Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះករុណា ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រ​ទាន​ព្រះរាជ​អំណោ​យដល់ប្រជា កសិករ នៅស្រុក​ថ្ពង

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះ ព្រះ ករុណាព្រះបាទសមេ្តចព្រះបរមនាថន​រោ​ត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាង​សួ​រសុ​ខទុ​ក្ខ និងប្រោសព្រះរាជទានព្រះ​រា​ជអំ​ណោយដ​ល់ប្រជា​រាស្រ្តជា​កសិ​ក​រ ប្រកបរបរធ្វើស្រែប្រមាណ ​៥៦០គ្រួសារ ស្ថិតនៅភូមិទឹកលង១ ​និ​ងភូមិ​ទឹក​លង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។


ក្នុងព្រះរាជដំណើរតា​ម​ព្រះទីនាំ​ងរ​ថយន្ត ពីព្រះបរមរាជ​វាំ​ង ឆ្ពោះទៅកាន់ស្រុក​ថ្ព​ង ខេត្តកំពង់ស្ពឺ មានចម្ងាយផ្លូវប្រ​មា​ណ ៧៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ​ ​និង​ខេត្តក​ណ្ដាល​តាម​ផ្លូវជា​តិ​លេខ ៥ ផ្លូវជាតិលេខ ៤៤ រួចបន្តចុះតាមផ្លូវលំឆ្ពោះទៅភូ​មិ​ទឹក​ល​ង ១ដល់កន្លែងប្រារព្ធព្រះរា​ជ​ពិធី​។

