Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

… នៅ​ខាងក្នុង​បន្ទាយ​ហ្វឹកហ្វឺន​ឆ្កែ​ប្រមាញ់ នា​ប្រទេស​រុស្ស៊ី (​មាន​វីដេអូ​)

spot_img

ពួក​ឆ្កែ​ប្រមាញ់​ពេល​នៅ​តូចៗ​ត្រូវបាន​ឲ្យ​សាក​ប្រយុទ្ធ​នឹង​ខ្លាឃ្មុំ ដើម្បី​លត់​ដំ​សមត្ថភាព​ប្រមាញ់ “​សត្វ​ធំៗ​”​។​

​ប្រទេស​រុស្ស៊ី កំពុង​ផ្ទុះឡើង​នូវ​ការប្រឆាំង ហើយ​សំណូមពរ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ហាមឃាត់​ចិញ្ចឹម​ឆ្កែ​ប្រមាញ់ “​ជោគជាំ​ដោយ​ឈាម​” លើ​ទូទាំងប្រទេស​។ សភា​រុស្ស៊ី​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​នេះ ប៉ុន្តែ​ព្រឹទ្ធសភា​បែរ​ជា​បដិសេធ​។​

​ក្នុង Clip ដែល​ត្រូវបាន Daily Mail បង្ហោះ​ផ្សាយ​នោះ ពួក​ឆ្កែ​ប្រមាញ់​ត្រូវបាន​ហាត់​សម​ជាមួយ​ខ្លាឃ្មុំ​ប្រផេះ ច​ចក​… ដើម្បី​ឲ្យ​ពួក​វា​លត់ដំ​សមត្ថភាព​ប្រមាញ់​សត្វ ពេល​អនុវត្ត​ជាក់ស្តែង​ក្នុងព្រៃ​។ មនុស្ស​ជាច្រើន​បាន​តក់ស្លុត ហើយ​ខ្ពើមរអើម​ពេល​ទស្សនា​វីដេអូ​នេះ​។​

​ពួក​ឆ្កែ​ប្រមាញ់ ត្រូវបាន​គេ​ចិញ្ចឹម​តាំងពី​តូច ហើយ​តំបូង​វា​ត្រូវ​បាន​គេ​ឲ្យ​ប្រយុទ្ធ​នឹង​ពួក​សត្វ​មាន​ទំហំ​ស្របាល​គ្នា​។ ពេល​នៅ​តូច​វា​នឹង​សម​ហាត់​ជាមួយ​ឆ្កែចចក​តូចៗ​។ ពេល​ធំ​ឡើង​ពួកវា​នឹងត្រូវ “​តតាំង​” ជាមួយ​ខ្លាឃ្មុំ​មាន​ទម្ងន់​ដល់​ទៅ ៥០០​គីឡូក្រាម​។ ទោះ​យ៉ាងណា​ខ្លាឃ្មុំ​ត្រូវបាន​ដាក់ច្រវ៉ាក់​ដើម្បី​ការពារ​កុំឲ្យ​បង្ក​របួសដ​ល់​ពួក​ឆ្កែ​។​

​គ្រូ​ហ្វឹកហ្វឺន Tatiana Mazunova និយាយថា ពួក​ឆ្កែ​ប្រមាញ់​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​គូប្រយុទ្ធ​សាហាវៗ ពេល​អាយុ​បាន ៣​ខែ​។ ក្នុង​រូប​ខណៈពេល​ឆ្កែ​តូចៗ​កំពុង​ខាំ​ជួប​ខ្លាឃ្មុំ ហើយ​ត្រូវ​គ្រវី​ខ្ទាត​ឡើង​លើ​នេះ អ្នក​ហ្វឹកហ្វឺន​ស្រែក​ខ្លាំងៗ “​ល្អ​ណាស់​!” “​ពូកែ​ណាស់​!”… ដើម្បី​លើកទឹកចិត្ត​។​

​តាម Daily Mail តាមរយៈ​ការហ្វឹកហាត់ ពួក​ឆ្កែ​ប្រមាញ់​នេះ នឹង​ដឹង​ពី​របៀប “​ត្រួតត្រា​” សត្វ​ព្រៃធំៗ ក្នុង​ធម្មជាតិ ដើម្បី​ទុក​ឱកាស​ឲ្យ​ព្រាន​ប្រមាញ់ ផ្ទុះអាវុធ​សម្លាប់​។​

​អង្គការ​ការពារ​សត្វ Zoo Defense បាន​បញ្ជូន​ញ្ញតិ​ឡើង​សភា​រុស្ស៊ី ដោយ​លើកឡើង​ថា ទង្វើ​ហ្វឹកហាត់​បែបនេះ​វា​ពិតជា​យង់ឃ្នង​ណាស់​៕ សូ​យ​ន​

spot_img
×