ខេត្តស្វាយរៀងៈបុរសដែលជាអ្នកបើកបររថយន្តកុងតឺន័រម្នាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រនិងរថយន្តកុងតឺន័រដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង១៥នាទីរសៀលថ្ងៃទី៩ខែមករាឆ្នាំ២០២០នៅនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ 156-157ស្ថិតក្នុងភូមិព្រៃផ្ដៅសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តក្នុងទិសដៅបញ្ច្រាស់ទិសគ្នាលិច ទៅកើត។
សមត្ថកិច្ចបានឱ្យដឹងថាៈមានរថយន្តកុងតឺន័រមួយគ្រឿង បើកបរមកពីទិសខាងលិច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ លាយសរ ពាក់ស្លាកលេខភ្នំពេញ3D-0287អ្នកបើកបរឈ្មោះ ទេព ដារ៉ា ភេទ ប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានស្លាប់នៅកន្លែងកើតហេតុ ។
ប្រភពដដែលបានបន្តថាៈលុះបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបុកប៉ះនិងរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលធ្វើដំណើរមកពីទិសខាងកើត ម៉ាកហ៊ីណូ ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 3E 1908 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( គេចខ្លួន ) មូលហេតុ បណ្ដាលមកពីរថយន្តមកពីទិសខាងលិច បើកបរមិនប្រកាន់ស្ដាំ ។
សមត្ថកិច្ចបានបន្ថែមថាៈបច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តខូចខាតធ្ងន់ទាំងសងខាង។ រីឯរថយន្តទាំងពីគ្រឿងសមត្ថកិច្ចយើងយកសារទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ដោយ ៖ វ៉ៃកូ