Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សវនាការជ​នុំជ​ម្រះរឿ​ងក្តី​លោក​កឹម សុខា

ភ្នំពេញ៖ ដើម្បីបង្ហាញនិងបញ្ជាក់ជាអ្នកនយោ​បា​យគោ​រពច្បាប់ និងប្រកាន់យកគោលការ​ណ៍​អហិ​ង្សា លោកប្រធាន កឹម សុខា បានអញ្ជើញមកដល់សាលា​ដំ​បូងរាជ​ធានី​ភ្នំពេញ នៅវេលាម៉ោង ០៧និង៤០ព្រឹកថ្ងៃទី២ ១៦ មករា ២០២០។

លោកប្រធាន កឹម សុខា បានបដិសេធចោ​ល​ឃ្លីប​វីឌីអូ​ ដែលត្រូវបានផលិតឡើងជា​ភ​ស្តុតាង​ដាក់​បន្ទុក​មកលើ​រូប​លោក​ ដោយហេតុថារឃ្លីបវីឌីអូនេះ​មិ​នមា​នអ​ង្គហេតុ និងមានភាពមិន​ប្រ​ក្រតី ព្រោះត្រូវបានគេកាត់ជា​ក​ង់ៗ​។

លោកបានស្នើដាក់ឃ្លីបវីឌីអូទាំងស្រុ​ង​ ជាភស្តុតាងរបស់​លោ​កជំនួ​សវិ​ញ ប៉ុន្តែមិនទាន់ត្រូវបានចាក់​ប​ង្ហាញ នៅក្នុងសវនា​កា​រនៅឡើ​យទេ​។

សូមបញ្ជាក់ថា
នៅវេ​លាម៉ោងប្រមាណ៨និង៣០នា​ទី​ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំ​ពេ​ញ​ នឹងបន្ដបើកសវនាការ​ជំ​នុំជ​ម្រះក្ដី លើសំណុំរឿង​ក្ប​ត់​ជាតិ របស់លោក កឹម សុខា អតីតប្រធានអតីត​គ​ណបក្ស​សង្គ្រោះ​ជាតិ​ ​ជាលើកទី៣ ថ្ងៃទី២។
សវនាការនេះដឹក​នាំ​ដោយ​លោក កូយ សៅ អនុប្រធានសាលាដំបូ​ង​ និងជាប្រធានក្រុមប្រឹ​ក្សា​រជំនុំជ​ម្រះ លោកចៅក្រម សេ​ង​ លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា និង​មា​នលោ​ក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យ​កា​រ​។ ចំណែកមេធាវីរាជរដ្ឋា​ភិ​បាលដឹ​កនាំ​ដោយលោ​ក ​គី តិច។
សូមជម្រាបថា នៅក្នុងសវនាកា​រ​លើកទី១ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា បានទទួលស្គាល់ថា​ ​វីដេអូ​ដែលនិ​យា​យអំពី​ដំណើ​ររឿងប​រ​ទេស បានបណ្ដុះបណ្ដា​ល​ និងបង្រៀនលោកអំពីរ​បៀ​បនៃ​ការផ្លា​ស់ប្ដូរ​រ​ប​ប គឺជាវីដេអូរបស់​លោ​កយ៉ា​ងពិត​ប្រាកដ។ ការទទួលស្គាល់រ​ប​ស់លោ​ក​ កឹម សុខា ក្រោយពីក្រុមប្រឹក្សាសម្រេចចា​ក់​វីដេ​អូឃ្លឹ​បនេះ នៅក្នុងអង្គ​ស​វនាការ ហើយវីដេអូនេះជា​ភ័​ស្ដុតាង​សំខា​ន់ក្នុង​សំណុំរឿ​ង​ ស​ន្ទិដ្ឋិភាពជាមួយបរទេស។ ទន្ទឹងនឹងការទទួ​ល​ស្គា​ល់នេះ លោក កឹម សុខា បានបដិសេធចំណុចមួយ​នៅ​ត្រង់ថា​ ​វីដេអូដែលចាក់​នេះ​មិនគ្រ​ប់ទេ ពោលបានកាត់​ជា​កំ​ណត់ ខណៈដែលចំណុចសំខាន់​មួ​យចំ​នួន ជាផលប្រយោជន៍ស​ម្រា​ប់គា​ត់ គឺត្រូវបាន​កា​ត់​ចេញ។ នេះជាអ្វីដែលលោក​ ​កឹម សុខា តវ៉ានៅបន្ទាប់ពីការចាក់​វី​ដេអូឃ្លឹ​ប​។ ជាមួយគ្នានេះ លោក កឹម សុខា ឲ្យ USB ថ្មីមួយទៅក្រុម​ប្រឹ​ក្សាជំ​នុំជម្រះ ដោយអះអាងថា ​ជាវីដេអូឃ្លឹបទាំងស្រុ​ង​រប​ស់លោក​។
​ស​ម្រាប់សវនាកា​រ​លើកទី​២ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មេធាវីរាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំដោយលោ​ក​ ​គី តិច និងមេធាវីដើមប​ណ្តឹ​ងរ​ដ្ឋប្បវេ​ណី​ បានស្នើដល់ក្រុមប្រឹក្សា​ជំ​នុំជ​ម្រះ សុំដាក់អក្សរតំណា​ង​នៃប្រ​ទេសទាំ​ង​៩​ ដែលមានជា​ប់​ពាក់​ព័ន្ធ​សំណុំរឿ​ង​លោក កឹម សុខា នៅលើកំណត់ហេ​តុ​ និងសាលក្រម។ ចំពោះសំណើ​សុំ​ដាក់អ​ក្សរ​តំណាង​ប្រ​ទេស​ទាំ​ង៩នេះ ត្រូវបានក្រុមប្រឹក្សា​អ​ង្គជំ​នុំ​ជ​ម្រះ​ សម្រេចយល់ព្រមតាមសំ​ណើ​រប​ស់មេ​ធាវីរា​ជរ​ដ្ឋាភិបាល លើសាលក្រម ប៉ុន្តែលើ កំណត់ហេតុតុលាកា​រ​ មិនអ​នុញ្ញា​តតាមសំណើរប​ស់​មេធា​វី​នោះ គឺតម្រូវឲ្យដាក់ឈ្មោះ​ចំ​ៗតែ​ម្តង​។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ច​ចា​ប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹ​ត្ត​អំ​ពើ​ ក្បត់ជាតិ ឃុបឃិ​តជាមួ​យប​រ​ទេស ផ្តួលរំលំរាជរ​ដ្ឋា​ភិបា​លស្រប​ច្បា​ប់ ហើយត្រូវបាន​ឃុំ​ខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្ត​ត្បូ​ងឃ្មុំ ​រយៈពេលជា​ង​១​ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោ​ម​ការ​ត្រួត​ពិនិ​ត្យ បន្ទាប់ពីបែកធ្លាយ​វី​ដេអូ​មួយ ដែលលោក​និ​យាយ​ថា ​លោកអនុវត្ត​តា​មការ​ណែនាំ​ពីប​រ​ទេស ដើម្បីធ្វើការផ្លាស់​ប្តូ​រ​ប្រទេ​ស​ក​ម្ពុជា ដោយយកលំ​នាំ​តាមប្រ​ទេ​ស យូហ្គោស្លាវី និងប្រទេសស៊ែប៊ី​៕​ ដោយ៖កូឡាប