Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​កម្ពុជា សឹង្ហ​បុរី បង្ហាញ​ពី​ជំហរ​រក្សា​ចំណង​សាមគ្គីភាព មិត្តភាព

(​ភ្នំពេញ​)៖ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ និង​មេបញ្ជាការ​កងទ័ពជើងគោក​សឹង្ហ​បុរី បាន​សម្តែង​នូវ​គារវកិច្ច​ប្រកបដោយ​ភាពស្និទ្ធស្នាល និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ដោយបាន​រំឭក​ឡើងវិញ ពី​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ផ្លែផ្កា​នាពេល​កន្លងមក​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​សឹង្ហ​បុរី​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០​នេះ បានអនុញ្ញាត​ឲ្យ​ឧត្ដមសេនីយ៍ទោ ហ្គូ ស៊ី​ហ៊ូ មេបញ្ជាការ​កងទ័ពជើងគោក​សឹង្ហ​បូរី និង គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ឡើង​នៅ​អគ្គបញ្ជាការដ្ឋាន ។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​សម័យ​អតីត​កាលដែល​កម្ពុជា​ជួបប្រទះ​នូវ​ភ្លើងសង្គ្រាម​ជាច្រើន​ទសវត្សរ៍ បាន​បង្ក​មហន្តរាយ​ស្ទើរ​គ្មាន​សល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​។ ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ជាពិសេស​ការដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលិញ និង​សង្គមជាតិ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ដោយឡែក​លើ​វិស័យ​ការពារជាតិ កងយោធពល​ខេមរភូមិន្ទ បាននិងកំពុង​មានកា​រ​វិវត្តន៍​គួរ​ឲ្យ​កត់សម្គាល់ ក្នុងការ​ពង្រឹងសមត្ថភាព​ការពារជាតិ ក៏ដូចជា​ការធ្វើសមាហរណកម្ម​នៅក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។ ជាក់ស្ដែង​មកដល់​បច្ចុប្បន្ននេះ កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ដែល​បាន​បញ្ជូន​កម្លាំង និង​ក្រុម​ជំនាញ​ជាច្រើន​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​សឹង្ហ​បុរី ដែល​កន្លងមក​បាន​ជួយ​ដល់​កងទ័ព​កម្ពុជា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការជួយ​ដោះស្រាយ​មធ្យោបាយ​មួយចំនួនទៀត​។

​ជា​កិច្ច​ឆ្លើយតប ឧត្ដមសេនីយ៍ទោ ហ្គូ សុី​ហ៊ូ បាន​ថ្លែងអំណរគុណ​ដល់​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែល​បាន​ចែករំលែក​នូវ​ចំណេះដឹង​ពី​ស្ថានការណ៍​វិវត្តន៍​នានា​ឆ្ពោះទៅរក​សន្តិភាព​របស់​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ចាត់ទុកថា​សន្តិភាព​ពិតជា​មានតម្លៃ និង​បានមក​ដោយ​លំបាក​ដែល​ក្នុងនាម​ជា​កងទ័ព​មាន​កាតព្វកិច្ច​សំខាន់​រួមគ្នា​ថែរក្សា​។ ដោយឡែក​លើ​ទំនាក់ទំនង​កងទ័ព​ប្រទេស​ទាំងពីរ លោក​ឧ​ត្ត​ម​សេនីយ៍ បានបង្ហាញ​នូវ​ការ​ជឿជាក់ថា នឹងមាន​ទំនាក់ទំនង​ល្អ និង​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​សហការ​ជាមួយគ្នា ៕ ដោយ​៖​កូ​ឡាប​

×