ស្ត្រីថៃម្នាក់ ដែលបានបង្ហាញគូថ ដើម្បីផ្សព្វផ្សាយលក់ផលិតផលឡេធ្វើឲ្យគូថស ត្រូប៉ូលីសចាប់ខ្លួននឹងចោទប្រកាន់ពីបទ ប្រើប្រាសស្លាកសញ្ញាមិនត្រឹមត្រូវ ដោយសារតែប្រអប់ឡេរបស់នាង មិនមានដាក់ព៌តមានលំអិត ដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់យល់ច្រឡំ។
អ្នកលក់ឡេគូថសនោះមានឈ្មោះថា Nitthakarn Nunthasuteepat អាយុ ២៥ឆ្នាំ។ នាងត្រូវបានប៉ូលីសកោះហៅយកទៅសាកសួរ។
ការចាប់ខ្លួនរបស់នាងបានកើតឡើង ក្រោយពេលមានមេធាវី ២នាក់បានស្នើឲ្យប៉ូលីសចាត់វិធានការ ក្រោយពេលកត់សម្គាល់ឃើញថា នាងបានបង្ហាញគូថរបស់នាង ខណៈពេលកំពុងផ្សព្វផ្សាយផលិតផលឡេលាបឲ្យគូថសនៅលើហ្វេសបុក។
ប៉ូលីសបញ្ជាក់ថា នាងនឹងត្រូវគេអនុញ្ញាតិឲ្យនៅក្រៅឃុំបាន ព្រោះនាងមិនមានបំណងរត់ទៅណា។
អ្នកលក់ឡេគូថស បញ្ជាក់ថា នាងបានប្រើប្រាស់បណ្តាញសង្គមដើម្បីណែនាំផលិតផលរបស់នាង និងបង្កើតការលក់ ហើយនាងបានធ្វើបែបនេះជាងមួយឆ្នាំមកហើយ។
នាងបានបដិសេធថា នាងមានបំណងបង្ករឿង និងបានបញ្ជាក់ថានាងបានប្រឹក្សាជាមួយនឹងមេធាវីរួចរាល់ហើយ។ នាងបញ្ជាក់ថា ផលិតផលរបស់នាង មានអាជ្ញាប័ណ្ឌ៕ សុភ័ក្ត្រ