ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី៣០ ធ្នូ ២០១៩នេះ បានចេញសារលើហ្វេសប៊ុក តើលោកទាំង២ (លោកបណ្ឌិត មាស នី និងលោក រ៉ុង ឈុន )ហ៊ានភ្នាល់ជាមួយ ខ្ញុំដែរឬទេ? លោកពេជ្រ ស្រស់ ក៏បានផ្ញើសារជូនលោកបណ្ឌិត មាស នី និងលោក រ៉ុង ឈុន ព្រមទាំងអ្នកងងឹតទាំងភ្នែកអាចមើលឃើញមួយចំនួនទៀត ដែលវាយតម្លៃ និងចោទសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថាមិនបានធ្វើនូវអ្វីសោះ ជាពិសេស គឺ មិនបានបម្រើប្រយោជន៍ប្រពលរដ្ឋ និងមិនបានដោះស្រាយនូវបញ្ហាដីធ្លី សុំអស់លោកបើកភ្នែកអានរបាយការណ៍របស់ប្រតិភូបក្សយុវជនថា តើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ត្រូវបានដោះស្រាយនិងមានចំនួនផ្ទៃដីប៉ុន្មានហិកតា ដែលពួកគាត់ទទួលបាននោះ។
លោកពេជ្រ ស្រស់ បញ្ជាក់ថា “ខ្ញុំផ្ញើជូនលោកបណ្ឌិត មាស នី និងលោក រ៉ុង ឈុន ព្រមទាំងអ្នកងងឹតទាំងភ្នែកអាចមើលឃើញមួយចំនួនទៀត ដែលវាយតម្លៃ និងចោទសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថាមិនបានធ្វើនូវអ្វីសោះ ជាពិសេស គឺ មិនបានបម្រើប្រយោជន៍ប្រពលរដ្ឋ និងមិនបានដោះស្រាយនូវបញ្ហាដីធ្លី សុំអស់លោកបើកភ្នែកអានរបាយការណ៍របស់ប្រតិភូបក្សយុវជនថា តើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារត្រូវបានដោះស្រាយ និងមានចំនួនផ្ទៃដីប៉ុន្មានហិកតា ដែលពួកគាត់ទទួលបាននោះ។ ក្នុងន័យនេះខ្ញុំសុំស្នើដល់ក្រុមអស់លោកបណ្ឌិតមានខួរក្បាលមួយជំហៀង សុំបើកទ្វារខួរក្បាលមួយជំហៀងទៀត ដើម្បី បំពេញឲ្យគ្រប់ខួរក្បាលទាំងសងខាងផង ហើយខ្ញុំសុំបញ្ជាក់ផងថា “ពលរដ្ឋម្នាក់” ក៏ជាពលរដ្ឋខ្មែរយើងដែរ ចុះអស់លោក
បើកភ្នែកមើលនៅក្នុងរបាយការណ៍បន្តិចមើលថាមានពលរដ្ឋប៉ុន្មានគ្រួសារ ទទួលបានដំណោះស្រាយនេះ
បើអស់លោកខ្ជិលអាន គឺខ្ញុំប្រាប់តែម្តងក្នុងរបាយការណ៍នេះមានពលរដ្ឋចំនួន ៣១១៣ គ្រួសារត្រូវបានដោះស្រាយជូនពួកគាត់ ចុះបើរាប់ជាចំនួននាក់វិញ ថាតើប៉ុន្មាននាក់ទទួលបានការដោះស្រាយពីប្រតិភូគណបក្សយុវជន ដូច្នេះគឺយើងយក៣១១៣គ្រួសារ គុណនឹង៣នាក់ក្នុងមួយគ្រួសារយ៉ាងតិច ស្មើ៩៣៣៩នាក់ឯណោះ តើពួកគាត់ទាំង៩៣៣៩នាក់ មិនមែនជាពលរដ្ឋទេ អស់លោកបណ្ឌិតពិការខួរក្បាលទាំងឡាយ....? ចំនួននេះមិនគិតចូលពីសកម្មភាពផ្សេងៗទៀតផង។ ធ្វើជាបណ្ឌិតគួរធ្វើឲ្យ
ក្មេងៗជំនាន់ក្រោយគោរពខ្លះផង កុំចង់តែផ្គាប់ចិត្តមនុស្សមួយក្រុមបោះបង់ គុណធម៌ក្នុងខ្លួនឲ្យសោះ ពីព្រោះអស់លោកក៏មានថ្ងៃស្លាប់ដូចតែគ្នាទេ ហើយមុននឹងនិយាយគួរគិតដល់ជនកំពុងរងគ្រោះផង”។
លោកបន្តថា “ចុងក្រោយ ខ្ញុំចង់ដាក់ការភ្នាល់ជាមួយ លោក បណ្ឌិត មាស នី និងលោក រ៉ុង ឈុន បើសិនជាការ វិភាគរបស់អស់លោក អាចជួយដល់ បងប្អូន ជនរងគ្រោះដីធ្លីឲ្យទទួលបានដំណោះស្រាយពីរដ្ឋាភិបាលបាន និងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនទៀត បានដូចជាការដណ្តើមដែនសមុទ្រពីពពួកទុច្ចរិត និង បញ្ហា
ផ្សេងទៀត បានគឺខ្ញុំនឹងដើរចេញពីយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ព្រមទាំងរំលាយគណបក្សយុវជនកម្ពុជា ចោលតែម្តង ហើយខ្ញុំនឹងឈប់ប្រឡូកក្នុងឆាកនយោបាយអស់មួយជីវិត…”។
លោកថា “តើលោកទាំង២ហ៊ានភ្នាល់ជាមួយខ្ញុំដែរឬទេ? ខ្ញុំរង់ចាំទទួលការភ្នាល់ពីលោកទាំង២នាក់ គ្រប់ពេល”៕ ដោយ៖ កូឡាប