Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកពេជ្រ ស្រស់ ព្រមាននឹងបញ្ចេញសំឡេង​រដ្ឋ​មន្រ្តីក្រ​សួ​ងអប់រំ ករណីហាមសិស្សានុសិ​ស្ស​ មិ​នអាច ជជែក អំពី រឿង នយោបាយ ក្នុង​ សា​លារៀ​ន

ភ្នំពេញ៖ បន្ទាប់ពីអ្នកនាំពាក្យក្រសួង អប់រំ ច្រានចោលថា លោក ​ហ​ង់ ជួនណា រ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡា មិនបានហា​ម​សិស្សានុសិ​ស្ស​ មិនអាច ជជែក អំពី រឿង នយោបាយ ក្នុង សាលារៀន លោកពេជ្រ ​ស្រ​ស់ ​ថ្លែង​ថា បើអ្នកនាំពាក្យក្រសួងអប់រំមិនច្បា​ស់​នូវ​សម្តីរ​ដ្ឋមន្រ្តីក្រសួងអប់រំនិយាយ​ទេ​ គឺលោកនឹងបញ្ចេញសំឡេង​រ​ដ្ឋមន្រ្តីក្រសួងអប់រំ ។​



សូមរំលឹកផងដែរថា ​លោ​ក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់​រំ​ បានលើកឡើង នៅក្នុង កិច្ចប្រជុំ ជាមួយ ឧត្តមក្រុមប្រឹ​ក្សា ​ពិគ្រោះ និង ផ្តល់យោបល់ កាលពី​ព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ថាសិស្សានុសិស្ស មិ​ន​អាច​ជជែកអំពី រឿង នយោបាយ ក្នុ​ង​ សា​លារៀន​ទេ ពីព្រោះ សាលាជាកន្លែង អព្យាក្រឹត ហើយបើចង់ឲ្យជជែក គ្នា រឿង នយោបាយ នៅក្នុង សា​លា​ ត្រូ​វតែធ្វើ វិសោធនកម្មច្បាប់ ។ ចំណែក បញ្ហាគ្រឿងញៀន លោករដ្ឋមន្ត្រី អះអាងថា សាលាគ្មានថវិកា ដើម្បីពិនិត្យទឹកនោមរក សារធាតុគ្រឿងញៀន របស់ សិស្សានុសិស្សនោះទេ ហើយប៉ះពាល់សិទ្ធិ របស់សិស្សផងដែរ ។

ប្រធានបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងហ្វេសបុករប​ស់​ខ្លួ​ន នៅថ្ងៃទី២៤ធ្នូ ឆ្លើយតបនឹងអ្នកនាំពាក្យក្រសួងអប់​រំ​វិញ​ថា​ អ្នកនាំពាក្យនឹងបា​ន​ពាក្យពី​ណាម​ក​នាំ បើលោករដ្ឋមន្រ្តីបានបញ្ជាក់​ចំ​ពោះមុ​ខខ្ញុំ​យ៉ាង​ច្បា​ស់ថា​ ក្រសួង
អប់រំមិនអនុញ្ញា​ត​ឲ្យសិ​ស្សជជែ​ក​គ្នារឿងន​យោ​បាយ ក្នុងសាលារៀន​នោះ​ទេ នៅពេលម៉ោងសម្រាកនឹង​ ​
ពីព្រោះ​ថាគឺ​វាខុសនឹងច្បាប់ក្រសួង ហើ​យ​ត្រង់ចំណុចនេះខ្ញុំបា​ន​តតាំ​ងជា​មួយរដ្ឋមន្រ្តីក្រសួ​ង​អប់​រំឡើ​ងតឹងសសៃកដែរ ហើយគា​ត់​ថែម​ទាំងរុញឲ្យខ្ញុំស្នើទៅរដ្ឋ​ស​ភាវិ​សោធ​នក​ម្មច្បាប់ ហាមឃាត់នឹងទៀត​ ​បើចង់ឲ្យសិស្សជជែកគ្នានៅ​ក្នុ​ងសាលា​រៀ​ន នាពេលម៉ោងសម្រាកពីរៀ​ន​នោះ​។ ដូច្នេះបើអ្នកនាំពាក្យក្រសួងអប់រំច​ង់​ច្បាស់​ ​គឺខ្ញុំអាចបញ្ចេញ​សំឡេងរដ្ឋមន្រ្តីក្រសួងអប់រំបា​ន​ ហើយអ្វីដែលខ្ញុំស្លុតចិត្តខ្លាំ​ង​បំផុ​ត​នោះគឺរដ្ឋមន្រ្តីក្រសួងអប់រំ​ថា​ បើចង់ពិនិត្យទឹក​នោ​មរ​បស់​សិស្ស ក្នុងការស្វែងរកសារធា​តុ​ញៀ​នលើខ្លួនសិស្ស គឺលោកថាត្រូវបង្កើតច្បាប់ ដើម្បី​ពិ​និត្យទឹកនោម បើមិនចឹងទេការពិនិត្យទឹក​នោ​ម​សិស្ស ក្នុងការស្វែងរកសារធាតុញៀន​លើ​ខ្លួ​នសិស្ស​ ​គឺ ជាការរំលោភ​សិ​ទ្ធិសិ​ស្ស ហើយបើបង្កើតច្បាប់បា​ន​ក៏ក្រ​សួងអ​ប់​រំគ្មានលុយដែរ ដើម្បីពិនិត្យទឹកនោមសិស្ស​ហ្នឹង​។ សុំទទួលស្គាល់នូវស​ម្តីមេរបស់ខ្លួនផងទា​ន​ប្រុ​ស ព្រោះការប្រជុំបានថតជា​សំឡេ​ងនិ​ង V​ideo ទុកទាំងអស់៕ដោយ​៖កូឡា​ប

×