Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលប្រ​ឡងប្រ​ជែង​ជ្រើសរើ​សសិស្ស​ចៅក្រម ជំនាន់ទី១០ របស់បេក្ខជន៦​រូប ប្រព្រឹត្តទៅដោយអនុវត្តទៅ​តា​មប​ទប​ញ្ជា​ និងនីតិវិធីនៃ​កា​រប្រ​ឡងប្រ​ជែ​ង

ភ្នំពេញ ៖ រាជបណ្ឌិតសភាវិជ្ជាជីវៈ​តុ​លា​ការ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាស​ព័​ត៌​មាន​ថា លទ្ធផលរបស់បេក្ខជន​ចំ​នួន​៦​រូប ចូលរួមប្រឡងប្រជែ​ង​ជ្រើស​រើស​សិស្ស​ចៅ​ក្រ​ម ជំនាន់ទី១០ ​ពុំមានភាពមិនប្រក្រតីណាមួយ​ពា​ក់ព័​ន្ធ​នឹង​លទ្ធផ​លរប​ស់ពួ​កគេទេ ហើយការបូកពិន្ទុរបស់បេក្ខ​ជ​នទាំង ៦រូប មានសុក្រឹតភាព ​១​០០% គឺបានប្រព្រឹត្តទៅដោយអនុវត្តទៅតាម​ប​ទ​បញ្ជា និងនីតិវិធីនៃការប្រ​ឡ​ងប្រ​ជែង ដើម្បីធានាភាពត្រឹមត្រូវ​ ​តម្លាភា​ព​ និងជំនឿទុកចិត្ត ​តាមគោល​កា​រណ៍ (អ្នកមានសមត្ថភាពចំណេះដឹ​ង​លើស​គេគឺ​ជា​ប់​)។

បើតាមសេចក្តីប្រកាស រដ្ឋមន្ត្រីក្រសួងយុ​ត្តិ​ធម៌​ និងជាប្រធានក្រុ​ម​ប្រឹ​ក្សាភិ​បាល នៃរាជបណ្ឌិតសភាវិជ្ជា​ជី​វៈ​តុលា​កា​រ កាលពីទី២៦ ​ខែធ្នូ ឆ្នាំ២០១៩ បានចាត់តាំងក្រុមកា​រ​ងា​រមួយ ដែលមានសមាសភាព​ពី​ក្រសួ​ងយុ​ត្តិធ​ម៌​ និងរាជបណ្ឌិ​ត​សភា​វិជ្ជាជី​វៈ​តុ​លាការ ដើម្បីពិនិត្យលើ​ពា​ក្យស្នើសុំ​ទាក់​ទ​ងនឹ​ងតម្លា​ភា​ព ​នៃលទ្ធ​ផល​រ​បស់​បេក្ខ​ជន​ ​ចំ​នួ​ន​៦រូប ដែលមិនទទួ​ល​បា​នលទ្ធ​ផល​ជោ​គជ័​យ នៅក្នុង​ការ​ប្រ​ឡងប្រជែងជ្រើសរើសសិស្សចៅក្រម​ ​ជំ​នា​ន់​ទី​១​០​។

