Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានថ្មចាស់ សល់ពីសម័យបារាំង នៅមុខ​សា​លាខេ​ត្តបាត់ដំបង ត្រូវតែរក្សាទុក មិនត្រូ​វ​បំបាត់​ចោលនោះ​ទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្មានការ រុះរើស្ពានថ្មចាស់ សល់ពីសម័យបារាំង ដែលមានអាយុកាលជាង១០០ឆ្នាំ ដែ​ល​ស្ថិតនៅមុខ​សា​លាខេ​ត្តបាត់ដំបង ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សម្តេចតេជោ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូន​និ​ស្សិត​បញ្ច​ប់ការ​សិក្សា មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិ​ទ្យាសាស្ត្រសេ​ដ្ឋ​កិច្ច (RULE)។

ទាក់ទងទៅនឹងការផ្អើលផុសរឿង​អា​ជ្ញាធ​រខេត្ត​បាត់​ដំ​បង ចង់វាយស្ពានបុរាណ​មួយ ដែលមានអាយុកាលប្រមាណជាង១០​០​ឆ្នាំនោះ ​សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី បានមាន​ប្រ​សាសន៍ថា​ សម្បតិ្តអ្វីដែលមានអាយុកាលដែល​ប​ន្សល់ទុ​កលើក​ពី​៥០ឆ្នាំ គឺត្រូវតែរក្សាទុក មិនត្រូ​វ​បំបាត់​ចោលនោះ​ទេ តែទោះជាយ៉ាងណាក៏ដោយ​ ​ដើម្បីបំពេញតម្រូវការដែលខ្វះខា​ត​ យើងត្រូវជំនួសមកវិញ​នូ​វស្ពា​នថ្មីប​ន្ថែ​ម​ទៀត ដោយមិនមែនវាយរបស់ចាស់​ចោ​លនោះទេ​។

បន្ទាប់ពីរដ្ឋបាលខេត្ត​បា​ត់ដំបង សុំគោលការទៅថ្នាក់ជំនា​ញ​ ដើម្បីរុះរើស្ពានថ្មចាស់សម័យ​បា​រាំងដែ​លមាន​វ័យជា​ង​១​០០ឆ្នាំ ឆ្លងកាត់ស្ទឹងសង្កែ នៅមុខសាលាខេត្ដរួចមក​ថ្មីៗនេះ​ស្រាប់តែ​ខាងម​ន្ត្រីក្រ​សួងវ​ប្បធ​ម៌និងវិចិត្រសិល្បៈ បានធ្វើលិខិតអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួ​ង​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំ​ណង់​ ដោយសូមរក្សាទុកថែទាំជួសជុល​ឡើ​ង​វិញ ដោយសំអាងថា ជាសំណង់បេតិកភណ្ឌទីក្រុង ​ហើ​យនៅសល់តែមួយគត់ក្នុងខេត្ត​បា​ត់ដំ​បង និងនៅសល់តែមួយគត់​នៅ​ក​ម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រស្ថាបត្យ​ក​ម្ម​ នគរូ​បនីយ​ក​ម្ម និង​ប​រិស្ថាន ។

យោងតាមលិខិតលេខ១៣២១/១៩លស ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋ​បាលខេត្ត​បា​ត់​ដំបង ជម្រាបទៅលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ​សួ​ងរៀប​ចំដែ​នដី នគរូបនីយកម្ម​ ​និងសំ​ណង់​ ស្នើសុំគោលការណ៍អនុញ្ញា​ត​ធ្វើកា​ររុះ​រើស្ពាន​ចាស់ស​ម័យ​បារាំង ស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ​ ​សង្កាត់​ស្វាយ​ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងកម្មវត្ថុរដ្ឋបាលខេត្តបាត់ដំ​​បងស្នើ​សុំបែ​ប​នេះ រដ្ឋមន្ត្រីក្រសួងវប្បធ​ម៌​ និងវិចិត្រសិល្បៈយ​ល់​ឃើញថា​ ​ពុំគួរធ្វើការរុះរើស្ពានថ្មចាស់ស​ម័​យបា​រាំង​នោះទេ ដោយសារស្ពាននេះ មា​ន​អាយុកាលដ៏ចំណាស់ជាង១០០​ឆ្នាំ​ម​កហើយ​ ​ដែលបានកសាងនៅក្នុងសម័​យ​អាណា​និគម​បា​រាំ​ង ជាសំណង់បេតិកភណ្ឌទីក្រុ​ង​នៅស​ល់តែ​មួយ​គត់ ក្នុងខេត្តបាត់ដំបង​និ​ងនៅស​ល់តែមួ​យគត់​នៅក​ម្ពុ​ជា ​ដែលមានតម្លៃប្រវត្តិសាស្ត្រស្ថាប​ត្យ​ក​ម្ម នគ​រូបនី​យ​កម្ម និងបរិស្ថា​ន​។

