Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​កោះហៅ​ទូត​ចិន​មក​សាកសួរ ក្រោយ​នាវាចំបាំង​ចិន​បើក​ចូល​ក្បែរ​ដែន​កោះមាន​ជំលោះ​

spot_img

ប្រទេស​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​តូ​ក្យូម​កសាក​សួរ ក្រោយពេល​នាវាចំបាំង​ចិន​មួយ​គ្រឿង​បាន​បើក​មក​ក្បែរ​ដែន​កោះមាន​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​​កើត​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​បើ​តាម​កងទ័ព​របស់​ជប៉ុន​បានឲ្យដឹងថា ពួកគេ​ក៏​ឃើញ​នាវាមុជទឹក​បរទេសមួយ​គ្រឿង​ផង​ដែរ​នៅក្បែរ​កោះ​កាលពី​ថ្ងៃ​ពុធ និងព្រហស្បតិ៍​ម្សិលមិញ​នេះ តែ​មិន​បាន​ស្គាល់​ថា​វា​ជា​របស់​ប្រទេស​ណា​នោះ​ទេ​។​

​ប្រទេស​ជប៉ុន​បាន​គ្រប់គ្រង​កោះ Senkaku ដែល​គ្មាន​មនុស្ស​រស់​នៅ ហើយ​កោះ​នោះ​ក៏​ចិន​ទាមទារ​កាន់កាប់ ដោយ​ដាក់​ឈ្មោះ​ជា​ភាសា ចិន​ថា Diaoyu​។​

​កោះ​ដ៏​តូច​មួយ​នោះ​តែងតែ​ធ្វើឲ្យ​មាន​ជំលោះ​ការទូត​កើតឡើង​រវាង​ប្រទេស​ទាំង​ពីរ​។​

​ប្រជុំ​កោះ​ទាំងនោះ​ជា​កោះ​មានតម្លៃ ដោយសារ​តែ​ពួក​វា​ស្ថិតនៅ​ជិត​ច្រក​កប៉ាល់​ដ៏​សំខាន់ និង​សម្បូរ​ធនធានធម្មជាតិ ដូចជា​ប្រេង និង​ឧស្ម័ន​ជា​ដើម​។​

​ជប៉ុន​បានឲ្យដឹងថា ខ្លួន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន និង​បាន​សំដែង​ការតវ៉ា​ចំពោះ​សកម្មភាព​របស់​នាវាចំបាំង​ចិន​។​

​នៅពេល​ជាមួយគ្នា​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang បាន​និយាយថា ប្រទេស​ចិន​បាន​សកម្មភាព​ឈ្លប​មើល​សកម្មភាព​របស់​ភាគី​ជប៉ុន និង​បាន​ថ្លែងថា ប្រជុំ​កោះ​នោះ​ជា​របស់​ចិន​៕ សុភ័ក្ត្រ​

spot_img
×