Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងវិស្វកម្មលេខ​៣៩៦ ចេញបំពេញបេសកក​ម្ម​នៅលី​បង់ ត្រូវប្រុង​ប្រយ័ត្ន​ជា​និ​ច្ចចំ​ពោះគ្រោះថ្នា​ក់​​ ​ ការ​វាយ​ពួន​នស្ទាក់​របស់​ក្រុមឧ​ទ្ទា​ម

ភ្នំពេញ៖ កងវិស្វកម្មលេខ៣៩៦ ចេញបំពេញបេសកកម្មរក្សា​ស​ន្តិភា​ពក្រោ​ម​ឆត្រ អង្គការសហប្រជា​ជា​តិនៅ​សាធារ​ណរ​ដ្ឋលី បង់ ត្រូវសិក្សាឱ្យបានច្បាស់លាស់ពី​ស​ភាព​ការណ៍ ភូមិ​សា​ស្ត្រ នយោ​​​បាយ និងការប្រឈមនៃ​បេ​ស​​​ក​កម្ម ដោយយកចិត្តទុ​ក​​ដាក់​​រៀប​ចំ​​កម្លាំង និងប្រុង​ប្រយ័ត្ន​ជានិច្ចចំពោះ​គ្រោះ​ថ្នា​ក់ផ្សេងៗ ដែល​អាច​កើត​ឡើង​​​ដោ​យ​​កា​រ​ប៉ះ​ទង្គិច​រវាងក្រុមប្រដាប់​​​អាវុ​ធ​​ ការ​វាយ​​ពួន​ស្ទា​ក់​ គ្រោះធម្មជាតិ និង​ជំងឺឆ្លងផ្សេងៗ។​



ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនកងកម្លាំង​ព​ហុជា​តិ(PKO)ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដំណើ​រ​ការប្រា​រព្ធ​ពិធីជូនដំណើរកងវិស្វកម្មលេខ​៣​៩៦ ចេញបំពេញបេសកកម្មរ​ក្សា​សន្តិភា​ពក្រោ​មឆ​ត្រ អង្គការសហប្រ​ជា​ជាតិ​នៅសា​ធារណ​រ​ដ្ឋ​លីបង់ ក្រោមអធិបតីភាព លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួល​ប​ន្ទុកកិ​ច្ចកា​រប​ញ្ជូនកងកម្លាំងចូ​ល​រួម​បេ​សកក​ម្ម អ .ស .ប តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាប​តី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាចក្រ​ក​ម្ពុ​ជា។​
លោកនាយឧត្តមសេនីយ៍សែម សុវណ្ណ​នី អនុប្រធានគណៈកម្មាធិកា​រ​ជា​តិ និងជាអគ្គនាយកមជ្ឈមណ្ឌ​ល​ជាតិ​រក្សា​សន្តិ​ភាព​ បានថ្លែងប​ញ្ជា​ក់ថា ឆ្នាំនេះជាឆ្នាំទី១០សម្រាប់កងកម្លាំងមួក​ខៀ​វ​កម្ពុជា បំពេញបេសកកម្មនៅ​សា​ធា​រណ​រដ្ឋ​លី​បង់ ។ កងលេខ៣៩៦ គឺជាកង​ទី​១០ មានចំនួន១៨​៤នាក់ ក្នុងនោះនារីចំនួន២៤​នា​ក់ មកពីបណ្តាអង្គភាពចំណុះក្រ​សួ​ងកា​រពា​រជា​តិ​ អគ្គបញ្ជាការដ្ឋា​ន នៃកងយោធពល​ខេ​មរ​ភូ​មិន្ទ និងមជ្ឈមណ្ឌ​ល​ជាតិ ដែលបានទទួលការហ្វឹ​ក​ហ្វឺន​ច្បាស់​លាស់​ តាមនិយាម​ ​អ.