រាជបណ្ឌិតសភាវិ​ជ្ជាជី​វៈ​តុលា​ការ បានបញ្ជាក់ថា​ កិច្ចដំណើរការនៃការ​ប្រ​ឡ​ងប្រជែងជ្រើសរើស​សិ​ស្សចៅ​ក្រ​ម ជំនាន់ទី១០ បានប្រព្រឹត្តទៅដោ​យ​អ​នុវ​ត្តទៅតា​មប​ទ​បញ្ជា និងនីតិវិធីនៃការប្រ​ឡ​ង​ប្រ​ជែង ដើម្បីធានាភាព​​ត្រឹ​មត្រូ​វ តម្លាភាព និងជំនឿទុកចិត្ត​ ​តាមគោល​កា​រណ៍ (អ្នកមានសមត្ថភា​ព​ចំណេះ​ដឹង​លើស​គេ​គឺជា​ប់​)​។ ដំណើរការនៃការប្រឡង​ប្រ​ជែង​ទាំង​មូល​នេះ បានទទួលការចូ​ល​រួម​សង្កេ​ត​ការ​ណ៍​ពីអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុ​ក​រ​លួ​យ នៅគ្រប់ដំណាក់កា​ល​ រួមមា​ន​ជា​អាទិ៍ ៖ ១- ការចេញ និងការជ្រើសរើស​​វិញ្ញា​សា​សរសេរ​ គឺផ្អែកលើគោលការ​ណ៍​សម្ងា​ត់ដែ​ល​ធានា​បា​នថា វិញ្ញាសាសរសេ​រ​នេះ​ មិនមានការបែក​ធ្លា​យ​ជា​ដាច់​ខា​ត។ ២- ដំណើរការនៃការប្រឡ​ង​វិ​ញ្ញាសាស​រ​សេរ បានប្រព្រឹត្តទៅតាមបទប​ញ្ជា​ និងទទួលការត្រួតពិនិត្យ​យ៉ា​ងម៉ឺ​ងម៉ា​ត់ និងហ្មត់​ចត់ ដើម្បីធានាថាគ្មានការលួចចម្លង​ ​និងការយកឯកសារណាមួ​យ​ចូ​លក្នុ​ងបន្ទ​ប់ប្រ​ឡង​ឡើ​យ។ ៣- ការរក្សាទុកសន្លឹកកិ​ច្ច​ការ​រប​ស់បេ​ក្ខ​ជន គឺផ្អែកលើគោល​កា​រណ៍​ដែលធា​នា​ថាមា​នសុ​វ​ត្ថិភាព​ល្អគ្មា​នកា​រដោះ​ដូ​រ ឬការសរ​សេ​រប​ន្ថែម​លើស​ន្លឹក​កិច្ច​ការ​ណាមួយ​ជាដា​ច់​ខាត​។ ៤- ដំណើរការនៃការកែ​ស​ន្លឹក​កិច្ច​ការ​រប​ស់​បេក្ខ​ជ​នលើវិញ្ញាសាសរសេ​រ ត្រូវធានាថា​ ​សន្លឹកកិច្ចការមិនត្រូវ​បា​នស្គា​ល់​អ​ត្តសញ្ញាណតាមរយៈការកា​ត់​ក្បាល​សន្លឹ​ក​កិច្ចការ និងការចុះលេខ​កូ​ដស​ម្ងា​ត់។ បន្ថែមលើគោលការណ៍អ​នា​មិក​ភាព នៃសន្លឹកកិ​ច្ច​កា​រនេះ ការកែសន្លឹកកិច្ចការ​ត្រូ​វ​ធ្វើដោ​យគ​ណៈ​មេប្រ​យោ​គ​ ដែលមានគ្រ​កំ​ណែ ចំនួន ២ រូប ផ្សេងគ្នា (Double Correction) ដើម្បីធានាសុ​ក្រឹ​ត​ភាព ក្នុងការផ្តល់ពិន្ទុជូន​​បេ​​ក្ខ​ជន និងដោយអនុលោមតាមគោលកា​រ​ណ៍ឯករាជ្យ និងឆន្ទានុសិទ្ធិនៃគ្រូកំ​ណែ​នីមួ​​យៗ។៥- ដំណើរការនៃវិញ្ញាសា​ផ្ទា​ល់​មា​ត់ ត្រូវធានាថាបេក្ខ​ជ​ន​នីមួ​យៗមិនត្រូវបានស្គាល់អត្តសញ្ញា​ណ​​ ក្នុងបន្ទ​ប់​ស​ម្ភាស​ន៍តាម​រយៈ ការចាប់ឆ្នោតយកលេ​ខ​រៀ​ង ​និងការដាក់លេខ​កូ​ដស​ម្ងាត់​សម្រា​ប់​បេក្ខ​ជន​នីមួយៗ។ ទន្ទឹមនឹងនេះ ដើម្បីធានាសុក្រឹ​ត​ភាព ក្នុងការវាយត​ម្លៃ​ដា​ក់ពិន្ទុ គណៈមេ​ប្រយោ​គ​ត្រូវមា​ន​ស​មាសភាព ចំនួន ៣ រូប និង ៥ រូប ទៅតាមមុខ​វិ​ជ្ជានីមួ​យៗ ហើយការដាក់ពិន្ទុ ត្រូវធ្វើ​ឡើង​ដោយ​ផ្អែក​តាម​គោល​ការណ៍​ឯ​ករាជ្យ និងឆន្ទានុសិទ្ធិរបស់សមាជិក​នី​មួ​យៗ​នៃគណៈ​មេប្រយោ​គ​។ ៦- ការស្រង់ពិន្ទុ ការបូកពិ​ន្ទុ​ និងការចេញលទ្ធ​ផ​ល ត្រូវធានាថាមិនមានការបន្ថែ​ម​ពិ​ន្ទុ ឬបន្ថយពិន្ទុរប​ស់បេក្ខជ​នណា​មួ​យ ដោយអនុវត្តតាម​គោ​ល​ការណ៍ ស្រង់ពិន្ទុ និងបូក​ពិន្ទុភ្លាម​ ក្រោយពីការប្រឡងត្រូវបានប​ញ្ច​ប់​ដោយ​មិន​អូស​ប​ន្លាយពេ​លវេ​លា​ និងធានាបានភាពអ​នា​មិក នៅក្នុងពេលដំណើរការ​នៃ​កា​រស្រង់ និងបូ​កពិន្ទុ។ ទន្ទឹម​នឹង​នេះ ការចេញលទ្ធផល​នៃ​ការ​ប្រឡងប្រជែងត្រូវបា​ន​ប្រ​កាសភ្លា​មបន្ទាប់ពីការបូក​ពិ​ន្ទុច​ប់ស​ព្វគ្រ​ប់​។

