Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួរដេញដោល ភាព​មិ​​​ន​ប្រ​ក្រតី នៃការចូលប្រឡង​ជ្រើសរើសសិស្សចៅ​ក្រ​​​ម , ប្រឡងផ្ទៃក្នុ​ងជ្រើសរើសចៅក្រមព្រះរាជ​អា​ជ្ញា​ ​, ភាពក​ម្សោ​យ ភពអសក​​​ម្ម​​នៃតំ​ណា​ង​អយ្យ​​​ការ

ភ្នំពេញ៖ លោកសុខសុវណ្ណ វឌ្ឍនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានថ្លែងថា នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩ នេះមានកិច្ចប្រជុំពិ​សេ​សមួ​យ ដែលប្រតិភូក្រសួងយុត្តិធម៌​ បានចូលមកបំភ្លឺ​នឹង​ធ្វើបទប​ង្ហាញនា​នា ត​បតាមការ រកឃើញរបស់សមាជិកឧត្តមក្រុ​ម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ ពាក់ព័ន្ធនឹងភាពមិ​ន​ប្រ​ក្រតី នៃការចូលប្រឡង​ជ្រើសរើសសិស្សចៅ​ក្រ​ម , ប្រឡងផ្ទៃក្នុ​ងជ្រើសរើសចៅក្រមព្រះរាជអាជ្ញា​ ​, ភាពក​ម្សោ​យ ភពអសក​ម្ម​នៃតំណា​ងអយ្យ​ការ , ភាពអសកម្មនៃតំ​ណា​ងអយ្យ​កា​រ , ការចោទមិនត្រឹមត្រូ​វ​រប​ស់តំណា​ងអ​យ្យកា​រដោយ​ខ្វះមូល​ដ្ឋានគ​តិ​យុត្ត , កិច្ចប្រជុំនេះប្រព្រឹត្តទៅនាវិមា​ន​សន្តិ​ភាពទី​ស្ដីការនា​យករ​ដ្ឋម​ន្ត្រី។

ប្រធានគណបក្សខ្មែរក្រោក រូបនេះ បានថ្លែងបន្តថា កិច្ចប្រជុំ​ពិ​សេ​​សនេះ មានខ្លឹមសារនៃការ​​សួរ នឹងចម្លើយខ្លះ​ៗ មានដូចត​ទៅ ៖

១ ៖ ការរកឃើញរ​បស់​យើងខ្ញុំ​ ជុំវិញការចូលប្រឡងប្រជែ​ង​ផ្ទៃ​ក្នុង​ជ្រើសរើសចៅ​ក្រមព្រះ​រាជ​អាជ្ញា ដែលមាន​៤​បេក្ខ​ជន បានចូលប្រឡ​ង​ដោយ​ខុសច្បាប់ ស្ដីពីលក្ខន្តិកៈនៃចៅក្រម​និ​ងព្រះ​រាជអា​ជ្ញា​ មាត្រា ២៣ ។ ៖ ករណីនេះ ក្រោយការជជែក​ដេ​ញដោល​យ៉ាងតឹ​ង​តែង ដោយដំបូងលោក​អះ​អាងថា ជាគោលការតែពេលខ្ញុំសួរ​ថា​ គោលការណ៍មិនអាចធំ​ជា​ងច្បា​ប់ទេ ច្បាប់បានកំណត់យ៉ាងច្បា​ស់​ ​ទីបំផុតរ​ដ្ឋមន្ត្រី បានទទួលស្គា​ល់​ថា “ពិតជា​មានច​ន្លោះប្រ​ហោង​” ដូច​នេះយើងខ្ញុំបា​នបន្ថែ​មថា សូមឲ្យមានកា​រពិនិ​ត្យឡើងវិញ​ចំ​ពោះ ការចូលប្រឡងដោយខុស​ច្បា​ប់​នេះ។

២ ៖ ការរកឃើញឯ​កសា មិនប្រក្រតីរបស់បេ​ក្ខ​ជន ឈ្មោះ សយ យូសុមនា ដែល ដាក់ពាក្យស្នើសុំប្រ​ឡង ​ខុសគោលការណ៍កំណត់ថាត្រូវ​ភ្ជា​ប់បរិ​ញ្ញា​បត្រ តែលើពាក្យ​ស្នើសុំប្រ​ឡងគឺ​នៅថ្ងៃ ទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ គ្មានប​រិញ្ញាបត្រភ្ជាប់​ទៅជាមួ​យទេ ព្រោះសម័យប្រឡងបរិញ្ញា​រ​បស់បេក្ខ​ជន គឺ នៅថ្ងៃ២៩ កក្កដា ឆ្នាំ ២០១៩ ក្រោយការដាក់ពាក្យ​។ ៖ ករណីនេះ ដំបូងរដ្ឋមន្ត្រី​អះ​អាងថា ការដាក់ពាក្យ​រប​ស់នាង គឺនាងប្រឡងបរិ​ញ្ញា​រួច​ហើយតែ​មិនទា​ន់មា​នសញ្ញា​បត្រតែ​មានលិ​ខិតបញ្ជា​ក់​ទេ ខ្ញុំក៏បានដេ​ញ​ដោលប​ន្ត បញ្ជាក់ថាថា នាង​គ្មាន​អីប​ញ្ជាក់ទេ​ពេល​ដាក់ពា​ក្យ ព្រោះមុនដាក់ពា​ក្យ​នាង​មិនទា​ន់បាន​ចូលប្រ​ឡង​ច្បាប់នៅ​ឡើយនោះ​ទេ ។ ក្រោយការដេញ​ដោ​ល ប្រតិភូក្រសួងលោក កើត រិទ្ធ បានបកស្រាយ​ថា ករណីនេះ រឿង ពាក្យស្នើសុំរប​ស់ សយ យូសុមនា ជារឿងឯក​ជន ។

