ស្ត្រីមេម៉ាយកូនមានរូបឆោមដ៏ស្រស់ស្អាត ដែលទើបបែកបាក់គ្នាជាមួយប្តីទើបតែបានរយៈពេល១ខែ ត្រូវបានសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដោយប្រុសស្នេហ៍របស់នាង (មនុស្សប្រុសមុខលុយ) កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ។
សាកសពស្ត្រីរងគ្រោះមានឈ្មោះថា Deli Cinta Sihombing អាយុ ៣២ ឆ្នាំ ត្រូវបានរកឃើញជាមួយដៃជើងត្រូវបានចង ដោយគ្មានសម្លៀកបំពាក់ នៅឯផ្ទះរបស់នាងស្ថិតនៅ Tanjung Uncang, Batu Aji, Batam ប្រទេសឥណ្ឌូនេស៊ី ។
ហើយអ្វីដែលធ្វើឲ្យគេគ្រប់គ្នា មានក្តីអាណិតអាសូរបំផុតនោះ គឺកូនប្រុសអាយុ ៣ ឆ្នាំ របស់នាង ត្រូវបានឃើញស្ថិតក្នុងសភាពទឹកមុខស្លេកស្លាំង និងជឿថា វាបានកំពុងខ្សោះកម្លាំងខ្លាំង អស់រយៈពេលច្រើនថ្ងៃ នៅជាមួយសពម្តាយ ។
យោងតាមរបាយការណ៍ព័ត៌មាន Tribunnews អំឡុងពេលនៃហេតុការណ៍នោះ ប្តីរបស់ស្ត្រីរងគ្រោះពុំមានវត្តមាននៅផ្ទះនោះទេ ព្រោះពួកគេទាំងពីរមានជម្លោះបែកបែកគ្នា អស់រយៈពេល១ខែមកហើយ ។
សាកសពរបស់នាង ត្រូវបានរកឃើញដោយគ្រួសាររបស់នាង បន្ទាប់ពីពួកគេពុំអាចទាក់ទងនាងបាន ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ដែលធ្វើឲ្យពួកគេមានការសង្ស័យ និងបានទៅកាន់ផ្ទះរបស់នាងនៅថ្ងៃព្រហស្បតិ៍ និងទម្លុះទ្វាចូល ។
ប៉ូលីសបានបញ្ជាក់ថា រថយន្ត, ទូរទស្សន៍ LCD , ទូរស័ព្ទដៃ និងរបស់របរមានតម្លៃមួយចំនួនរបស់ជនរងគ្រោះ ត្រូវបានបាត់បង់ ។
ទោះយ៉ាងណា ប៉ូលីសបានតាមស្វែងរក និងចាប់ខ្លួនឃាតកមានឈ្មោះ Dedi Purbianto នៅឯសណ្ឋគារមួយស្ថិតក្នុងមជ្ឈមណ្ឌល Batam ទីកន្លែងដែលជនសង្ស័យកំពុងស្នាក់នៅ ។ ក្នុងប្រតិបត្តិការចាប់ខ្លួននោះផងដែរ សមត្ថកិច្ចបានសម្រេចចិត្តបាញ់បំបាក់ជើងជនរូបនេះ ព្រោះតែវាបានតដៃជាមួយកម្លាំងសមត្ថកិច្ច ។
Deli បានប្រាប់ប៉ូលីថា រូបគេបានស្គាល់នឹងស្រ្តីរងគ្រោះ តាមរយៈ Facebook ហើយបានរួមភេទជាមួយគ្នាបាន ២ ដង ប៉ុណ្ណោះ នៅឯសណ្ឋាគារ ។ រូបគេក៏បានសារភាពថា រូបគេបានសម្រេចសម្លាប់ស្ត្រីរងគ្រោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយសារតែខឹងស្ត្រីរងគ្រោះនៅតែពុំព្រមបង់ថ្លៃសេវារបស់នាងដល់រូបគេ (ប្រុសមុខលុយ) ។ ប៉ូលីសនិយាយថា ប្តីរបស់នាងដែលទទួលបានដំណឹងនេះ ពុំបានមកចូលរួមបុណ្យសពរបស់នាងនោះទេ ៕ ចន្ទី