Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​បក្ស​ខ្មែរ​ក្រោក លើក​ផែនការ​ទិសដៅ​ការងារ ៥​ចំណុច​សម្រាប់ ២០២០

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បាន​ចូលរួម​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ ១៦ ខែ ដំបូង និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០២០ ដែល​អង្គសន្និបាត​នេះ​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​វិបុល​សេនា​ភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា និង​បិទ​បញ្ចប់​ទៅវិញ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ វិ​ល្លាម បាន​ឲ្យ​ដឹងថា សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា នៅ​អាណត្តិ​ក្រោយ​អាច​នឹងមាន​ក្បាលម៉ាស៊ីន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​បន្តទៀត ព្រោះ​កិច្ចការ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​កន្លងមក ដែល​ចុះ​ពិនិត្យ​ភាព​អសកម្ម​ក្នុងការ​អនុវត្តន៍​ច្បាប់ ពិនិត្យមើល​ភាពមិនប្រក្រតី ដែល​កើតឡើង​ពី​ក្រុម​ទុច្ចរិត គឺមាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សង្គមជាតិ ក្នុងន័យ​ដដែល​សម្ដេច​បន្ត​លើកទឹកចិត្ត​ឲ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ បន្ត​បេសកកម្ម​របស់ខ្លួន​ឲ្យ​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ចូលរួមចំណែក​កសាង​សង្គមជាតិ នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្ទាល់ របស់​ពលរដ្ឋ​ឲ​បាន​ទាន់​ហេតុការណ៍ ។​

​ក្នុងការ​វាយតម្លៃ​ការងា​ក្នុង​រយៈពេល​១៦​ខែ​នេះ ការបំពេញ​បេសកកម្ម​របស់​ប្រតិភូ​បក្ស​ខ្មែរ​ក្រោក លើ​បញ្ហា​ជាច្រើន​ដោយ​ផ្អែកលើ​ពាក្យបណ្ដឹង​របស់​ពលរ​ដ្ឋ តម្រុយ​ព័ត៌មាន​ដែល​ទទួលបាន​ពី​គ្រប់ទិសទី ឈានដល់​ការចុះ​បេសកកម្ម​ពិនិត្យ​ជាក់ស្ដែង គ្រប់​ច្រកល្ហក​លើ​បញ្ហា​នានា ទូទាំងប្រទេស​រួមមាន បញ្ហា​ប្រឈម​ជាក់ស្ដែង​របស់​ពលរដ្ឋ ទំនាស់​ដីធ្លី ការបំពាន​អំណាច ការរំលោភបំពាន​និង​បន្លំ​លើ​ខ្លឹមសារ​ច្បាប់ ការបំពាន​និង​មិន​អនុវត្ត តាម​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​រដ្ឋាភិបាល ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​នឹង​ប្រើ​អំណាច​ក្នុង​មុខងារ​សាធារណៈ ដើម្បី​យក​សម្បត្តិ​រដ្ឋ រួមទាំង​ភាព​អសកម្ម​ក្នុងការ​អនុវត្ត​ច្បាប់​ជាដើម​។​

​លើ​បណ្ដា​បាតុភាព​ទាំងអស់​ដែល​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក បាន​រកឃើញ​សុទ្ធសឹង​មាន​មូលដ្ឋាន មកពី​មន្ត្រី​ថ្នាក់ជាតិ​ថ្នាក់ក្រោម​ជាតិ ដែលមាន​ទំនាក់ទំនង​គ្នា​ជា​បណ្ដាញ​បក្ខពួក ប្រព្រឹត្ត​ដោយ​ចេតនា​ទុច្ចរិត ក្នុង​ការបំពានច្បាប់​និង លិខិតបទដ្ឋាន​គតិយុត្ត ដោយ​ពុំ​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ជាហេតុ​នាំ​ឲ្យ​បញ្ហា​ទាំងនោះ ក្លាយជា​មហារីក​រ៉ាំរ៉ៃ​ក្នុងសង្គម នឹង​ផ្ដល់​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ឥតឈប់ឈរ​។​

​ដោយឡែក​បញ្ហា​ខ្លះទៀត ដែល​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក បាន​ស្រាវជ្រាវ​រកឃើញ​ការពិត លើ​អង្គហេតុ​អង្គសេចក្ដី និង​កសាង​របាយការណ៍ ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ដាក់ជូន​រដ្ឋាភិបាល ឈានដល់​ការទទួលបាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្ដេច​តេ​ជោ នាំ​ឲ្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញ​សេចក្ដីជូនដំណឹង ដល់​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ​ពិនិត្យ​ដោះស្រាយ ក៏​លទ្ធផល​នៃ​ការដោះស្រាយ​នៅតែមាន ភាព​អសកម្ម មិន​ប្រកបដោយ សុច្ចរិត​ភាព​និង​តម្លាភាព​ដដែល ជាពិសេស​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​កន្លងមក ទោះ​សម្ដេច​តេ​ជោ​ចង្អុលបង្ហាញ ចំ​នូវ​បញ្ហា​មួយចំនួន​ឲ្យ​សមត្ថកិច្ច​និង​សា​ម៉ី​ក្រសួង ពិនិត្យ​បន្ទាន់​តប​តាម​ការលើកឡើង​របស់​ប្រតិភូ​បក្ស​ទៀតសោត ក៏​ពុំទាន់​ទទួលបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៅឡើយ​។​

