Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តបាត់ដំបង ប្រកាស​ចាប់ខ្លួន​ប្រជា​ការពារ​នៅ​ភូមិ​អ្នកតា​ទ្វារ ដែល​វាយ​ជនពិការ​ម្នាក់​បាក់ដៃ​ទាំង​២

​​បាត់ដំបង​៖ ​អា​យុត្តិធម៌​ណាស់ ប្រជា​ការពារ​នៅ​ភូមិ​អ្នកតា​ទ្វារ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង បាន​វាយ​ធ្វើបាប លោកតា​ម្នាក់ ដែល​គាត់​ជា​ជនពិការ​ជើង​ម្ខាង ហើយ​វាយ​ដៃ​គាត់​បាក់ដៃ​ទាំងសងខាង សូម​សមត្ថកិច្ច ចុះ​អន្តរាគមន៍​ផង ដែល​ករណីនេះ​កើតឡើង នៅ​ថ្ងៃទី 29 ខែ មករា ឆ្នាំ 2020 នៅវេលា​ម៉ោង 7​យ​ប់។
​ប្រភព​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង ផានិត បាន​​សូម​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ផង ព្រោះ​ប្រជា​ការពារ​នៅ​ស្រុក​ខ្ញុំ​នេះ​ទំនង​ខ្លាំងណាស់​បាន​មានបុណ្យ​ស័​ក្កិ​បន្តិចបន្តួច​ធ្វើបាប​គេ​សូម​បងប្អូន​ជួយ​ចែករំលែក​សៀក​ឲ្យ​ដល់​សម្ដេច​តេ​ជោ​ផង​។​

នៅ​ថ្ងៃទី​៣០​ខែមករា​នេះ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានចេញ សេចក្តីជូនដំណឹង​៖​សូម​ជម្រាបជូន​សាធារណជន​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​បាន​ជ្រាបថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម លើកឡើងថា (​ប្រជា​ការពារ​) នៅ​ភូមិ​អ្ន​តា​ទ្វារ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​ប្រេ​ី​ហិង្សា​ទៅលើ​បុរស វ័យ​ចំណាស់​ម្នាក់​កាលពី​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ ម្សិលមិញ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​នោះ នៅពេលនេះ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ ចាត់វិធានការ​ស្រាវជ្រាវ​លើ​ករណី​នេះហើយ ប្រសិនបើ​រក​ឃេ​ី​ញ​ថា​បុគ្គល​ណា​ជា​អ្នកប្រព្រឹត្តិ​ដោយ​ហិង្សា​ទៅលើ​បុរស​វ័យ​ចំណាស់ ដូច​ការលើកឡើង​ក្នុង​បណ្តាញ​សង្គម​នោះ​អ្នកប្រព្រឹត្តិ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន ពិសេស​ក្រុមគ្រួសារ​ជនរងគ្រោះ និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេ​តា្ត​ជ្រាប និង​ចូលរួម​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ដោយ​ភាតរភាព​បំផុត​៕ ដោយ​៖​កូ​ឡាប​

×