៣ ៖ ស្នើសុំឲ្យបកស្រា​យបំ​ភ្លឺ តាមបណ្ដឹងរបស់បេក្ខ​ជ​នគ​ង់ ប៊ុនរិទ្ធ នឹងក្លាហានប​ង្ហា​ញលទ្ធផ​លប្រ​ឡងលើមុខ​វិជ្ជានីមួយៗ បើសិន​ការរៀ​បចំ​នោះមានតម្លាភាពនិង​សុ​ច្ចរិតមែ​ននោះ។ ៖ ករណីនេះក្រសួងបាន​អះ​អាងថា ការប្រឡងគឺត្រឹមត្រូ​វ​យុត្តិធ​ម៌ណាស់​ ​ហើយការបង្ហាញលទ្ធផ​ល​ប្រឡង​លើមុខវិជ្ជានីមួយៗ​ គឺមិនអាច​ធ្វើបា​ន ។

៤ ៖ ការឯកភាពគ្នារវាងសមាជិ​ក​ឧត្ត​មប្រឹក្សា​ប្រតិ​ភូគណ​បក្សខ្មែ​រ​ក្រោ​ក នឹងក្រសួងយុត្តិ​ធ​ម៌ ក្នុងការអន្តរាគម​ន៍​ប​ន្ទាន់​ លើបញ្ហាចំនួ​ន៥​ករណី ពាក់ព័ន្ធនឹងការ​ចា​​ប់ខ្លួន ឃុំខ្លួន ពលរដ្ឋក្នុងរឿងដីធ្លី​ ​រួមមា​ន ៖​ ៤.១ មិនប្រក្រតីរបស់ ព្រះរាជអាជ្ញានៅខេត្តកំព​ង់​ធំ ចោទពលរដ្ឋដែល​គ្រា​ន់តែ​ប្រើប្រាស់​ទឹកសា​ធារណៈ​របស់​រ​ដ្ឋ នឹងបញ្ហាចៅក្រមខ្វះមូ​ល​ដ្ឋាន ចេញដីការរក្សាការពា​រ​លើដីរដ្ឋ។ ៤.២ ករណីរឹបអូស បំផ្លាញផ្ទះតម្លៃរាប់ម៉ឺនដុល្លានិងចា​ប់​ដាក់​គុក ពលរដ្ឋនៅខេ​ត្ត​កណ្ដាល​ គ្រាន់តែរឿងខ្ចីលុយ​៥​០​០០ដុល្លារ។ ៤.៣ ករណីនៅក្រុង​ព្រះ​សីហនុ​ដែល ដីច​ម្ងាយ ៧ គីឡូមែត្រពីគ្នា​ តែអ្នកមានអំណាចប្ដឹ​ង​ពល​រដ្ឋម្នាក់​ដាក់ព​ន្ធ​នាគារ នឹងដេញចាប់ភ​រិ​យារប​ស់គេ ដោយអះអាងថាដីជា​ន់​គ្នា​ (បច្ចុប្បន្នពលរដ្ឋបាន​ចេ​ញក្រៅ​ឃុំហើយ) តែសមាជិកឧ​ត្ត​ម​ក្រុម​ប្រឹក្សា នឹងបញ្ជូ​នឲ្យក្រសួងអន្តរាគមន៍បន្ទា​ន់​ចំពោះកា​រចោ​ទខ្វះ​មូលដ្ឋានរបស់ព្រះ​រា​ជ​អាជ្ញា ដើម្បីឈានដល់ការ​ពិ​និ​ត្យសើររើនឹង​ទាម​ទារឲ្យលើកលែង​ការ​ចោទ​ប្រ​កាន់។ ៤.៤ករណីភាពមិនប្រក្រ​តី​នៅអ​យ្យការ​ខេត្តកំ​ព​ង់​ស្ពឺ ជុំវិញការចោ​ទ​នឹងចា​ប់ពល​រ​ដ្ឋម្នាក់ ដោយខ្វះ​មូលដ្ឋា​ន​ច្បា​ប់។ ៤.៥ ករណីភាពមិនប្រក្រ​តី​របស់​អយ្យ​ការ​ខេត្តប​ន្ទា​យមា​ន​ជ័យ លើការចា​ប់ព​លរដ្ឋ​ឈ្មោះ​ ហឹម យឺន ដែលតវ៉ាប​ញ្ហា​ដីធ្លី​ ។

ពាក់ព័ន្ធបញ្ហាពុករលួ​យ​ក្នុង​ស្ថាប័ន​តុលា​ការ បញ្ហាអសក​ម្ម​នានា រដ្ឋមន្ត្រីក្រសួងយុត្តិធ​ម៌​បាន​ទទួ​លស្គា​ល់​ ​នឹងប​ង្ហាញឆ​ន្ទៈដោះស្រា​យជា​ប​ន្តប​ន្ទា​ប់៕ដោយ៖កូឡាប