Tuesday, May 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ អះអាងថា លោក កឹម សុខា ប្រសើរ​ជាង​មន្ត្រី ក្នុង​ជួរ​រាជរដ្ឋាភិបាលមួយ​ចំនួន​ផង​ដែលមាន​ស្មារតី​ជាតិនិយម​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ស្វាគមន៍ ជំនួយ​របស់លោក កឹម​​សុខា សម្រាប់​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន បិទ​បញ្ចប់​ប្រតិបត្តិ​​ការ រុករក​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ បាក់​រលំ​អគារ នៅ​
​ខេត្ត​កែប នា​ថ្ងៃទី​៥​មករា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកសរសើរ​ថា​លោក កឹម សុខា ប្រសើរ​ជាង​មន្ត្រី ក្នុង​ជួរ​រាជរដ្ឋាភិបាល មួយចំនួន​ផង​ដែល មាន​ស្មារតី​ជាតិនិយម ព្រោះ​ពេលនេះ​មិនមែនជា​ពេល​ត្រូវ​ឈ្លោះ​គ្នា ឬ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​។​

​បើតាម​ការផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក របស់លោក​ម៊ុ​ត ចន្ថា ទីប្រឹក្សា​លោក​កឹម សុខា នៅ​ថ្ងៃទី​៥​មករា បាន​លើកឡើងថា សោកនាដកម្ម​របស់​ខ្មែរ មិនមែនជា​ពេលវេលា​ចោទ​គ្នា​ទេ គឺជា​ពេល​សង្គ្រោះ​។​ ​ក្រោយពី​បានទទួល​ដំណឹង​យ៉ាង​រន្ធត់ និង​ដ៏​ក្រៀមក្រំ​បំផុត ដែល​ទាក់ទិន​នឹង​ឧបទ្ទវហេតុរ​លំបាក់​អគារ នៅ​ក្រុង​និង​ខេត្ត​កែប កាលពី​ថ្ងៃទី​៣ ខែមករា រួចមក ឯក​ឧ​ត្ត កឹម សុខា បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​ជីវិត និង​រងរបួស​យ៉ាង​អ​ណោ​ច​អធម​នៅក្នុង​ហេតុការណ៍​នេះ​។​

​លោក​កឹម សុខា ថ្លែងថា ​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ដែល​បាន​បាត់​បង់ជីវិត​និង​រងរបួស យ៉ាង​អ​ណោ​ច​អធម ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប នា​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​នេះ​។​

​បន្ថែម​ពី​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ ទោះបីជា​តិចតួច​ក្តី លោក​កឹម សុខា បាន​ចូលរួមចំណែក​ជា​ថវិកា​ដោយ​ទឹកចិត្ត​សប្បុរស​និង​ដោយ​ក្តី​អាណិតអាសូរ​ដ៏​រន្ធត់ នូវ​ទឹកប្រាក់​ចំនួន ២.០០០​ដុល្លារ សម្រាប់​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ​។ លោក កឹម សុខា បាន​ប្រាប់​ទៅ​សហការី​ឲ្យ​ចូលរួម​ដោយ​សប្បុរស ព្រោះ​ជា​រឿង​សោកនាដកម្ម​របស់​ខ្មែរ មិនមែនជា​ពេលវេលា​ចោទ​គ្នា​ទេ គឺជា​ពេល​សង្គ្រោះ​។​

​អស់​រយៈពេល​បី​ថ្ងៃនេះ ទោះបី​មិនបាន​ទៅដោយ​ផ្ទាល់​ដល់ទី​កន្លែង​កើតហេតុ លោក​កឹម សុខា បាន​សង្កេតឃើញ​សមត្ថកិច្ច​បាន​ខឹ​ត​ខំ​ប្រឺ​ង​ប្រែង​យ៉ាងខ្លាំង គួរ​ឲ្យ​កោតសរសើរ​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ន​។​

​លោក​ប្រធាន កឹម សុខាៈ «​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ដែល​បាន​បាត់​បង់ជីវិត និង​រងរបួស​យ៉ាង​អ​ណោ​ច​អធម ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ នៅ​ក្រុង​និង​ខេត្ត​កែប នា​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ​។​» នេះ​បើតាម​ការផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក របស់លោក​ម៊ុ​ត ចន្ថា ទីប្រឹក្សា​លោក​កឹម សុខា នៅ​ថ្ងៃទី​៤​មករា​។​

​ជាមួយគ្នានេះដែរ សូម​ប្រសិទ្ធិ​ពរ​ឧទ្ទិស​សូម​ឲ្យ​បងប្អូន​កម្មករ​ដែលរ​ងរ​បួស​ឆាប់​បាន​ធូរស្រាល​និង​ជាសះស្បើយ​។

​យើង​សូម​កោតសរសើរ​ចំពោះ​កិច្ចប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​សំណាក់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។

​ទន្ទឹមគ្នា​នេះដែរ ការស៊ើបអង្កេត​ហ្មត់ចត់​មួយ​គួរ​ត្រូវបាន​ចាត់​ឡើង ដើម្បី​កំណត់​អំពី​បញ្ហា​ពិតប្រាកដ​ដែល​បាន​បណ្តាល​ឲ្យ​រំលំ​បាក់​អគារ​កំពស់ ៧​ជាន់​នេះ និង​អ្នកទទួលខុសត្រូវ ក្នុង​គោលបំណង​ទប់ស្កាត់​ឧបទ្ទវហេតុ​បែបនេះ​ទៅ​ថ្ងៃមុខ​ទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×