​ចំពោះ​ផែនការ​ទិសដៅ​ការងារ​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក សម្រាប់​ឆ្នាំ​២០២០ មាន​៥​ចំណុច ដូចជា ៖

១. បន្ត​នឹង​ព្រីក​វិសាលភាព​លើ​ភារកិច្ច​ចុះ​តាមដាន​ការអនុវត្ត​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដោយ​ផ្អែកលើ​ខ្លឹមសារ​ព្រះរាជក្រឹត្យ ដើម្បី​រៀបចំ​ជា​របាយការណ៍​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងន័យ​ផ្ដល់​តម្រុយ​នៃ​ដំ​ពោះ​ស្រាយ ក្នុង​ជួយ​ជំរុញ​កំណែទម្រង់​ភាពខ្វះ​ចន្លោះ​លើ​គ្រប់​វិស័យ​។​

២. បន្ត​នឹង​ពង្រឹង​សកម្ម​ភាពចុះ​ពិនិត្យ​ស្រាវជ្រាវ​រាល់​បាតុភាព ដែលជា​ផលប៉ះពាល់​ដល់ ប្រជាពលរដ្ឋ​គ្រប់​និន្នាការ លើ​បញ្ហា​នានា​ទាំង​ការរំលោភបំពាន​អំណាច ភាព​អសកម្ម​ក្នុងការ​បម្រើសេវា​សាធារណៈ ភាពមិនប្រក្រតី​របស់​មន្ត្រី​ក្នុង​ប្រព័ន្ធ​មន្ត្រីរដ្ឋបាល និង​មន្ត្រីរាជការ​សាធារណៈ ជាពិសេស​គឺ​វិស័យ​យុត្តិធម៌ ជាដើម ។​ល​។​

៣. ខិតខំ​បន្ថែម​លើ​ការប្រមូល​លទ្ធផល​នឹង​ទិន្នន័យ នៃ​បញ្ហា​មីក្រូ​ដែល​បាន​ស្រាវជ្រាវ​រកឃើញ យកមក​សិក្សា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ដើម្បី​រកឃើញ​ប្រភព​បញ្ហា ឈានដល់​ការរៀបចំ​សេចក្ដីព្រាងច្បាប់ និង​សេចក្ដីព្រាង​គោលនយោបាយ ដាក់ជូន​រាជរដ្ឋាភិបាល ធ្វើការ​ដោះស្រាយ​ឲ្យ​ចំ​បញ្ហា ដែល​កើតមាន​ក្នុងសង្គម​។​

៤. បន្ត​សិក្សា​រក​ចំណុច​ខ្វះខាត និង​ភាពអវិជ្ជមាន​ដើម្បី​ប្រជុំ​ផ្ដល់យោបល់ ជា​ធាតុ​ចូល​ជូន​ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​លើ​សេចក្ដីព្រាងច្បាប់ និង​ព្រាង​គោលនយោបាយ របស់​សា​ម៉ី​ក្រសួង​នានា កិច្ចប្រជុំ​ក្រោម​ក្របខ័ណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​។​

៥. បន្ត​ស្រាវជ្រាវ​បញ្ហា​នានា និង​សិក្សា​រក​មូលដ្ឋាន​ច្បាស់លាស់​នៅ​ភព​ខ្វះ​ច​ន្លះ ឈានដល់​ការអញ្ជើញ​បណ្ដាសា​ម៉ី​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ​មក​ប្រជុំ​ក្រោម​ក្របខ័ណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដើម្បី​ចូលរួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​។​

​ឈរលើ​ការលើកឡើង​នៃ​ទិសដៅ​ការងារ​ខាងលើ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​
​ការអនុវត្ត​ផែនការ​នេះ ស្របតាម​ភារកិច្ច​របស់ខ្លួន ដែល​កំណត់ដោយ​ច្បាប់​ជា​ធរមាន ហើយ​យើងខ្ញុំ​នឹង​ប្រើប្រាស់​ចក្ខុវិស័យ​ទិសដៅ​ការងារ​ដូចដែល​បានលើកឡើង​ខាងលើនេះ ក្នុង​គោលការណ៍​ពង្រីក​វិសាលភាព​ការងារ ពង្រឹងគុណភាព​ការងារ នឹង​កែលំអរ​ភាពខ្វះ​ច​ន្លះ​លើ​ការងារ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ ជា​វិជ្ជមាន ក្នុង​បេសកកម្ម បោសសម្អាត​មន្ត្រី​ខិលខូច នឹង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ ពី​សមត្ថភាព​របស់ខ្លួន​ក្នុងនាម​ជា​អ្នកបម្រើ​ប្រជាជន​៕​ដោយ​៖​កូ​ឡាប​

spot_img
×