Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច សាយ ឈុំ ស្នើឧត្តមក្រុមប្រឹក្សាពិគ្រោះ​ ​និងផ្តល់យោបល់​ បន្តបេស​ក​កម្មរ​បស់​ខ្លួន

ភ្នំពេញ៖ សម្តេច សាយ ឈុំ បានស្នើឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និ​ងផ្តល់​យោ​បល់ បន្តបេសកកម្មដ៏ឧត្តុង្គ​ឧ​ត្តម របស់ខ្លួនតាមស្មារតី នៃ​អង្គសន្និ​បាត​នាពេល​នេះបាន​ដាក់​ចេញ។

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១​៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាច​ក្រ​កម្ពុ​ជា បានអញ្ជើញជា​អ​ធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបើកសន្និបាតបូកសរុប​កា​រងា​រ១៦ខែដំបូង និងទិសដៅការងារឆ្នាំ​២​០​២០ របស់ឧត្តមក្រុម​ប្រឹ​ក្សាពិ​គ្រោះ និងផ្តល់យោបល់ ដោយមានការចូលរួ​ម ពីគ​ណបក្ស​នយោ​បាយ​ចំ​នួន១៦ ដែលជាសមាជិកឧត្តមក្រុម​ប្រឹ​ក្សាពិគ្រោះ​ និងផ្តល់យោបល់ នៅសាលប្រជុំសណ្ឋាគារសុខារ៉េ​ស៊ី​ដ​ង់ ស្ថិតក្នុងសង្កាត់ជ្រោយច​ង្វា​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

​ នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងនូវអំណរសរសើ​រ​ និ​ងវាយ​ត​ម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំកំពូល​ ​នៃគណ​ប​ក្សន​យោបា​យចំ​នួ​ន១៦ ដែលបានឯកភាពគ្នា បង្កើតឧត្តមក្រុ​ម​ប្រឹក្សា​ពិគ្រោះ​ ​និងផ្តល់​យោ​បល់នេះ​ឡើង ស្របតាមសភាពកា​រ​ណ៍ជា​ក់​ស្តែង របស់ព្រះរាជាណាចក្រ​ក​ម្ពុ​ជា។ យោងតាមព្រះរាជក្រឹ​ត្យ​ស្តី​ពី ការរៀបចំ ​និ​ងការ​ប្រព្រឹ​ត្តទៅនៃ​ឧត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ លេខ៖ នស/រកត/០៩១៨/៩៣២ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឧ​ត្ត​មក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ គឺជាយន្តការពិគ្រោះ និងផ្តល់យោបល់ របស់​គ​ណប​ក្សនយោ​បាយ ជូនរាជរដ្ឋាភិបាល ក្រៅក្របខ័ណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាព​កា​រងា​រ ​ដើម្បីជាប្រយោជន៍ ដល់ការបម្រើសេវាប្រជា​ជ​ន និងការអភិវឌ្ឍ​ស​ង្គ​មជាតិ ប្រកបដោយស​ក្តា​នុព​ល។