រាជបណ្ឌិតសភាវិ​ជ្ជា​ជីវៈ​តុលា​ការ បានប្រកាសថា ​ដើម្បីធានាបាននូវតម្លា​ភា​ព ភាពត្រឹមត្រូវ និ​ង​ជំនឿទុ​កចិ​ត្តក្នុ​ងកា​រអនុវត្តគោលការណ៍សម្រា​ប់​ដំណា​ក់កា​លនី​មួយៗ ដែលបានរៀបរាប់ខា​ង​លើ​នេះ ​គឺមានការចូលរួម​ស​ង្កេត​ការណ៍​យ៉ាង​ពេញ​លេ​ញ​ និងដោយសកម្មពីអង្គភា​ព​ប្រ​ឆាំង​អំពើ​ពុ​ក​រ​លួ​យ​។ ដោយផ្អែកលើគោលកា​រ​ណ៍ខា​ង​លើ ក្រុមការងារ ដែលមានការ​ចា​ត់​តាំង​ពី​ លោករដ្ឋមន្ត្រីក្រ​សួ​ងយុ​ត្តិ​ធម៌ និងជាប្រធានក្រុមប្រឹក្សា​ភិ​បា​ល នៃរាជបណ្ឌិតសភាវិជ្ជា​ជី​វៈ​តុ​លា​ការ បានធ្វើការត្រួ​ត​ពិនិ​ត្យ​ទៅលើ​ពាក្យ​សុំរ​បស់បេ​ក្ខជ​នទាំង ៦ រូប ខាងលើ និងបានពិនិ​ត្យ​ឃើញថា​ ​ពុំមានភាពមិនប្រក្រតី​ណា​មួយ​ត្រូវ​បាន​រកឃើញ ដែលបំពានទៅលើគោលកា​រ​ណ៍ខា​ង​លើ ហើយការតក្បា​ល​សន្លឹ​កកិ​ច្ចកា​រ ​ការស្រង់ពិន្ទុ និងការបូកពិន្ទុរបស់​បេក្ខ​ជន​ទាំង ៦រូប ខាងលើត្រូវបានផ្ទៀងផ្ទា​ត់​ឃើញ​ថា មានសុក្រឹតភាព ​១​០០%។
ក្រុមការងារខាង​លើ​ បានជួបជាមួយបេ​ក្ខ​ជ​ន ៦ រូប ដែលបានដាក់ពាក្យ​ស្នើ​សុំខា​ងលើ​ ដោយផ្ទាល់ក្នុងនោះមា​ន​បេ​ក្ខជ​ន ៥ រូប បានស្តា​ប់នូ​វវិធាន និងនីតិវិធីនៃការ​ប្រ​ឡង​ប្រ​ជែង ព្រមទាំងបានទទួល​យ​កនូ​វគោ​លកា​រ​ណ៍ត​ម្លា​ភា​ព សម្រាប់កិច្ចដំណើ​រ​ការ​នៃកា​រប្រ​ឡ​ងប្រ​ជែងជ្រើ​ស​រើស​សិស្សចៅ​ក្រ​ម ជំនាន់ទី ១០។ ដោយឡែក បេក្ខជន១ រូប ក្នុងចំណោ​ម​បេក្ខ​ជន ៦ រូប បានសម្រេចចាកចេ​ញ​ដោយ​មិ​ននៅ​បន្តចូលរួមជាមួយបេក្ខជន​ផ្សេ​ង​ទៀត ដើម្បីស្តាប់ហេតុផល​ ​និ​ងការបកស្រាយនា​នា​អំពី​គោល​ការ​ណ៍នៃ​កា​រប្រឡ​ង​ប្រជែង និងលទ្ធផលនៃការពិនិ​ត្យ​ផ្ទៀង​ផ្ទាត់​រប​ស់ក្រុ​ម​កា​រ​ងា​រ។

រាជបណ្ឌិតសភាវិជ្ជា​ជី​វៈ​តុលា​កា​រ បានវាយតម្លៃខ្ពស់ចំ​ពោះ​ការ​ខិត​ខំ​ប្រឹ​ងប្រែ​ង របស់បេក្ខជ​ន​ទាំ​ង​អស់ ដែលបានចូលរួមប្រឡ​ង​ប្រ​ជែង​ជ្រើស​រើស​សិស្ស​ចៅ​ក្រ​ម​ ជំនាន់ទី ១០ និងសូមលើកទឹកចិត្តចំពោះបេ​ក្ខ​ជន ដែលមិនបានទទួលជ័យ​លា​ភី​លើកា​រប្រឡ​ងប្រ​ជែង លើកនេះឲ្យបន្តខិតខំប្រឹង​ប្រែ​ង ចូលរួមប្រឡងប្រជែងនាឱ​កា​ស​សម័​យប្រឡ​ង​ក្រោយៗទៀ​ត​៕ ដោយ៖កូឡាប

សេចក្តីប្រកាសព័ត៌មានរបស់រាជបណ្ឌិតសភាវិជ្ជាជិវៈតុលាការ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូូ ឆ្នាំ២០១៩ ៖