Friday, July 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកវិល្លាម លើកឡើងបញ្ហាផ្លូវ​ថ្ន​ល់ បញ្ហាមន្ត្រី ទៅកាន់រដ្ឋមន្ត្រីក្រសួង​សា​ធាណ​ការ​

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះមានកិច្ចប្រជុំពិសេ​ស​មួយ ដែលប្រតិភូក្រសួងសាធា​រ​ណកា​រ​ និងដឹកជ​ញ្ជូ​នបាន​ចូល​ម​កបំភ្លឺ និងធ្វើបទប​ង្ហាញនានា ក្រោមក្របខ័ណ្ឌរបស់ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់ នៅ​វិ​មានស​ន្តិភា​ពទីស្ដី​ការ​នាយ​ករ​ដ្ឋ​មន្ត្រី ។

ខ្លឹមសារនៃការសួរពីលោក​សុខ សុវណ្ណ វឌ្ឍនាសាប៊ុង និងចម្លើយខ្លះៗ មានដូចតទៅ ​៖
សំណួរ ៖ បញ្ហាធ្វើផ្លូវរួ​ចបា​ន​ដាក់លូ ធ្វើលូរួចបានដា​ក់ផ្លូវ ដែលជាកត្តាសំខាន់ដែ​ល​ព​លរដ្ឋ​រិះ​គ​ន់
លោករដ្ឋមន្ត្រីបាន​បំ​ភ្លឺថា ៖ មកពីរដ្ឋអត់ថវិកា អត់គ្រប់ការធ្វើលូ និងធ្វើផ្លូវ ទើបធ្វើផ្លូវសិន ចាំធ្វើលូតាម​ក្រោយ ​តែឥឡូវកំពុងដោះស្រាយ និងមានការវិវត្តន៍ល្អហើយ។

សំណួរ ៖ លើបញ្ហាក្រុមហ៊ុនឡានធំ ឡានធំដែលដឹកលើសទ​ម្ងន់បំ​ផ្លា​ញផ្លូវ ដោយសារពួកជញ្ជីង​ពុ​ករ​លួ​យ ដែលរឿយៗក្រុមហ៊ុនចំនួនតិ​ច​ ឡា​នច្រើន ដឹកលើសទម្ងន់ ដើម្បីផលប្រយោជន៍បុគ្គលបក្ខពួក តែបំផ្លាញផលប្រយោជន៍សាធា​រ​ណៈ​ទាំងមូល ខណៈដែលតម្លៃអាជ្ញា​ប័​ណ្ណ ដែលរដ្ឋផ្ដលឲ្យបានចំណូល​តែ​២០​លានរៀ​ល តែខាតរាប់រយលានដុ​ល្លា​រ។​
លោករដ្ឋមន្ត្រី ៖ បានទទួលស្គាល់ និងបង្ហាញឆន្ទៈចាប់ឲ្យ​អ​ស់ពួ​កបំ​ពាន ដកតំណែងឲ្យអស់អ្នកថ្លឹងដែ​ល​ទទួ​លសំណូ​ក និងបង្កើតជញ្ជីង​ឆ្លាតវៃ​ប​ន្ថែម​ ​ដើម្បីដោះ​ស្រា​យឲ្យទា​ន់ពេល​វេ​លា​។

សំណួរ ៖ បញ្ហាផ្លូវសំបុកមាន់ ដែលបញ្ហាទាំងនោះ​ភាគ​ច្រើនរ​ដ្ឋបា​លថ្នា​ក់ក្រោមជាតិអសក​ម្ម​ ក្នុងកា​រ​ដោះស្រា​យ​ ជួសជុលថែ​ទាំ​ ខណៈដែលខ្លួនទទួលប្រតិ​ភូ​កម្ម​ក្នុង​ការដោះ​ស្រាយ​។​
លោករដ្ឋមន្ត្រីបាន​បំ​ភ្លឺថា ៖ លោកទទួលស្គាល់ ថាបញ្ហាផ្លូវមួយចំនួន​គេ​ចោទ​មកតែ​ក្រសួ​ង​ តែបញ្ហាខ្លះវាជាសមត្ថកិ​ច្ច​រដ្ឋ​បាលថ្នា​ក់ក្រោ​ម​ជាតិ ដែលរដ្ឋមន្ត្រីក៏បាន​ទ​ទួល​ស្គា​ល់ និងធានាដោះស្រាយ​ ​តាមរយៈ road care app។

សំណួរ​ ៖ បញ្ហាយានដ្ឋានយានយន្ត​ ​ដែលខុ​​សច្បាប់ និងគ្មានអាជ្ញាប័ណ្ណម្ដេចនៅតែបើក​រ​កស៊ី​បាន?
លោករដ្ឋមន្ត្រីបានបំភ្លឺថា​ ៖ លោកទទួលស្គាល់​ និងជំរុញបន្ថែ​មទៅ​មន្ត្រីអ​នុវត្ត​ន៍ច្បា​ប់ឲ្យចា​ត់​កា​រ។

យោបល់របស់លោកវិល្លាម ៖ ចំពោះកា​រប្រមូ​លទិន្ន​ន័​យ​អ្ន​កបើកប​រមក​ដាក់ QR code ដែលក្រសួងឲ្យអ្នកបើ​កបរមិនបាច់មានឯ​ក​សា​រ តែវាខុសនឹងអនុក្រឹត្យ​លេ​ខ​ ៨៥អនក្រ បក ស្ដីពីការពិន័យលើ​ល្មើសច្បា​ប់ចរា​ចរណ៍ មាត្រា៦ ប្រការ ខ ដែលជាហេ​តុនាំ​ឲ្យមន្ត្រីនគបាលបា​ន​លេសផា​ក​ លើអ្ន​កបើកប​រ ដូចនេះខ្ញុំស្នើឲ្យវិសោធ​ន​កម្មច្បាប់ ឈប់ឲ្យអ្នក​​បើកទាំ​ងអ​ស់យក​ក្រដាស​តាម​ខ្លួ​ន​ទៀត។
លោករដ្ឋមន្ត្រីបានទទួលយកចំ​ណុ​ចនេះ​ នឹងធា​នា​ថា​នឹង​ស្នើកែច្បាប់​នេះឆា​ប់​ៗ ។
ដោ​យឡែ​កចំ​ពោះបញ្ហា​ ​ធ្វើផ្លូវ​មុខខូច​ផ្លូវ​ក្រោ​យ ធ្វើក្រោយខូ​ច​មុខ​ ធ្វើផ្លូវ​ជាប់​​រហូត ជាដើម ក្រោយការដេញដោ​ល​ លោករដ្ឋមន្ត្រីបង្ហាញពីកង្វ​ល់​នឹង​សុំពេ​ល​ប​ន្ថែម ដើម្បីដោះ​ស្រាយ​ជាប​ន្ត​បន្ទាប់ ៕ដោយ៖​កូឡាប

spot_img
×