Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​កឹម សុខា រួមទាំង​មេធាវី​ទាំង ៤​រូប នឹង​ទៅ​ចូលរួម សវនាការ​ជុំនំ​ជម្រះក្ដី​

​ភ្នំពេញ​៖ ​លោក​មុត ចន្ទ​ថា នាយខុទ្ទកាល័យ​លោក​កឹម សុខា បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៤​មករា​នេះ​ថា ទោះបី​មានការ​យល់​ខុសគ្នា ពី​ប្រព័ន្ធតុលាការ​និង​ច្បាប់​នៅ​កម្ពុជា ។​

​ទោះបី​មានមតិ​យល់ឃើញ​ខុសគ្នា អំពី​ប្រព័ន្ធតុលាការ និង​ច្បាប់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដោយ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកនយោបាយ​គោរព​បដិបត្តិ​ច្បាប់ និង​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​អហិង្សា​និង​សន្តិវិធី លោក​ប្រធាន កឹម សុខា នឹង​អញ្ជើញ​ចូលរួម​សវនាការ នៅ​ថ្ងៃទី​១៥-១៦ ខែមករា ឆ្នាំ​២០២០ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លោក​បន្តថា ខាងក្រោម​នេះ គឺជា​សារ​របស់លោក ចាន់ ចេ​ន មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ប្រធាន កឹម សុខា បាន​បញ្ជាក់ថា ៖

«​ខ្ញុំ​សូមបញ្ជាក់​សារជាថ្មី​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ ជ្រាបថា ឯកឧត្តម កឹម សុខា រួមទាំង​មេធាវី​ទាំង ៤​រូប នឹង​ទៅ​ចូលរួម សវនាការ​ជុំនំ​ជម្រះក្តី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចាប់ផ្តើម​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ​»៕ ​ដោយៈ​កូ​ឡាប​