យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានរអិលធ្លាក់ពីផ្លូវរបស់វា នៅព្រលានយន្តហោះ ត្រាសបុន (Trazbon) តែសំណាងល្អវាបានទើនៅលើច្រាំថ្ម ដែលក្បាលរបស់វាជិតដល់ទឹកសមុទ្រខ្មៅទៅហើយ។
ទោះយ៉ាងណា គ្មានអ្នកដំណើរ ឬបុគ្គលិកក្នុងយន្តហោះណាម្នាក់រងរបួស ឬស្លាប់នៅក្នុង ហេតុការណ៏នោះឡើយ។ បើតាមសេចក្តីរាយការណ៏បានឲ្យដឹងថា ហេតុការណ៏រអិលធ្លាក់ផ្លូវនេះ ប្រហែលកើតឡើងដោយសារការបុកទង្គិចជាមួយនឹងសត្វស្លាបមួយក្បាល។
មុនពេលកើតហេតុ យន្តហោះ Boeing ៧៣៧-៨០០ មានមនុស្សចំនួន ១៦៨នាក់។ ហេតុការណ៏នេះបណ្តាលឲ្យព្រលានយន្តហោះបានបិទដំណើរការអស់រយៈពេលជាច្រើនម៉ោង៕ សុភ័ក្ត្រ