ស.ប ដែលត្រូវចូលរួមបំពេ​ញ​ភារ​កិច្ចឈ​រ​ជើងក្នុងតំបន់បេសក​កម្មនាភាគខាងកើតក្នុងក្រុង​ម៉ា​ចាយ័​ន (MARJAYOUN) នៃសាធារណរដ្ឋលីបង់​ ដែលនឹងទទួលភារកិច្ចបោ​ស​សម្អាតមីន ដូចបណ្តាកងមុនៗដែ​រ​ ដើម្បីបម្រើឲ្យការសាងសង់ និ​ង​ជួសជុ​លប​ង្គោលព្រំ​ដែន​សន្តិ​ភាព(Blue Barrel) សាងសង់និងជួសជុល​ម​ន្ទី​រពេទ្យ សំណង់ប៉ុស្តិ៍ប៉ម ថ្ន​ល់ របាំងការពារ​គ្រាប់ និងសំណង់ផ្សេងៗទៀ​ត ជូនដល់កងទ័ពមួ​ក​ខៀវ មកពីបណ្តាប្រទេសមួយចំនួនប្រចាំ​នៅ​តំប​ន់បេ​សក​ក​ម្ម​ ស្ថិតនៅតាមព្រំដែនរវាង​ប្រ​ទេស​លី​បង់ ស៊ីរី និងអ៊ីស្រាអែល។​

លោកប៉ុល សារឿន សូមបញ្ជាក់ថា សន្តិភា​ព ! យើងទាំងអស់គ្នា សូម​គោរព​និង​​អរគុ​ណ​​​​​ដល់​សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ​ដូច្នេះយើងត្រូវគោរពដឹងគុ​ណ​ចំពោះ​អគ្គម​គ្គុទ្ទេសក៍ស្ថាបនិកសន្តិភាព​​នៅ​​កម្ពុ​ជា​​​​​ដ៏ឆ្នើម​តែមួយគឺ សម្តេច​អគ្គ​មហាសេនាបតីតេជោ​ ​ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះ​រាជា​​ណា​​ចក្រ​កម្ពុជា ដែលបានអនុវត្ត នយោបាយ​ឈ្នះ​ឈ្នះ ​ពន្លត់ភ្លើង​ស​ង្គ្រាម នាំមកនូវ​សន្តិ​ភាព​​​ពេ​ញលេ​ញជូន​ជា​តិនិង​ប្រជាជ​ន​កម្ពុជា ឱ្យរស់​នៅ​ក្នុងភាពសុខ​ដុ​ម​​រមនា និងរីកចម្រើន​ជាលំដាប់។​ ​​សន្តិភាព​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​​​អ្វីៗទាំ​ង​អស់។ នេះគឺជា​កត្តា​សត្យានុម័ត ​ដែល​យើង​ទាំងអស់​​គ្នា​ត្រូវ​​ចង​​ចាំ​ទុក​​​ក្នុង​ក្រអៅបេះដូង និងជា​​សេ​ចក្តី​​​ត្រូវ​ការ​ចាំបាច់បំផុតរបស់​ប្រ​ជាជ​នក​ម្ពុជាទាំ​ង​មូល ក៏ដូចជា​មនុស្ស​ជាតិលើពិភ​ព​លោក​។​ ហេតុនេះ​យើង​​​​ទាំ​ង​​អស់​​គ្នា សូមអរគុណដល់ស​ន្តិ​ភាព និងបន្ត​ពួន​​​​ជ្រុំ​​​​ថែ​​រក្សា​​​​សន្តិភាពឱ្យ​បាន​ស្ថិតស្ថេរ​​គ​ង់​​វ​ង្ស​ ដើម្បី​បន្តអភិវ​ឌ្ឍ​​ន៍​ប្រទេ​សជាតិ​ឱ្យ​កាន់​តែរីក​ច​ម្រើ​ន​​រុង​រឿង​ជា​និ​ច្ចនិ​រន្ត​រ៍។

