Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​បារ៉ែត​បណ្តាល​ឲ្យ​ទៅជា​អណ្តាតភ្លើង​ឆេះ​ម៉ាស៊ីន​វ៉ៃ​ក្រណាត់​

spot_img

​ខេត្តស្វាយរៀង​៖ មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​អាវុធហត្ថ​និង​នគរបាល​ក្រុង​ស្វាយរៀង​ចេញ​ឡានទឹក​ចំនួន​២​គ្រឿង​មកជួយ​បាញ់​ពន្លត់អគ្គីភ័យ​មួយ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​ចេញពី​បារ៉ែត​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​ម៉ាស៊ីន​វ៉ៃ​ក្រណាត់​និង​សរស ជញ្ជាំង​ស័ង្កសី រោល​ខ្លោច​ខ្មៅ​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២និង១៥​នាទី​រសៀល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៨​នេះ​នៅ​ភូមិ ទទា សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង​។​

​បើតាម​សម្តី​របស់​កម្មករ​ធ្វើ​នៅ​រោង​ម៉ាស៊ីន​ដែលមាន​មាន​ភ្លើង​ឆាបឆេះ​នោះបាន​ប្រាប់​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គឺ​ក្រណាត់​ជាប់​ក្នុង​ម៉ាស៊ីន​មិន​ដំណើរការ​ហើយ​មួយសន្ទុះ​ក្រោយមក​ឆ្លង​ចរន្ត​បែក​ផ្កាភ្លើង​ឆាបឆេះ​តែម្តង​។ ប្រភព​បាន​បន្តទៀតថា​៖ ក្រោយ​ដោយ​សភាពការណ៍​មិនអាច​គ្រប់គ្រង​បាន​ក៏​រត់​ចេញមកក្រៅ​ហៅ​គេឯង​ជួយ និង​ទូរស័ព្ទ​ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​២​រថយន្ត​ទើប​គ្រប់គ្រង​បាន​។​

​ដោយឡែក​បើតាម​សមត្ថកិច្ច​វិញ​ក៏បាន​អោយដឹងថា​៖​ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ​មានឈ្មោះ យ៉ាន់ សា​ម៉េ​ត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំមាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​ហើយ​ផ្ទះ​ដែល​ឆេះ​ជា​កន្លែង​កែឆ្នៃ​កំទេច​ក្រណាត់​រោងចក្រ​យកមក​កែឆ្នៃ​ធ្វើ​ខ្នើយ​លក់​។​ហើយ​ទំហំ​ការខូចខាត​យើង​ពុំទាន់​បានដឹង​នោះទេ​។​នេះ​សំណាង​ហើយ​ដែល​បាន​សមត្ថកិច្ច​អាវុធហត្ថ​និង​នគរបាល​មកជួយ​អន្តរាគមន៍​ទាន់ពេល​កុំ​អី​មិនដឹងថា​ត្រូវ​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​អ្នកស្រុក​នោះទេ​៕ វ៉ៃ​កូ​

spot_img
×