ភ្នំពេញ៖ លោកស្រីកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជា អភិវឌ្ឍរីកចម្រើន ដោយមានបងប្អូនមិត្ដវៀតណាម ជួយជ្រោមជ្រែង គ្រប់បែបយ៉ាងពិសេស ជួយឲ្យកម្ពុជា មានមុខមានមាតនៅលើឆាក អន្ដរជាតិ និងជួយលើកកម្ពស់ កំណើន សេដ្ឋកិច្ច វប្បធម៏ សង្គមកិច្ច ឧសហស្សាកម្ម ទេសចរណ៏ ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ពេលទទួលជួបសម្ដែងការគួសម ជាមួយលោកជឿង ហ័រប៊ីញ ឧបនាយករដ្ឋ មន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងគណៈ ប្រតិភូ ដើម្បីសម្តែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។
ក្នុងជំនួបនោះ លោក ជឿង ហ័រប៊ីញ មកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩។
លោក បានបញ្ជាក់ថា៖ កម្ពុជាជា ប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ។ ក្នុងន័យនេះ លោក ក៏បានកោតសសើរសម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យដោយ រក្សាបាននូវស្ថានភាពសេដ្ឋកិច្ចបានយ៉ាងល្អ ដែលការអភិ វឌ្ឍ ទាំងនោះគឺមិនអាចកាត់ផ្តាច់បានទេពីចំណង សហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ដោយឆ្លងកាត់កំណែ ទម្រង់ ជាច្រើន ជាពិសេសកំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ដែលនាំឲ្យចំណូល របស់ប្រជាជនទូទាំងប្រទេសកាន់តែមាន ភាពប្រសើរឡើង ដែលអាចឈានឆ្ពោះទៅជាប្រទេសដែលមាន ចំណូលមធ្យម កំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ស្រីបានបន្ដថា៖ កម្ពុជាបាន និងកំពុង ពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងមិត្តភាពជាមួយ បណ្តាប្រទេសនានាលើសកលលោក ជា ពិសេសប្រទេសក្នុងតំបន់។ ដោយឡែក ជាមួយវៀតណាម ប្រទេសយើងទាំងពីរមានចំណង មិត្តភាពជាប្រពៃណី និងជា យុទ្ធសាស្ត្រ ជាយូយាណាស់មកហើយ។ យើងជាបងប្អូនផង ជាអជាអ្នកជិតខាងដ៏ជិតស្និទ្ធផង ដោយមានទំនាក់ទំនងការទូត ៥២ឆ្នាំហើយ។ យើងបានរួមគ្នាតស៊ូប្រយុទ្ធប្រឆាំងសត្រូវរួម និងបានរំ ដោះប្រទេសឱ្យរួចផុតពីនឹមអាណានិគមនិ យម និងចក្រពត្តិនិយម និងទទួលបានឯករាជ្យ និងការបង្រួបបង្រួមជាតិពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ វៀតណាមបានផ្តល់ការឧបត្ថម្ភ និងគាំទ្រកម្ពុជាលើគ្រប់វិស័យរួមមាន៖ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម គមនាគមន៍វិនិយោគ និងការបណ្តុះ បណ្តាលធនធានមនុស្ស។ វៀតណាមបានជួយកម្ពុជាក្នុងពេលកម្ពុជាមានការលំ បាក ជាពិសេស បានរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងកសាងសន្តិភាពនៅកម្ពុជារហូតដល់សពថ្ងៃ ។
លោកស្រីក៏បានអគុណ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជាប់ឆ្នោតជាសមាជិក មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០២០-២០២១ ដែលបញ្ជាក់ ពីការគាំ ទ្ររបស់ពិភពលោកចំពោះតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់វៀតណាមនៅក្នុងកិច្ចខិតខំ ប្រឹងប្រែងដោះ ស្រាយបញ្ហាតំបន់ និងពិភពលោក ៕ ដោយ៖ បញ្ញាស័ក្តិ