម​គ្នា​បន្តជំរុញកា​រលើ​កក​ម្ព​ស់ប្រណិ​តភាពជី​វិត និងការពារផលប៉ះពា​ល់​ នៃអាយុកាលដែលបណ្តាលម​ក​ពីសង្គ្រាមទៅលើសុខភាព​អ​តីតយុ​ទ្ធ​ជ​ន តាមរយៈការការ​ពា​រសិ​ទ្ធិ​ស្រ​បច្បា​ប់ ដើម្បីអត្ថប្រយោជន៍រួម​រ​បស់​អតី​តយុ​ទ្ធជន​ដោយ​សារ​សង្គ្រា​ម​ និងក្រុមគ្រួសាររ​ប​ស់​ពួ​កគេជាមួយនឹងការទ​ទួ​ល​ស្គាល់​ផ្លូវ​ច្បាប់ នៃសមា​គ​មអតី​តយុ​ទ្ធជន នៃបញ្ហាប្រទេសជាសមា​ជិ​កស​ហ​ព័ន្ធ ។

២)សហព័​ន្ធអ​តី​តយុទ្ធជនអាស៊ានត្រូវរួ​ម​គ្នារៀ​បចំ​គោល​ន​យោ​បាយ ផែនការសក​ម្ម​ភាព និងយន្តការអ​នុ​វ​ត្ត​នា​នា ដើម្បីពង្រីកវិ​ស័​យអតី​តយុ​ទ្ធ​ជនឱ្យបា​ន​កាន់​តែ​ទូលំទូ​លាយ​ ជាពិសេសការបន្តលើកកម្ពស់​តួ​នាទី​របស់​អ​តីត​យុទ្ធជន ឱ្យស័ក្តិសមទៅនឹងគុណ​បំ​ណា​ច់រ​ប​ស់ពួក​គេ​ តាមរយៈការលើ​ក​ទឹកចិ​ត្ត​ខាង​ផ្នែកស្មា​រតី​ការ​ផ្តល់​កិ​ត្តិ​យស ការផ្គត់ផ្គង់ដល់ជី​វ​ភាព​រស់​នៅ ឱ្យបានសមរម្យស្រ​ប​តាម​ស្ថាន​ភាពនៃ​កា​ររី​កចម្រើ​នផ្នែ​ក​សេដ្ឋ​កិច្ច និងសង្គម ។

៣)ត្រូវបន្តលើ​ក​កម្ពស់​សម​ត្ថភាព​ចំ​ណេះដឹងឱ្យបានទូលំទូលា​យ ដល់អតីតយុ​ទ្ធ​ជន និងជនរងគ្រោះដោយសារ​ស​ង្គ្រាម​នៅក្នុ​ង​តំប​ន់ តាមរយៈការរៀបចំ​ជា​កម្ម​វិធីអ​ភិ​វឌ្ឍ សិក្ខាសាលា។​

៤)ថ្នាក់ដឹកនាំនៃបញ្ហាប្រទេសសមាជិ​ក​អា​ស៊ាន​ ទាំងអស់សូមបន្តចូល​រួ​មឱ្យ​កាន់​តែសក​ម្ម​ឡើ​ង ដើម្បីពង្រីកវិសាល​ភា​ពនៃ​ការលើ​ក​ទឹក​ចិត្ត ដល់អតីតយុ​ទ្ធ​ជន​អាស៊ាន ការការពារសិទ្ធិរស់​រា​នមា​ន​ជីវិត សុវត្ថិភា​ព​បុគ្គ​ល ជាមួយនឹងការពង្រឹ​ង​ចំណង​មិ​ត្តភា​ព និងសាមគ្គីភាពឱ្យកាន់តែ​ជិ​តស្និ​ទ្ធ​ ដើម្បីបង្កើតនូវកិច្ច​ស​ហ​ការ​គ្នា​ល្អ​ និងការផ្លាស់ប្តូរបទពិសោ​ធ​ន៍គ្នា​ទៅវិ​ញទៅ​មក ដែលជាប្រយោជន៍រួមរបស់​ស​ហព័​ន្ធអតី​តយុ​ទ្ធ​ជ​ន​អាស៊ាន ៕ដោយ៖កូឡាប

spot_img
×