លោកក៏បាន​ផ្តាំ​ផ្ញើ​ដ​ល់​​នា​យ​​ទា​​ហាន នាយ​​ទា​ហា​ន​រង និង​ពលទាហានទាំ​ង​អ​ស់ ដែលត្រូវប្រកាន់យក ៖ ​អ​នុវត្តន៍ឱ្យ​បាន​ខ្ជាប់ខ្ជួននូវ​អនុសា​ស​ន៍ ដែល​​​ជាបទ​បញ្ជា​៤​ចំណុ​ចរ​បស់​​​​​​សម្តេ​ចអ​គ្គមហា​​សេ​នាប​តីតេ​ជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​​ចក្រ​ក​ម្ពុជា ដែលបាន​​​លើក​ឡើ​ង​ ក្នុងពិធី​សំណេះ​​សំ​ណាល​ ជូន​ដំណើរ​កង​​អ​នុ​​សេនាធំ​​លេ​ខ​​១៣៥ ចេញ​​បំពេញ​បេ​ស​កកម្ម​​នៅ​​​ប្រ​ទេស​​​ស៊ូដង់ កាលពីថ្ងៃទី​១២ ខែមេសា ឆ្នាំ២០០៦។ ឈរជាមជ្ឈមណ្ឌលសាម​គ្គីឯ​ក​ភាព​ គោរពវិន័យ ​ច្បាប់ បទ​បញ្ជា​ ​និងរក្សា​​កិត្តិ​យ​សរ​បស់​​ក​ង​យោធ​​​ព​ល​ខេ​ម​រ​​ភូមិន្ទ និង​ប្រទេ​​ស​​​ជាតិ។ សិក្សាដក​ពិសោធ​​​ន៍ រៀនសូត្រ​ភាសា​ប​រទេ​ស​​បន្ថែម និង​អភិ​វឌ្ឍសម​ត្ថ​​ភា​ព​​ដើម្បី​​ឆ្លើយ​តប​​បេ​សក​កម្ម​រ​ប​ស់ខ្លួន ​សំដៅ​សម្រេច​​​​​​​ភារកិច្ច។​ សិក្សាឱ្យបានច្បាស់លាស់​ពី​សភា​ព​ការណ៍ ភូមិ​សា​ស្ត្រ នយោ​​​បាយ និងការប្រឈមនៃ​​​បេ​ស​​ក​កម្ម ដោយយកចិ​ត្ត​ទុ​ក​ដាក់​​រៀប​​​ចំ​​កម្លាំង និងប្រុង​ប្រយ័ត្ន​ជានិច្ច​ចំ​ពោះ​គ្រោះថ្នា​ក់ផ្សេងៗ ដែល​អាច​កើត​ឡើ​ង​​​​​​ដោយ​​កា​រ​​ប៉ះ​ទង្គិច​រវាងក្រុមប្រ​ដា​ប់​​អា​វុធ​ ការ​វាយ​ពួន​​ស្ទា​​ក់​ គ្រោះធម្មជាតិ និង​ជំងឺឆ្លងផ្សេងៗ។​ ​គោរពទំនៀមទម្លាប់ ទំនាក់​ទំនង​ល្អជា​មួ​យ​​ប្រ​​​​​ទេ​ស និងប្រ​ជា​​​​​​​ជន​​​នៅទីតាំង ដែល​កងក​ម្លាំ​ងយើ​ង​បំ​ពេញ​​បេស​ក​​កម្ម និងជួយឧបត្ថ​ម្ភ​ ចែករំលែកស្បៀងអាហារ ពិនិ​ត្យ​​ព្យា​បាល​​​ជំងឺ និងការពារប្រជា​ជ​ននៅ​ទីនោះ​។ នេះគឺជា​កាយ​វិការ​​​ប្រ​កប​​ដោ​យគុ​ណ​ធម៌ ស័ក្ដិសមជាកង​យោធ​ពលខេ​ម​រ​​ភូមិន្ទ ដែល​កើត​ចេញពី​​ប្រ​ជាជ​ន ធ្វើអ្វីៗ​ដើម្បី​​ប្រ​ជា​​ជ​ន៕ ដោយ៖កូឡាប