កណ្តាល៖ មានករណីក្មេងប្រុសម្នាក់លេងដុតផាវគ្រាប់បែកបណ្ដាល ឲ្យផ្ទុះ ត្រូវចំគ្រាប់ភ្នែកបែកខ្ទេចស្លាប់ ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះទៅដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យ និងប្រគល់សព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដល ។
ជនរងគ្រោះឈ្មោះ ដារ៉ូ អាយុ៩ឆ្នាំ រស់នៅទីកន្លែងកើតហេតុ។ នៅ មុនកើតហេតុ ក្មេងប្រុសរូបនេះ បានទៅទិញផាវគ្រាប់ បែក ពីកន្លែងលក់ចាប់ហួយមួយកន្លែងមកលេង ស្រាប់តែផ្ទុះ ត្រូវ ភ្នែក បណ្តាលឲ្យ បែកគ្រាប់ ភ្នែក ទាំងសងខាង ហើយត្រូវក្រុមគ្រួសារដឹកយកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ តែអ្វីៗហួសពេលអស់ហើយ។
យោងសេចក្ដីណែនាំលេខ០០១ ចុះថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:សុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម កូរ៉េ បានហាមអាជីវករលក់ដូរក្នុងផ្សារនានា កុំយកមកលក់នូវ(ផាវផ្ទុះ)នាឱកាសបុណ្យខាងលេី ដែលអាចប្រឈមនឹងគ្រោះថ្នាក់៕ដោយ៖បញ្ញាស័ក្តិ