ភ្នំពេញ៖ លោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានថ្លែងថា ក្នុងនាមជាអ្នកនយោបាយគោរពច្បាប់ ប្រកាន់យកគោលការណ៍អហិង្សា លោកប្រធាន កឹម សុខា បានអញ្ជើញមកដល់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ០៧និង៤០ព្រឹក។
លោកមុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា បានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី១៤មករានេះថា ទោះបីមានការយល់ខុសគ្នា ពីប្រព័ន្ធតុលាការនិងច្បាប់នៅកម្ពុជា ។
ទោះបីមានមតិយល់ឃើញខុសគ្នា អំពីប្រព័ន្ធតុលាការ និងច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកនយោបាយគោរពបដិបត្តិច្បាប់ និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍អហិង្សានិងសន្តិវិធី លោកប្រធាន កឹម សុខា នឹងអញ្ជើញចូលរួមសវនាការ នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ នៅសាលាដំបូងរាជធានីភ្នំពេញ។
លោកបន្តថា ខាងក្រោមនេះ គឺជាសាររបស់លោក ចាន់ ចេន មេធាវីមួយរូប ក្នុងចំណោមមេធាវីការពារក្តីឲ្យលោកប្រធាន កឹម សុខា បានបញ្ជាក់ថា ៖”ខ្ញុំសូមបញ្ជាក់សារជាថ្មីជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា ឯកឧត្តម កឹម សុខា រួមទាំងមេធាវីទាំង ៤រូប នឹងទៅចូលរួម សវនាការជុំនំជម្រះក្តី នៅសាលាដំបូងរាជធានីភ្នំពេញ ដែលចាប់ផ្តើមពីម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ”៕ដោយ៖កូឡាប