Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​ចំនួន​៣ ដែល​បោក​គ្រាប់បែក​ចូល​ផ្ទះ​ព្រះរាជអាជ្ញា​ក្នុង​ខេត្ត​កំពង់ធំ និង​ឈ្មួញ​ឈើ​គ្រញូង

spot_img

​ខេត្ត​កំពង់ធំ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ក្រោម​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក អ៊ិត សុធា ព្រះ​រា​អាជ្ញា​អប​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះ​ចាប់​ឈ្មួញ​ឈើ​គ្រញូង​ម្នាក់ និង​ជា​អ្នកធ្វើ​សកម្មភាព​បោក​គ្រាប់បែក​ចូល​ផ្ទះ​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ កាលពី​៣​ឆ្នាំ​មុន​នោះ នៅ​ព្រឹក​ថ្ងៃ ថ្ងៃ​ព្រហស្ប​ហ៍ ទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ច្រក​អានសេះ ព្រំប្រទល់​កម្ពុជា​-​ថៃ ក្នុង ខេត្ត​ព្រះវិហារ ។​

​ការចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ធំៗ​ចំនួន​៣​ករណី ៖
​ដីកា​ទី​១- យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ចុះ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ របស់លោក ហេង ចន្ទ​ស៊ី​បូរិន ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ឈ្មោះ សន ប៉ុន ត្រូវបាន​តុលា​រការ​ខេត្ត​កំពង់ធំ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពី​បទ​ដឹកជញ្ជូន និង​ប្រមូល​ផល​-​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

ដីកា​ទី​២- ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មួយ​ទៀត ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ របស់លោក សេង ប៊ុណ្ណា ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ជន​នេះ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ពីបទ​ប៉ុក​ប៉ង​ឃាតកម្ម​ប្រឆាំង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស និង​ពី​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​។​

​ករណី​ទី​៣ -​ពាក់ព័ន្ធ​ការបោកគ្រាប់បែក​ចូល​ផ្ទះ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង មិនទាន់​ដាក់ចូល​ក្នុង​ដីកា​នៅ​ឡើយ​។​
​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ បានអោយដឹងថា ឈ្មួញ​ឈើ​គ្រញូង​ម្នាក់នេះ​ឈ្មោះ សន ប៉ុន ហៅ សន ប៉​ន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា មាន​សកម្ម​បំផុត​ក្នុង​ការដឹកឈើ​គ្រញូង​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ដែល សមត្ថកិច្ច​ស្វែងរក​ចាប់​ខ្លួន​ជាង​៣​ឆ្នាំ​មកហើយ ។ លោក​បន្តថា ជន​ត្រូវ​ចោទ​រូបនេះ ជាប់​ពាក់ព័ន្ធ​បទល្មើស​៣​ករណី ទី​១- ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប់ បែរ​ជា​ទាញ​កាំភ្លើង​បាញ់​សមត្ថកិច្ច ទី​២- ករណី​បោក​គ្រាប់បែក​ចូល​ផ្ទះ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង និង​ទី​៣- ពី​បទ​ដឹកជញ្ជូន និង​ប្រមូល​ផល​-​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត អនុញ្ញាត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×