Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​ត្រង់នេះ មាន​ជនជាតិ​ចិន​ម្នាក់​ប្រើ​អាវុធខ្លី​បាញ់​កក្រើក ក្នុង​កាស៊ីណូ​យ៉ា​ឌូ​លី នា​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ មាន​ករណី​ផ្ទុះអាវុធ​មួយ​ករណី នៅក្នុង​កាស៊ីណូ​យ៉ា​ឌូ​លី (Ya Duo li) មាន​ទីតាំងនៅ​តំបន់ឆ្នេរ​អូរ​ឈើទាល បង្កឡើង​ដោយ​ជនជាតិ​ចិន​ម្នាក់​។​

​ជនបង្ក​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ និង​ដកហូត​បាន​អាវុធខ្លី​មួយ​ដើម​ផងដែរ​។​

​បទល្មើស​ខាងលើនេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស​ដោ​យ​សារ​ជនល្មើស ជា​ខ្មាន់កាំភ្លើង​វាយ​សំពង​ចំក្បាល​។​

​បច្ចុប្បន្ន​ជននេះ ជនសង្ស័យ ក្នុង​បទល្មើស​ផ្ទុះអាវុធ​ខាងលើ ត្រូវបាន​នាំខ្លួន​ទៅ​សួរនាំ​បន្ដ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ឈានទៅ​បញ្ជូន​សំណុំរឿង​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×