ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus)ដែលកន្លងទៅថ្មីៗនេះ មានព័ត៌មានជាច្រើនបានផ្សព្វផ្សាយមានទាំងព័ត៌មានពិត និងមិនពិត ដែលបានបង្កឲ្យមានការងឿងឆ្ងល់ និងការព្រួយបារម្ភ ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលពិបាកទទួលព័ត៌មាន។
ទន្ទឹមនឹងនោះ ក៏មានសំណូមពរ និងយោបល់ពីប្រជាពលរដ្ឋចំពោះក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជាឲ្យយកដំណោះស្រាយដូចនេះដូចនោះ សម្តេចតេជោនាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំភ្លឺនិងបញ្ជាក់បង្ហាញអំពីដំណោះស្រាយ និងជំហររបស់រាជរដ្ឋាភិបាល អំពីវិធានការដោះស្រាយ និងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា អត់មានការបញ្ឈប់ការ ហោះហើរ អត់មានជម្លៀសនិស្សិត ទូត កុងស៊ុលខ្មែរ នៅចិនមកកម្ពុជាទេ គឺត្រូវរួមសុខរួមទុក្ខជា មួយគ្នា ក្នុងគ្រាមានបញ្ហា ។
សម្តេចបន្តថា បើសម្តេចជា ស៊ី ជីងពីង និងលី ខឺឈាងវិញ បើអ្នកចេញ មកពីចិន នឹងលែងទទួលឲ្យចូលវិញហើយ។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា មានការរីករាលដាលយ៉ាងលឿនមិនគួរឲ្យជឿ ហើយតួលេខចុងក្រោយនៃអ្នកស្លាប់ បានកើនឡើងដល់ ១៧០នាក់ ចំណែកអ្នកឆ្លងលើនដល់ជិត ៨.០០០ករណី៕ដោយ៖កូឡាប