ក្នុងឱកាសយាងដល់កន្លែងប្រារព្ធព្រះរាជ​ពិ​ធី ព្រះករុណាជាអម្ចាស់ជី​វិ​តលើ​ត្បូង ជាទីគោរពសក្ការៈដ៏ខ្ព​ង់​ខ្ពស់​បំផុ​ត បានទទួលថ្វាយបដិ​ស​ណ្ឋារ​កិច្ចនៃព្រះរាជដំណើរ​យ៉ា​ងក​ក់ក្តៅជា​ទីបំផុត ពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញា​ធរដែ​នដី​គ្រប់លំ​ដា​ប់​ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ​ជាចៅរ​បស់​ព្រះអង្គ ប្រកប ដោយក្តីនឹក​រលឹក និងគោរពស្រឡាញ់​ជា​ទីបំ​ផុត​ ។
នៅក្នុងឱ​កា​សដ៏វិ​សេសវិ​សា​លនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ បានមានព្រះរាជបន្ទូលទៅកា​ន់​លោកយា​យ​ លោកតា និងប្រជារាស្រ្តជាកូន ​ជាចៅ ដោយព្រះអង្គបានសម្ដែងនូវព្រះរាជ​ហ​ឫទ័​យសប្បា​យ​រីករាយ ដោយបានជួបលោ​ក​តា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរ​បស់ព្រះ​អង្គ ជាពិសេសព្រះអង្គបា​ន​ទត និងជួបផ្ទាល់ជាមួយប្រជា​រា​ស្រ្តជា​កសិ​ករ ព្រមទាំងមានព្រះរាជ​ប​ន្ទូល​ពីព្រះ​រាជប​ណ្តាំសា​ក​សួរ​សុខទុក្ខ ពីសំណាក់សម្តេចព្រះ​​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ​រា​ជមា​តាជាតិ​ខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ប្រគេនព្រះសង្ឃ ​ជូនប្រ​ជារា​ស្ត្រ ជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែល​ព្រះ​អង្គតែ​ងតែ​យក​ព្រះរាជ​ហឫ​ទ័យ​ទុកដា​ក់ពី​សុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅ​​រប​ស់ប្រ​ជា​ រាស្ត្រគ្រប់ពេល​វេ​លា។ ព្រះករុណា ក៏បានមានព្រះរាជបន្ទូ​ល​កោត​សរសើ​រចំ​ពោះថ្នា​ក់​ដឹកនាំព្រឹ​ទ្ធស​ភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាល​ក​ម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​អ​គ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រា​ជាណា​ចក្រក​ម្ពុជា ដែលបាននាំមកនូវសុ​ខ​ស​ន្តិភាព ស្ថិរភាព​ន​យោ​បា​យ ព្រមទាំងបានធ្វើឱ្យប្រទេ​ស​ជាតិ​របស់​យើង មានការអភិវឌ្ឍរីកច​ម្រើ​នលើ​គ្រប់វិ​ស័យ ដែលកត្តាទាំងនេះបានធ្វើឱ្យជី​វ​ភាព​រស់​នៅរប​ស់ប្រ​ជារាស្ត្រ​កាន់​តែប្រ​សើរឡើង ។ ជាមួយគ្នានេះដែរ កាកបាទក្រហម​ក​ម្ពុជា ដែលមានសម្តេចកិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានវិធានការក្នុងការជួ​យ​សង្រ្គោះ​ប្រជា​រាស្ត្រ​ ដែលរងគ្រោះដោ​យ​គ្រោះម​ហន្ត​រាយផ្សេ​ងៗ បានទាន់ពេលវេ​លា​ ​ដែលសកម្មភាពដ៏ប្រពៃនេះហើ​យបា​នធ្វើឱ្យ​ព្រះរា​ជហឫ​ទ័យរ​បស់​ព្រះអង្គ​ផ្ទាល់ និងព្រះរាជហឫទ័យរ​ប​ស់​សម្តេ​ច ព្រះវររាជមាតា​ជា​តិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅបំផុត​។
ព្រះករុណាជាអម្ចាស់ជី​វិ​ត​លើត្បូង ក៏មានព្រះរាជបន្ទូលកោតសរសើរដល់​ស​ម្ដេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករ​ដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះប​រ​ម​រាជ​វាំង ដែលតែងតែបានរៀប​ ​ចំកម្មវិធី និងអំណោយបានទាន់​ពេ​ល​វេលា ដើម្បីថ្វាយព្រះអង្គបានយាង​សួ​រសុ​ខ​ទុក្ខ លោក យាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ រ​បស់ព្រះ​អង្គ និងប្រោសព្រះរាជទានព្រះរា​ជ​អំណោយ​ដល់​ប្រជា​រា​ស្រ្តជាក​សិ​ករ នៅតាមបណ្ដាខេត្តមួ​យ​ចំ​នួន ផងដែរ។
បន្ទាប់ពីព្រះរាជបន្ទូល​សំ​ណេះសំ​ណាលរួ​ចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំ​ផុ​ត ព្រះអង្គបានសព្វព្រះរាជហឫទ័​យ​ស្តេច​យាង​ប្រោសព្រះ​រាជ​ទា​ន នូវព្រះរាជអំណោយដោយផ្ទា​ល់​ព្រះហ​ស្តរប​ស់​ព្រះអ​ង្គ និងយាងជួបសំណេះ​សំ​ណា​ល និងទតដោយផ្ទាល់ព្រះភក្ត្ររប​ស់​ព្រះ​អង្គ ចំពោះគ្រួសាប្រជាកសិ​ក​រ ចំនួន ៦គ្រួសារ ដល់ក្នុងលំនៅឋាន។
ព្រះករុណា ព្រះមហាក្សត្រ ប្រកបដោយទឹកព្រះទ័យសប្បាយរីក​រា​យ និងអាណិតស្រឡាញ់ជាទីបំ​ផុ​តព្រះ​អង្គ បានសព្វព្រះរាជហឫទ័យ​ស្តេ​ចយា​ង ប្រោសព្រះរាជទាននូវព្រះរា​ជ​អំណោ​យដោ​យ​ផ្ទាល់ ព្រះហស្ត​រ​បស់ព្រះ​អង្គ​ ដល់ប្រជារាស្រ្តជាកសិក​រ​ទាំង ៥៦០គ្រួសារ ៕ ដោយ៖ កូឡាប​