Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ការិយាល័​យ​​ច​រា​ចរ​ណ៍​​ជើងទឹ​កខេត្ត​កំ​ពង់ចាម ស្រវឹងស្រា ជោកជាំ បើកឡានបុកមនុ​ស្ស​ស្លាប់ម្នា​​ក់

ខេត្ត​កំពង់ចាម​ ៖​ ជន​រ​ង​​គ្រោះ​​ម្នាក់បានស្លាប់​​ភ្លាមៗ​​​ ក្នុងចំ​ណោម​៣នាក់​ ត្រូវ​បាន​រថយន្ត​បុ​ក​​បញ្ជា​ចង្កូ​ត ដោយមន្ត្រីនគរបាលមួយរូបក្នុងស​ភា​ពស្រ​វឹង​ស្រាជោក​ជាំ​​​ ។

ហេតុ​ការណ៍​នេះ​បានកើត​ឡើងនៅក្បែរ​ចំណុច​បុកល្ហុង​ខាង​ក្រោ​ម​​ស្ពា​ន​គី​​​ហ្ស៊ូ​ណា ​ក្រុង​កំពង់ចាម​ កាលពី​រសៀល​​ថ្ងៃ​ទី ៣ ខែកុម្ភ​: ឆ្នាំ​២០២០​​។​

​​មន្ត្រីនគរបាល​ចរាចរណ៍​​​ក្រុង​កំពង់ចាម បានឲ្យដឹងថា ជនបង្កជាមន្ត្រីពាក់​ស័ក្តិ​បួ​ន​​ ឈ្មោះ​ អ៊ុក​ សុ​បញ្ញា ​​អាយុ​៤០​ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់​វា​លវង់ ក្រុងកំពង់ចាម ​ត្រូវ​ឃាត់នាំខ្លួន​​ម​ក​កាន់ អធិការនគរបាលក្រុងកំព​ង់​ចា​ម ចាត់ការ​តាមច្បាប់​ ។

អ្នកឃើញ​ហេតុការណ៍នេះបាននិយាយ​ថា​​ ​នៅមុន​ពេ​លកើតហេតុ​ រថយន្តបង្កធ្វើ ដំណើរក្នុងសភាពរេចុះរេឡើង​ បានជ្រុលមកបុក​អ្ន​ក​ជិះ​ម៉ូតូបណ្តាលឱ្យ​ស្លា​ប់​​​ម្នាក់​ និងបន្តបុក​​​អ្នក​បើក​រថ​យន្ត​មួ​យគ្រឿ​ងទៀ​ត​​ នៅក្បែរចំណុចបុក​ល្ហុ​ងខា​ង​ក្រោម ​ស្ពាន​គី​ហ្ស៊ូ​ណា​​ក្រុ​ង​កំ​ព​ង់​ចាម​ ។

តាមការពិនិត្យ​និងធ្វើកំណត់ហេតុរបស់​​​ សមត្ថកិច្ចឲ្យដឹងថា​ សពជនរងគ្រោះ​ ឈ្មោះ យ៉​ន យឿន​ ​អាយុ​៧៣​ឆ្នាំ​ មាន​ទីលំនៅ​ភូ​មិ​​រលៀក​ឃុំ​អម្ពិល​ ​ស្រុក​កំព​ង់​សៀម​ ​។​ មុនពេលជួបគ្រោះ​ថ្នា​ក់​ ជនរងគ្រោះ​​បើកម៉ូតូ​ម៉ាកវ៉េវ​អិ​​ល​​ហ្វា​​គ្មាន​​ផ្លា​កលេខ​ ​បានឈប់ហើយដើរ​រើស​ចុ​ង​អំពៅ​ នៅចំណុចកើតហេតុខាងលើ ​ស្ថិ​តក្នុង​​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់​​ចា​ម​។​

