អង្គការមួយដែលតំណាងឲ្យប្រទេសទាំងអស់នៅក្នុងទ្វីបអាហ្វ្រិច បានទាមទារឲ្យប្រធានាធិបតី អាមេរិច ដូណាល់ ត្រាំ ធ្វើការសុំទោស ក្រោយពេល លោកត្រូវបានគេរាយការណ៏ថា បានហៅប្រទេសទាំងនោះថា “កខ្វក់ និងថោកទាប”។
គណៈប្រតិភូរបស់អង្គការនេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន បានសំដែកការស្រងាកចិត្ត និងខឹងយ៉ាងខ្លាំង និងបាននិយាយថា រដ្ឋបាលរបស់ ដូណាល់ ត្រាំ បានយល់ខុសលើប្រទេសតំបន់អាហ្រិ្វច។
ប្រធានាធិបតីអាមេរិច ត្រូវបានគេរាយការណ៍ថា បានប្រើពាក្យពេជទាំងនោះនៅក្នុងកិច្ចប្រជុំស្តីពីជនអន្តោប្រវេសន៍ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ប៉ុន្តែ លោក ត្រាំ បានបដិសេធថា លោកបានប្រើប្រាស់ពាក្យទាំងនោះ។
លោក ត្រាំ ត្រូវបានគាំទ្រដោយសមាជិកសភាបក្សសាធារណៈរដ្ឋចំនួន ២រូបនៅឯកិច្ចប្រជុំក្នុងសេតវិមាន ប៉ុន្តែ សមាជិកព្រឹទ្ធិសភាពបក្សប្រជាធិបតេយ្យឈ្មោះ Dick Durbin បាននិយាយថា លោកត្រាំ បានហៅប្រទេសក្នុងទ្វីបអាហ្វ្រិចថា “កខ្វក់” ជាច្រើនដង និងបានប្រើប្រាស់ភាសារើសអើងពូជសាសន៍។
កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក ត្រាំ បានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោកថា ភាសាដែលលោកបានប្រើប្រាស់នៅឯកិច្ចប្រជុំឯកជនជាមួយនឹងតំណាងរាស្ត្រ ដើម្បីពិភាក្សាពីច្បាប់អន្តោប្រវេសន៏ គឺជាភាសាតឹងរឹង និងមឺងម៉ាត់។
ប៉ុន្តែគាត់បានបន្ថែមថា ការរាយការណ៏ដែលថា លោកប្រើភាសា កខ្វក់ និងថោកទាបនោះ គឺលោកបានប្រើវាទេ៕ សុភ័ក្ត្រ