គេហទំព័រជំនាញឃ្លាំមើលគ្រប់សកម្មភាពរបស់កូរ៉េខាងជើង លើកឡើងថា បណ្តារូបភាពផ្កាយរណបថតបានរយៈពេលថ្មីៗនេះ នៅទីលានសាកល្បងនុយក្លេអ៊ែរ Punggye-ri ឲ្យឃើញថា មានកំណើននៃបណ្តាសកម្មភាពជុំវិញក្លោងទ្វារខាងលិច ពេញ១ខែ ១២/២០១៧ តែម្តង។
គេហទំព័រ Web 38 North លើកច្បាស់ៗថា ៖ ក្លោងទ្វារខាងជើង ដែលជាកន្លែងសាកល្បងនុយក្លេអ៊ែរ ៤លើកថ្មីៗនេះ នៅពុំមានសកម្មភាពអ្វីទេ ខណៈពេលនៅក្លោងទ្វារខាងលិច ត្រូវបានបង្កើនសកម្មភាពទៅវិញ។ រថយន្តដឹកជញ្ជូន និងកម្មករមានវត្តមាននៅទីនេះ ហើយក៏ឃើញមានសំណល់ថ្ម ដី ត្រូវបានកើបចេញ។
គេហទំព័រដដែលឲ្យដឹងថា នៅថ្ងៃទី ២៨/១២/២០១៧ មានមនុស្ស 120នាក់ ចែកជា ៧ក្រុម នៅតំបន់គាំទ្រផ្នែកក្លោងទ្វារខាងត្បូងនៃទីលានសាកល្បង Punggye-ri តែពុំដឹងច្បាស់ថា មានគោលបំណងអ្វី។
បណ្តាសកម្មភាពទាំងនេះ បង្ហាញឲ្យឃើញថា កូរ៉េខាងជើងកំពុងបន្តកិច្ចខិតខំរក្សាសមត្ថភាព ត្រៀមលក្ខណៈនៃទីលាន Puggye-ri សម្រាប់បម្រើឲ្យការសាកល្បងនុយក្លេអ៊ែរ ថ្ងៃខាងមុខ៕ សូយន