ក្រចេះ៖ នៅវេលាល្ងាចថ្ងៃទី ៥ ខែកុម្ភៈ កម្លាំងនគរបាលក្រុងក្រចេះ បានធ្វេីការបង្ក្រាប សកម្មភាពក្មេងទំនើង ករណីចរាចរណ៍អនាធិបតេយ្យ(បង្ហោះម៉ូតូ) នៅផ្លូវមាត់ទន្លេ ត្រង់ចំណុចមុខយានដ្ឋានជួសជុលរថយន្តពន្លកថ្មី ស្ថិតក្នុងភូមិផ្សាវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ បានធ្វើកិច្ចសន្យាអប់រំណែនាំក្មេងទំនើងចំនួន០២នាក់មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ហ៊ាង ប៊ុនលាភ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ២-ឈ្មោះ ផាន សំអាត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
នគរបាលបានដកហូតម៉ូតូចំនួន០១គ្រឿង រក្សាទុកជា បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ។
បន្ទាប់ពីបានធ្វេីការអប់រំណែនាំរួចមក សមត្ថកិច្ចយេីងបាន ឲ្យអាណាព្យាបាល ធានាយកត្រឡប់ទៅលំនៅដ្ឋានវិញ ដេីម្បីជួយអប់រំណែនាំបន្ថែម៕ ដោយ៖កូឡាប