Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​អប់រំ​ដល់​អនុប្រធាន​អង្គការ Human Right Watch

​ភ្នំពេញ​៖​នៅក្នុង​ឱកាស​អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក ថ្ងៃទី​៣០ មករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​អំពី​វិទ្យុ​បរទេស​ដែល​ផ្សាយ​ជា​ភាសារ​ខ្មែរ​ដោយបាន​យកសម្តី អនុប្រធាន​អង្គការ​ឃ្លាំមើល​ខាង​សិទ្ធិមនុស្ស (Human Right Watch) ឈ្មោះ ហ្វៀ​ល រ៉ូបឺត​សុន (Phil Robertson) ដែល​និយាយ​ដោយ​ចេតនា​អាក្រក់​ថា “​គួ​តែ​ស្តីបន្ទោស​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បើក​ឲ្យ​មាន​ការហោះ​ហើយពី​ទីក្រុង វូ​ហាន​ប្រទេស​ចិន មក​ចុះចត​នៅ​ខេត្ត​ព្រះសីហនុ ដែល​នាំ​ជំងឺឆ្លង​កូ​រ៉ូ​ណា​មក​កម្ពុជា​” ។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានការ​សោកស្តាយ​ចំពោះ​ការលើកឡើង​ដោយ​អគតិ​ក្នុង​ចេតនា​អាក្រក់​របស់​បុគ្គល Phil Robertson ហើយ​សម្តេច​តេ​ជោ​បាន​ផ្តាំ​ថា លោក​ឯង​ត្រូវ​និយាយ​ពាក្យ​ដូចគ្នានេះ​ទៅកាន់​ប្រទេស​ដទៃៗ​ទៀត ដែល​កំពុងមាន​ករណី​វី​រ៉ុ​ស​ឆ្លង​ដូចគ្នានេះ​ផង កុំ​បង្ក​ការរក​រឿង​តែ​មកលើ​កម្ពុជា​។ ក្នុង​ពេលនេះ​ប្រទេស​របស់លោក​ឯង​ក៏មាន​ជំងឺឆ្លង​នេះដែរ លោក​ឯង​គួរតែ​ទៅ​ស្តីបន្ទោស​រដ្ឋាភិបាល​ខ្លួនឯង​ផង កុំ​ចាំបាច់​មក​បន្ទោ​សរាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ ព្រោះ​ករណី​ឆ្លង​វី​រ៉ុ​ស​ថ្មី​កូ​រ៉ូ​ណា​នេះ ក៏​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ដ៏​ទៃ​រួមទាំង​ប្រទេស​របស់លោក​ឯង​ផងដែរ​។ ហើយ​ចំពោះ​ប្រទេស​កម្ពុជា​វិញ គឺ​មកទល់ពេលនេះ​មិនមាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នា​ក់បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) នៅឡើយ​ទេ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​អ្នកសារព័ត៌មាន និង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុគ facebook និង online ទាំងឡាយ​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធា​ការចាំបាច់​ចំពោះ​ប្រភពព័ត៌មាន​ក្លែងក្លាយ​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​។​ដោយ​៖​កូ​ឡាប​

×