សម្តេចប្រធានព្រឹ​ទ្ធ​សភា បានសង្កេតឃើញថា ថ្នាក់ដឹកនាំកំពូល នៃគណបក្សនយោបា​យ​ទាំង​១៦ បានខិត​ខំ​ប្រឹ​ង​ប្រែង សម្រេចបាន​ល​ទ្ធផល គូរជាទីមោទនភាពយ៉ា​ង​ក្រៃលែ​ង មានជាអាទិ៍ ៖ ១-លទ្ធិប្រជាធិបតេ​យ្យ សេរី ពហុបក្ស ត្រូវបានពង្រឹងពង្រីក ស្រប​តា​មរ​ដ្ឋ​ធម្មនុញ្ញ នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា។ ២-រាជរដ្ឋាភិ​បា​លទ​ទួល បាននូវធាតុចូ​ល​ពី យន្ត​ការ​ក្រៅក្របខ័​ណ្ឌសភា ដើម្បីលើកស្ទួយ ប្រសិទ្ធភាពការងាររ​ប​ស់ស្ថា​ប័​នរដ្ឋ និងអាជ្ញាធរគ្រ​ប់​ជាន់​ថ្នា​ក់។ ៣-ការចូលរួមមតិដ៏ល្អៗ ​របស់​ឧត្តម​ក្រុម​ប្រឹ​ក្សាពិគ្រោះ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ​និ​ងលើលិ​ខិត​បទដ្ឋា​ន​គតិយុ​ត្តនានា របស់រាជរដ្ឋាភិ​បាល បានចូលរួមចំ​ណែ​ក ធ្វើឲ្យខ្លឹមសារនៃសេចក្តីព្រាង​ច្បា​ប់​ និងលិ​ខិ​ត​បទដ្ឋាន គតិយុត្តទាំងនោះ​ ​កាន់តែសុក្រិតថែម​ទៀ​ត​។ ៤-លទ្ធផលនានារបស់ឧត្ត​ម​ក្រុម​ប្រឹក្សាពិ​គ្រោះ​ និងផ្តល់​យោ​ប​ល់ បានរួមចំណែក ដល់ការថែរក្សាស​ន្តិ​ភាព ស្ថិរភាពនយោ​បា​យ សន្តិសុខសា​ធា​រ​ណៈ និងអភិវឌ្ឍ​ន៍​ប្រទេស​ជាតិ ស្របតាមបំណងប្រាថ្នា​ ​ដ៏ពិសិដ្ឋរប​ស់​ប្រជា​ជន។ និង៥-បានទប់ស្កាត់នូវកា​រ​ប៉ុន​ប៉ងជ្រៀត​ជ្រែ​ក ពីខាងក្រៅ​ម​កលើ​កិច្ចកា​រ​ផ្ទៃក្នុ​ងកម្ពុជា ក្រោមលេសប្រ​ជា​ធិប​តេយ្យ និងសិទ្ធិមនុស្ស។ ហើយលទ្ធផលសរុបមក១៦ខែក​ន្ល​ង​ទៅនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និ​ង​ផ្តល់​យោ​បល់ បានរួមវិភាគទា​ន​យ៉ា​ងមាន​ប្រសិ​ទ្ធភា​ព ​ដល់​ការអ​នុវត្ត​គោលន​យោបាយ របស់រាជរដ្ឋាភិបាល នៃរដ្ឋសភា នីតិកាលទី៦នេះ។​
​ ​ សម្តេ​ចប្រធា​ន​ព្រឹទ្ធសភា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ ​ឈ្លាស​វៃ និងប្រកបដោយគតិប​ណ្ឌិ​ត​ របស់សម្តេចអគ្គ​ម​ហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ​ព្រះរាជា​ណាច​ក្រ​ក​ម្ពុជា បាននឹងកំពុងបោះ​ជំ​ហាន​ទៅមុខ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ សហប្រតិបត្តិការ​ ​និង​អភិ​វ​ឌ្ឍន៍ ក្រោមម្លប់នៃសន្តិភាព​ ​និង​ការ​អ​ភិវឌ្ឍន៍។ ប្រជាជនបាន​និ​ងកំពុ​ង​រស់នៅ ដោយសុខដុមរមនា ក្នុ​ង​សង្គ​ម​ជាតិ ដោយគ្មានការរើ​ស​អើ​ង អំពី​អ​តីតកាល ភេទ ពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយ ​និ​ងឋានៈ​ក្នុង​សង្គ​មឡើ​យ​។ បើគ្មានសន្តិភាព គ្មានការអ​ភិ​វឌ្ឍ​ន៍ទេ គឺមានតែការវិនា​ស​ហិន​ហោ​ច ខ្លោចផ្សារ និងការបែក​បា​ក់ ដូចក្នុងដំណាក់​កា​ល​ដែល ប្រជាជាតិធ្លាប់ឆ្លងកាត់ ក្នុ​ង​សម័យ​សង្រ្គា​ម និងរបបប្រល័យពូជ​សា​សន៍​ប៉ុល​ពត។
សម្តេចប្រធានព្រឹទ្ធស​ភា​ បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាត្រូវខិ​ត​ខំ​ថែរក្សា សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព ​និ​ងបូ​រណ​ភាពដែ​នដី​រ​បស់ប្រ​ទេ​សជាតិ ឱ្យបានរឹងមាំក្នុងគ្រប់ស្ថានភា​ព​ និងគ្រប់កាលៈទេសៈ និងស្ថិតស្ថេរគង់វ​ង្ស​ជានិ​ច្ចនិ​រ​ន្តរ៍ ដើ​ម្បីជាគុណ​ប្រយោជ​ន៍​ដ៏​ធំធេង សម្រាប់កូនចៅយើង ទាំ​ងក្នុង​ជំនា​ន់ប​ច្ចុប្បន្ន និងជំនាន់តរៀង​ទៅ​។ ជាមួយនោះ សម្តេចក៏ស្នើឧត្តមក្រុមប្រឹ​ក្សា​ពិ​គ្រោះ និងផ្តល់យោបល់ បន្តបេសកកម្មដ៏ឧត្តុង្គ​ឧ​ត្ត​ម រប​ស់ខ្លួ​ន​តា​មស្មារតី នៃអង្គសន្និបាតនាពេលនេះ​បា​នដាក់​ចេ​ញ​។
ក្នុងនាមព្រឹទ្ធសភា និងសម្តេចផ្ទា​ល់​ សម្តេចប្រធានព្រឹទ្ធសភា មា​នសុទិ​ដ្ឋិនិយ​ម​ខ្ពស់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ​ ​និ​ងផ្តល់យោបល់ នឹងសម្រេចបាន​ ​នូវ​សមិទ្ធ​ផលថ្មីៗ និងធំៗ ជាងនេះទៅទៀត ​ចា​ប់ពី​ក្រោយស​ន្និ​បាត ប្រ​ក​បដោយ​អត្ថន័​យ​នេះតទៅ​៕ ដោយ៖កូឡាប

×