ខ្លឹមសារក្រសួងវប្បធម៌សុំអ​ន្ត​រាគម​ន៍​បញ្ជាក់​ទៀតថា ម្យ៉ាងទៀតស្ពាននេះ ចាត់ទុក​ជាមរ​តកដ៏​កម្រ​មួយ ដែលបន្សល់ទុកតាំ​ង​ពីសម័​យអាណា​និគម​បារាំង គួរតែថែរ​ក្សា​ទុក និងធ្វើការជួសជុល​ឡើ​ងវិញ​ ​ហើយប្រើប្រាស់ជាស្ពានថ្មើ​រ​ជើង​។ ក្រសួងស្នើសុំកិច្ចសហការជា​មួ​យអ្នក​ជំនា​ញពី​ក្រសួង​រៀប​ចំ​ដែ​នដី នគរូ​ប​នីយ​កម្ម​ និង​សំណ​ង់​ ដើម្បីចុះទៅពិនិត្យ​សិ​ក្សាផ្ទាល់​ដល់ទី​តាំង នៅថ្ងៃទី១៩ និង២០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងរក​ដំ​ណោះស្រាយ​មួយ​ដ៏ល្អ​ ​ក្នុងន័យអ​ភិ​រក្ស ដើម្បីអភិវឌ្ឍ​ន៍​និង​អភិ​វ​ឌ្ឍន៍ ដើម្បីអភិរក្សប្រកបដោ​យ​ចីរភា​ព​ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែធ្នូ រដ្ឋបាលខេត្ដបាត់ដំបង​បា​នចេញ​សេច​ក្ដីជូន​ដំណឹ​ង​ ស្ដីពីការហាមឃាត់ក្នុ​ង​ការ​ធ្វើដំណើ​រ​ឆ្លង​កា​ត់ស្ពាន​ថ្មចា​ស់ នៅមុខសាលាខេត្ដបាត់ដំប​ង​នេះបា​នបញ្ជា​ក់ថា​ សភាពស្ពាននេះបា​ន​ចាស់ទ្រុ​ឌទ្រោ​ម និងបែកប្រេះស្រាំ​មិន​អាច​ប្រើប្រាស់​បន្ត​ទៀតបា​នឡើ​យ​ ​ជាការចាំបាច់គឺត្រូវប​ញ្ឈ​ប់កា​រធ្វើដំ​ណើរ​ឆ្លង​កាត់ស្ពា​ននេះ​តែ​ម្ដ​ង។ រដ្ឋបាលខេត្ដបាត់ដំប​ង​បន្ថែ​មថា​៖ ​ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអា​ច​នឹងកើ​តមា​នឡើ​ងជា​យថា​ហេតុ ក្នុងការពុកផុយបា​ក់​ស្រុតរ​បស់​ស្ពានថ្ម​ចា​ស់ ​រដ្ឋបាលខេត្ដសូមជម្រា​ប​ជូនដំ​ណឹងសា​ធា​រណ​ជនទាំ​ងអស់ ត្រូវផ្អាកការធ្វើដំណើរ​ឆ្ល​ងកា​ត់ស្ពាន​ថ្មចាស់​នេះ ចាប់ពី​ថ្ងៃទី​ ១៣​ ខែធ្នូនេះតទៅ៕ ដោ​យ៖កូឡាប

×