Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU ចាប់​អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុន​មិញ​ពីបទ​ពុករលួយ មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល , តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ​

​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស និង​ជា​អតីត​អគ្គ​កុងស៊ុល នៃ​ស្ថាន​អគ្គ​កុងស៊ុល ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ ហើយ​ត្រូវ​តុលា​ការចេញ​ដីកា ចោទប្រកាន់ ៤ បទល្មើស ហើយ​ករណី​បទល្មើស​ធំ​បំផុត​របស់​ជន​ត្រូវ​ចោទ គឺ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល របស់​ឈ្មោះ គ្រុយ លឹម​ហេង ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៥ ដល់​២០១៩​។

​លោក គ្រុយ លឹម​ហេង អាយុ ៤៥​ឆ្នាំ អតីត​អគ្គ​កុងស៊ុល នៃ​ស្ថាន​អគ្គ​កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​ពីបទ​ពុករលួយ​។​

​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ថា តុលាការ​បានចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​លោក គ្រុយ លឹម​ហេង ដាក់ពន្ធនាគារ​ហើយ ដោយ ត្រូវបាន​ចោទប្រកាន់ ៤ បទល្មើស រួមមាន​៖ ១) ករណី​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ២) រំលោភ​អំណាច ៣) វីតិក្រម ប្រព្រឹត្ត​ដោយ​ឈ្មោះ គ្រុយ លឹម​ហេង ភេទ ប្រុស អាយុ ៤៥​ឆ្នាំ អតីត​អគ្គ​កុងស៊ុល នៃ​ស្ថាន​អគ្គ កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០១៨ និង​៤) ករណី​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល របស់​ឈ្មោះ គ្រុយ លឹម​ហេង ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៥ ដល់​២០១៩ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​