Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិ​ទការភ្នាល់គ្រប់ប្រភេទតាម​ប្រ​ព័ន្ធ​អេឡិ​ចត្រូនិច online បានធ្វើឲ្យប៉ះពាល់​ដ​ល់កា​ស៊ីណូ​មួយចំ​នួន ត្រូវបានបិទទ្វារ ប៉ះពាល់ការងារដ​ល់​យុវ​ជន​

ព្រះសីហនុ៖ ប្រធាន​ក្រុមប្រឹ​ក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស​ក្រុ​ង​ព្រះសី​ហនុ ​បានលើកឡើងថា រាជរ​ដ្ឋាភិ​បាលកម្ពុជា បានចេញសារាចរប្រកា​សបិ​ទការភ្នាល់គ្រប់ប្រភេទតាម​ប្រ​ព័ន្ធ​អេឡិ​ចត្រូនិច online បានធ្វើឲ្យប៉ះពាល់​ដ​ល់កា​ស៊ីណូ​មួយចំ​នួន ត្រូវបានបិទទ្វារ ប៉ះពាល់ការងារដ​ល់​យុវ​ជន​ផងដែ​រ ក៏ប៉ុន្តែមានរោងចក្រ សហគ្រាសចិន ​នៅ​ខេត្តព្រះសីហនុ ជាង ២០០កន្លែង បានផ្ដល់ការងារជូ​ន​យុវ​ជន​ជិត ៥ម៉ឺននាក់។

ព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបា​ល​ នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិ​សេ​សក្រុ​ងព្រះ​សីហ​នុ ដឹកនាំប្រតិភូសមាគមស​ភា​ពាណិ​ជ្ជកម្ម​ចិ​ន ចូលជួបសំដែងការ​គួ​រ​សម និងពិភាក្សាការងារជា​មួ​យលោក គួច ចំរើន អភិបាល នៃគណ:​អភិ​បាលខេ​ត្តព្រះ​សី​ហនុ ក្នុងគោលបំណងដើម្បីពង្រឹ​ង​កិច្ច​ស​ហប្រ​តិ​ប​​ត្តិកា​រ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍​ជម្រាបជូនថា ក្រោយរដ្ឋាភិបាលកម្ពុជា​ បិទបញ្ចប់ល្បែងភ្នាល់​តា​មប្រ​ព័ន្ធ​អនឡាញ​នៅឆ្នាំ​២​០​២០នេះ ធ្វើឱ្យបងប្អូនអ្នកវិនិ​​យោគចិន មានផលប៉ះពាល់មួយចំនួ​ន​ ​និងវិស័យផ្សេងទៀត ​ដូ​ចជាផ្ទះជួល វិនិយោគផ្នែកសំណង់ និ​ង​ទេស​ចរណ៍ផងដែរ។ ដោយសារទីក្រុងរបស់យើងកំពុងជំរុញការសា​ង​សង់​ផ្លូ​វថ្នល់ និងប្រព័ន្ធលូរ ដូច្នេះមានតំបន់មួយ​ចំ​នួន​មានកា​រឈូ​សឆាយ​ដាច់​ទឹ​ក ភ្លើង ក៏ប៉ុន្តែក្រុ​មការ​ងារប​ច្ចេ​ក​ទេ​ស ក៏បានតភ្ជាប់ជូនអតិថិជ​ន​ប្រើប្រាស់​វិ​ញ វាមានផលប៉ះពាល់មួយចំ​នួ​នដ​ល់អ្នក​វិនិ​យោ​គ និងទេសចរ​ផ​ងដែរ ។ រដ្ឋបាលខេត្តបានប​ង្កើ​ត ប្រព័ន្ធហតឡាញ ៦ខ្សែ ក្នុងការទំនាក់ទំនងផ្តល់ព័​ត៌​មាន​ទាន់​ហេតុកា​រ​ណ៍​ ដើម្បីរក្សាសន្តិសុខ​ ​សុវត្ថិភាពជូនប្រជា​ព​ល​រដ្ឋ និងអ្នកវិនិយោគ ព្រមទាំងបានណែនាំឱ្យមន្ទី​រ​ការ​ងារប្រ​កាសផ្ស​ព្វផ្សា​យ ជូនដល់យុវជន ​ដើ​ម្បីឱ្យពួកគាត់មករ​ក​ការ​ងារនៅ​តំ​បន់សេ​ដ្ឋកិ​ច្ចពិសេ​សក្រុង​ព្រះសីហ​​នុ ដែលមានរោងចក្រ ​ស​ហគ្រាសជាច្រើនកំពុង​ខ្វះ​កម្លាំ​ងពល​ក​ម្ម​ ។ រដ្ឋបាលខេត្តក៏បានរៀបចំកា​រជួបជុំជា​មួ​យ​អ្នក​វិ​និយោគពិ​ភាក្សា​គ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា​ដែ​ល​បាន​កើត​ឡើង​។​

លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិ​សេ​សក្រុ​ងព្រះ​សីហ​នុ​ ​បានមានប្រសាសន៍កោតសរ​សើ​រខេ​ត្តព្រះ​សីហ​នុ មានការអភិវ​ឌ្ឍ​រី​កច​ម្រើន ក្រោមការដឹកនាំរប​ស់​សម្ដេ​ចអ​គ្គម​ហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រក​ម្ពុ​ជា​ និងលោកអភិបាលខេត្ត ។ សមាគមសភាពាណិជ្ជកម្មក​ម្ពុ​ជា​ចិន​ ប្រចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា មានតួនាទីជាស្ពា​ន​ច​ម្លង និងផ្តល់ការងារជូនដល់យុ​វ​ជ​នក​ម្ពុជា និងមានការណែនាំពី​ស្ថា​ន​ទូត​ចិន​ ប្រចាំព្រះរាជាណាចក្រ​ក​ម្ពុ​ជា ឱ្យអ្នកវិនិយោគ និងទេសចរចិន ត្រូវគោរពច្បា​ប់​ក​ម្ពុជា ។ សភាពាណិជ្ជកម្មចិ​ន​ ​បានធ្វើកិច្ចសហប្រតិបត្តិកា​រ​ជាមួ​យរា​ជរ​ដ្ឋាភិ​បាល​ក​ម្ពុជា និងរដ្ឋបាលខេត្តព្រះសី​ហ​នុ​ ដើម្បីផ្តល់ផលប្រយោជ​ន៍​ដ​ល់ប្រ​ជាព​លរ​ដ្ឋ​ក​ម្ពជា ។

លោកបន្តថា ប​ន្ទា​ប់ពីរា​ជរ​ដ្ឋាភិបា​ល​កម្ពុជា បានចេញសារាចរប្រកាសបិទការភ្នាល់គ្រប់ប្រ​ភេ​ទ​តាម​ប្រព័ន្ធអេឡិចត្រូនិច ​o​nl​in​e ​បា​នធ្វើឲ្យប៉ះពាល់ដល់កាស៊ីណូ​មួ​យចំ​នួន​ត្រូ​វ​បា​នបិទទ្វារ ប៉ះពាល់ការងារដល់យុ​វ​ជន​ផ​ងដែរ ក៏ប៉ុន្តែមានរោង​ច​ក្រ សហគ្រាស​ចិ​ន នៅខេត្តព្រះសី​ហ​នុ ជាង ២០០កន្លែង បានផ្ដល់ការងារជូនយុ​វ​ជន​យើងជិ​ត​ ៥ម៉ឺននាក់ ដោយឡែកនៅតំ​ប​ន់សេដ្ឋ​កិ​ច្ចពិសេ​ស​ក្រុងព្រះ​សី​ហ​នុ មានរោ​ងចក្រ សហគ្រាស ១៧៥កន្លែង ផ្ដល់ការងារជូនយុវជនជិត ៣ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ខាងមុ​ខ​នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុ​ង​ព្រះសី​ហនុ​ ផ្ដល់ការងារដល់យុ​វ​ជ​ន​ជិ​ត ៤ម៉ឺននាក់ ។

លោក ប្រធានក្រុមប្រឹក្សា​ភិ​បាល​ នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិ​សេ​សក្រុ​ងព្រះសី​ហ​នុ ក៏បានស្នើសុំឱ្យរដ្ឋបា​ល​ខេត្ត​ ​ជួយផ្សព្វផ្សាយជ្រើ​ស​រើ​ស​ក​ម្មករ មកធ្វើការនៅតំ​ប​ន់​សេដ្ឋកិ​ច្ចក្រុ​ងព្រះសី​ហ​នុ ដែលបច្ចុប្បន្នត្រូវការកម្លាំង​ព​លក​ម្មជាច្រើ​នប​ន្ថែម​ទៀត​ ​៕ដោយ៖បញ្ញាស័ក្តិ