Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​ដឹក​ថ្ម​ក្រឡាប់​កិន​ម៉ូតូ​មួយ​គ្រឿង​បណ្ដាលឱ្យ​២​នាក់​ប្ដី​ប្រពន្ធ​របួសធ្ងន់​,​ប្រពន្ធ​ដាច់​ជើង​ត្រឹម​កំភួនជើង​

spot_img

​ភ្នំពេញ​៖ ២​នាក់​ប្ដី​ប្រពន្ធ​រង​របួសធ្ងន់​ប្រពន្ធ​ដាច់​ប្រអប់ជើង​ខាងឆ្វេង​ដោយសារ​រថយន្ដ​បែន​ដឹក​ថ្ម​ក្រឡាប់​កិន​លើ​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដ​ណើ​រ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ម៉ោង​១១ និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល​ដីក្រហម ស្ថិតនៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ ។​ ជនរងគ្រោះ​ប្ដី​ប្រពន្ធ​មិន​ទាន់​បាន​ស្គាល់​អត់​សញ្ញាណ​ទេ ។​ ​អ្នកបើកបរ​រថយន្ដ​មានឈ្មោះ ឃុន វិបុល អាយុ​២១ ឆ្នាំ​មុខរបរ បើករថយន្ដ មាន​ទីលំនៅ​ភូមិ​ត្រពាំងថ្ម ឃុំរ​បើក ស្រុក ឈូក ខេត្ដ​កំពត ។​

​អ្នក​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ដ​ប៉ែន​ដឹក​ថ្ម​មួយគ្រឿង​ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ​3C-9368 បើក​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​៣១A​ទិសដៅ​ពី​ត្បូង​ទៅ​ជើងបាន​បួង​ចង្កូត​យ៉ាងខ្លាំង​បណ្ដាលអោយ​ក្រឡាប់​ផ្ងារជើង​ម្ខាង និង​បាន​សន្កត់​ម៉ូតូ​សង​កូរេ មួយ​គ្រឿង​បណ្ដាលអោយ​ប្ដី​ប្រពន្ធ​ដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ​តែម្ដង ។​

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​ឃាត់ខ្លួន​តៃកុង​រថយន្ដ​យក​ទៅ​សាកសួរ ។ ដោយឡែក​រថយន្ដ​បង្ក​និង​ម៉ូតូ​រងគ្រោះ​សមត្ថកិច្ច​ចុះ​ធ្វើការ​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ពេល​ក្រោយ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា នៅតាម​បណ្ដោយ​ផ្លូវ​កើតហេតុ​ខាងលើនេះ​តែងតែ​រថយន្ដ​ធន់​ធំ​ជា​ច្រើន​បើក​ឆ្លងកាត់​មិន​ប្រណី​ដល់​អ្នក​ដែល​ធ្វើ​នៅតាម​ផ្លូវ​ខាងលើនេះ ជាពិសេស​ក្មេងៗ​សិស្សសាលា​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×