Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលទាហាន​ឥណ្ឌា​៣​នាក់ ធ្លាក់​ចុះ​ដី​ក្នុង​ពេល​ហ្វឹកហាត់​ចុះ​តាម​ខ្សែ​ពី​ឧទ្ធម្ភាចក្រ​ (មានវីដេអូ)

spot_img

​យ៉ាងតិច​ពលទាហាន​ឥណ្ឌា​៣​នាក់ បាន​រងរបួស​ក្រោយពេល​ខ្សែ​ដែល​គេ​បាន​សម្រូត​ចុះ​ពី​ឧទ្ធម្ភាចក្រ​បាន​របូត​ធ្លាក់ ខណៈពេល​កំពុង​ហ្វឹកហាត់​ត្រៀម​ធ្វើ​ព្យុះ​ហ​យាត្រា​នា​ឱកាស​ខួប​លើក​ទី ៧០ ថ្ងៃ​បង្កើត​កងទ័ព​ឥណ្ឌា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៥/១ ។​

​ខ្សែ​វីដេអូ​កំពុង​រាលដាល​ពេញ​បណ្តាញ​សង្គម​ឲ្យឃើញថា ពលទាហាន​ទាំងនោះ​កំពុង​រំកិល​ខ្លួន​ចុះ​តាម​ខ្សែ​ដែល​ចង​ជាប់​ជាមួយ​ឧទ្ធម្ភាចក្រ​។ ប៉ុន្តែ​ខ្សែ​នោះ​ស្រាប់តែ​របូត​ចេញពី​ឧទ្ធម្ភាចក្រ​ធ្វើឲ្យ​ពួក​គេ​ធ្លាក់​ចុះ​តែ​ម្តង​។​

​តាម​របាយការណ៍​ពី​ព្រឹត្តិការណ៍​នេះ​នៅ​ថ្ងៃ​ទី​៩/១ ពលទាហាន​ដែល​រងរបួស​បច្ចុប្បន្ន​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​ក្រុង New Delhi។​

​បច្ចុប្បន្ន​គេ​ពុំ​ទាន់​ដឹង​មូលហេតុ​នាំឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើយ​៕ ចន្ទ្រា​

spot_img
×