Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​អធិរាជ​មហា​សាច់ ទៅ​តុលាការ ដែល​ជេរប្រមាថ​នគរបាល​ខេត្តបាត់ដំបង​

​បាត់ដំបងៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ែន ឬ​ទ្ធី ស្នងការរង​ផែន​ការងារ​សណ្តាប់ធ្នាប់ ជា​នីតិបុគ្គល​តំណាង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានដាក់​ពាក្យបណ្តឹង​ចូលទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ប្តឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​អធិរាជ​មហា​សាច់​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយ​ជេរប្រមាថ​ទៅលើ ​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ក្នុង​ខេត្តបាត់ដំបង​។​

ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​ន គរ​បាល​ខេត្តបាត់ដំបង​សូម​ជម្រាបជូន​សាធារណជន​ពិសេស​អ្នក
និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាបថា បន្ទាប់ពី​បាន​ពិនិត្យ​នូវ​សកម្មភាព នៃ​ការ​ជេរ​ប្រមាណ​ជា​សាធារណ​:
​ពី​សំណាក់ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​(​អធិរាជ​មហា​សាច់ )​មកលើ​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារកិច្ច ​ក្នុងនាម​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ៤​ខែកុម្ភ​:​ឆ្នាំ
​២០២០​នោះ​រួចមក នៅពេលនេះ​ថ្នាក់ដឹកនាំ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានប្រគល់​សិទ្ធិ ​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន ឫទ្ធី ស្នងការរង​ផែន​ការងារ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល
​ខេត្តបាត់ដំបង ជា​នីតិបុគ្គល​តំណាង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សម្រេច​ដាក់ពាក្យ​បណ្តឹង​ចូលទៅ ​អយ្យការ​អម​សាលា ដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ស្របទៅនឹង​អំពើ​ដែល​បាន​ប្រព្រឹត្តិ​ដោយ ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​(​អធិរាជ​មហា​សាច់​)​នោះ​ហើយ ។​

​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន​មេត្តា​ជ្រាប ជាមួយនេះ​ក្នុងនាម​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន
​នគរបាល​ខេត្តបាត់ដំបង សូម​គោរព​ថ្លែងអំណរគុណ​ជា​អនេក​កប្ប​ការ​ចំពោះ​បងប្អូន​មហាជន​ដ៏​ច្រើន
​លើសលប់​ដែល បាន ផ្តល់នូវ​មតិ​គាំទ្រ​ចំពោះ​ការអនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​មន្ត្រីនគរបាល​ជាតិ​ដោយ
​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ។​

​ជាមួយនេះ​ក្នុងនាម​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ទទួលយក​រាល់​មតិ​រិះគន់​ពី​គ្រប់
​មជ្ឈដ្ឋាន​ប្រកបដោយ​ន័យ​ស្ថាបនា កែលំអរ ឬ​ឈានដល់​ការអនុវត្ត​វិន័យ​ចំពោះ​មន្ត្រីនគរបាល​ដែល​ប្រព្រឹត្តិ
​ផ្ទុយ​ពី​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ប៉ុន្តែ​ពុំ​អាច​ទទួលយក​បានឡើយ នូវ​មតិ​រិះគន់​ដែល​ពោរពេញ
​ដោយ​ការ​ជេរ ប្រមាថ​មាក់ងាយ​បន្ទាបបន្ថោក​ដល់​សមត្ថ​កិច្ច​នគរបាលជាតិ​ដែលមាន​តួនាទី​ជា​អ្នកប្រតិបត្តិ
​ច្បាប់ ជា​អ្នករក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា
ដោយ​សេចក្តី​គោរព​៕​ដោយ​៖​កូ​ឡាប​

73 KB

39 KB

62 KB

64 KB

50 KB

​ឃាត់ខ្លួន​មេភូមិ​ប្រ​ម៉ោ​យ និង​បក្ខពួក​ម្នាក់ទៀត ក្លែង​ឯកសារ​សាធារណៈ​ធ្វើការ​ឈូសឆាយ​រំលោភ​យក​ដីព្រៃ
​របស់រ​ដ្ឋ ១២០០​ហិកតា​

​ពោធិ៍សាត់​៖ យោងតាម​បទបញ្ជា​ពី ពី​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ សមត្ថកិច្ច​នគ​បាល​ស្រុក
​វាលវែង​ធ្វើការ ឃាត់ខ្លួន មេភូមិ​ប្រ​ម៉ោ​យ ស្រុក​វាលវែង និង​បក្ខពួក​ម្នាក់ទៀត កាលពី ថ្ងៃទី​៣ ខែកុម្ភៈ
កន្លងទៅនេះ ពាក់ព័ន្ធ​នឹង​ការ ក្លែង​ឯកសារ​សាធារណៈ​ធ្វើការ​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ
១២០០​ហិកតា​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ
​បន្ត​តាម​នីតិវិធី​។​

​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​លើ
​ករណី​កាប់​ទន្ទ្រាន​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ ដោយ​ខុសច្បាប់ នៅ​ចំណុច​ខាងជើង​ភ្នំ​ផ្លិត ក្នុង ភូមិ​ប្រ​ម៉ោ​យ ឃុំ
​ប្រ​ម៉ោ​យ ស្រុក​វាលវែង រហូត​ឈានដល់​ការចាប់ខ្លួន​មេភូមិ​ម្នាក់ និង​អ្នករៀបចំ​វាស់វែង​ក្បាលដី​ម្នាក់​។​

​ជនសង្ស័យ​មាន​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ រាជរដ្ឋាភិបាល លេខ ០៦៣៥ ស​.​ជ​.​ណ ចុះ​ថ្ងៃ​១៤ ខែមករា
២០២០ ដែលមាន​ទំហំ​ដី ១២០០ ហិកតា ដោយ ឯកសារ​នេះ​បាន​យកមក​ប្រើបាស់​មុន​ថ្ងៃ​ចុះហត្ថលេខា​របស់
​ថ្នាក់លើ ។​

​ជនសង្ស័យ មានឈ្មោះ ខាន់ ខូវ ភេទ​ប្រុស អាយុ ៦៩ ឆ្នាំ ជា​មេភូមិ​ប្រ​ម៉ោ​យ និង​ទី​២​ឈ្មោះ ធឿន ធី​ហុង
ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មាន​តួនាទី​ជា​អ្នករៀបចំ​វាស់វែង​ចាត់ចែង​ក្បាលដី​។ នៅក្នុង​ឯកសារ​ដីព្រៃ​ដែល​បាន
​កាប់​ឈូសឆាយ​រុក​រាក​ទន្ទ្រាន ចាត់ចែង លក់ ទិញ នោះ​មាន​ទំហំ​ប្រហែល​៣៧​ហិត​តា ប៉ុន្តែ​ការ​ស្រាវ​ទៅ ​ឃើញថា ដី​នៅ​ចំណុច​នោះ​មាន​ក្នុង ស​.​ជ​.​ណ ដែល​ជនសង្ស័យ​ក្លែងបន្លំ​ឯកសារ​មាន​រហូតដល់ ១២០០​ហិកតា​៕​ ដោយ ៖ កូឡាប

×