​យោងតាមកំណត់​ហេតុ​បន្តថា​ ​ជនរង​គ្រោះ​​ទាំង​២នាក់​ ​ឈ្មោះ សុគន្ធ យុទ្ធិកាអាយុ១៨ឆ្នាំ នៅភូមិ​រលៀក​ដែ​រ កំពុងបើកបរម៉ូ​តូ​ម៉ាកZOOMERXពណ៌ក្រហម និងម្នាក់ទៀត​ឈ្មោះ ​ឡា​​ច យន់​ណែ​ត អាយុ ៣៣ឆ្នាំ​បើកបរ​​រ​ថយ​ន្ត​​​ម៉ាក​នីសា​ន់ ពណ៌ប្រ​ផេះ​ ផ្លាកលេខ ​ភ្នំ​ពេញ 2AQ-1165​ មាន​ទីលំនៅ​ភូមិ​​​ឈូកស​​​ណ្ត​ល់​ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។ ខូច​ម៉ូ​តូចំនួ​នពីរគ្រឿង និងរថយន្តចំនួន ​ពីរគ្រឿង​កម្រិត​ស្រាល​​ដូ​ច​គ្នា​។​

​ចំណែក​​រថយន្ត​ប​ង្ក​ហេតុ​​ដែ​លបើកបុក​មនុស្ស​ស្លា​ប់ និងរបួសម៉ាកឡិចស៊ីសR​X300 ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម​2​A7297 បើកបរដោយបុរសឈ្មោះអ៊ុក ​សុ​បញ្ញា អាយុ៤០ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ ដែ​លមាន​ទីលំ​នៅ​ភូមិទី៦ សង្កាត់វាលវង់​ ​ក្រុងកំពង់ចាម ត្រូវចាប់ខ្លួនបញ្ជូន​ម​ក អធិការនគរបាលក្រុង​កំ​ពង់​ចាម។ ជនសង្ស័យ​ត្រូវ​បាន​ ​គេរ​កឃើញថា​ មានជាតិស្រវឹងស្រា​​ក​ម្រិត​​០,៨៤​មិ​លី្ល​ក្រាម ក្នុង​មួយ​លីត្រ​​​នៃ​​ខ្យ​ល់​ ។

​លោក​ ​អ៊ឹង​ ​ប៊ុន​​អធិការ​ក្រុង​កំពង់ចា​ម​​បាន ប្រាប់អ្នកសារព័ត៌មាន​ ​នៅព្រឹកថ្ងៃទី៤ ខែកុម្ភ:​ ឆ្នាំ​២០២០​ថា ជុំវិញករណី មន្ត្រីនគរ​បា​លពា​ក់ស័​ក្តិ៤ បើកបររថយន្តបុក​ម​នុស្ស​ស្លាប់ និងរបួសខាងលើនេះ​ ​យើងកំពុងកសាង​សំ​ណុំរឿ​ង​ ដើម្បីចាត់ការតាមនីតិវិ​ធី​។

បណ្ដាញសង្គម facebook បានលើកឡើងថា ជនបង្កត្រូវបានបងប្អូនចា​ប​ថត​រូប ដែលត្រូ​វបានគេស្គាល់​ ​ជាមន្ត្រីសមត្ថកិច្ចនគ​រ​បាល ដែលបើកបររថយន្តទាំង ស្ថានភាពស្រវឹងស្រា​ ​បុករះបណ្តាលឲ្យ​ម​នស្ស​ស្លាប់​និង​រ​បួស​ ខណៈព្យាយាមរត់។​ ​
លោកពូស្រវឹង​ហេតុអ្វី​បើកបរ​ ដឹងថាអាយុជីវិតរ​ប​ស់ម​នុ​ស្ស យើងម្នាក់ៗមិនអាចទិញដូរលើទី​ផ្សា​​រ​នោះទេ​។
ហេតុអ្វីធ្វើឲ្យសមាជិកគ្រួសារ​គេមាន​ទុក្ខជាខ្លាំង​ អ្នកណាក៏មិនចង់ឲ្យ​កើតរឿ​ងនេះឡើងនោះ​ទេ ​តែវាជាកំហុស​បើកស្រវឹងម្តេចមិនដេក​​​ មកបើកបររថយន្ត​បុកគេពេ​ញ​ហ្នឹង​ ខ្លួនជាមន្រ្តីផងមិនគោ​រ​ពច្បា​ប់ខ្លួន​ឯង​ ធ្វើឲ្យមន្រ្តីគេល្អៗ ខូចឈ្មោះដោយសារលោកពូ ​(​មន្ត្រីមួយចំនួ​ន​)៕ ដោយ​ ៖​ បញ្ញាស័ក្តិ

×