Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចអោយ ១០០លានដុល្លារដល់​ចិ​ន និងប្រទេសផ្សេ​​ងៗ ដើម្បីប្រយុទ្ធប្រឆាំ​ង​នឹង​វី​រុសកូ​រ៉ូ​ណា

អាមេរិច នៅថ្ងៃសុក្រម្សិលមិញនេះ ​បា​នផ្តល់ទឹកប្រាក់​ចំ​នួន ១០០លា​នដុល្លារ ទៅដល់ប្រទេស​ចិ​ន និងប្រទេសរងប៉ះពាល់ផ្សេ​ង​ៗទៀ​ត​ ដើម្បីប្រយុទ្ធប្រឆាំងនឹងវី​រុ​ស​កូរ៉ូណា ដែលមានការរីករាលដា​ល​យ៉ាង​លឿន​។​

“ការប្តេជ្ញានេះ ជាមួយនឹងទឹកប្រាក់ ១០​០​លាន​ដុល្លារដែលផ្តល់ដោយវិស័យឯកជន​អា​មេរិ​ច បង្ហាញពីការដឹកនាំដ៏រឹងមាំ​រ​បស់​អា​មេរិ​ច ក្នុងការឆ្លើយតបទៅ​នឹ​ងកា​រ​ផ្ទុះវីរុស”។ នេះជាការថ្លែងរបស់រដ្ឋម​ន្រ្តី​ការប​រទេ​សអា​មេរិ​ច​លោក Mike Pompeo នៅក្នុងសេចក្តីប្រ​កា​ស​។

លោកក៏បានថ្លែងថា អាមេ​រិចបានបរិច្ឆាគប​រិក្ខា​រពេទ្យ​ជិត ១៧,៨តោនទៅឲ្យចិន ​រួមមានម៉ាស់ សម្លៀកបំពាក់ពេទ្យ ស្បៃរុំរបួស និ​ងឧ​បករ​ណ៍ផ្សេង​ៗ​។

ការប្រកាសផ្តល់ប្រាក់ជំនួយនេះកើតឡើ​ង​ ក្រោយពេលទីក្រុង​ប៉េ​កាំង បានចោទប្រកាន់អាមេ​រិ​ចជុំ​វិញការឆ្លើយតបទៅនឹងវិប​ត្តិ​សុខ​ភាព​ ដោយប៉េកាំងនិ​យា​យថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែ​ចែ​កចា​យភា​ពភ័​យខ្លាច ដោយធ្វើការហា​ម​ប្រាម​មិនឲ្យ​ជនប​រ​ទេសទាំង​ឡា​យ​ណា ​ដែលធ្លាប់ធ្វើដំណើ​រ​ទៅចិន ចូលក្នុងប្រទេសរប​ស់​ខ្លួន។​

ប៉ុន្តែនៅថ្ងៃសុក្រម្សិលមិ​ញ​នេះ ប្រធានាធិបតីដូណាល់​ ​ត្រាំ ​បានកោតសរសើរចំពោះកា​រ​ឆ្លើយតប ដ៏មានជំនាញរបស់ចិ​ន​ ទៅលើការផ្ទុះវីរុស​ ​ក្រោយពេលលោកបាន​និ​យា​យគ្នា​ តាមទូរស័ព្ទជាមួយនឹង​មេ​ដឹក​នាំ​ចិន ស៊ី ជីនពីង។​

សូមបញ្ជាក់ថា រហូត​ម​កដ​ល់ពេល​នេះ អ្នកស្លាប់ដោយសារវីរុស​កូ​រ៉ូណា បានកើនឡើងដ​ល់​ចំ​នួន ៧២៤ និងបានចម្លងយ៉ាងតិចទៅកា​ន់​មនុ​ស្សជា​ង ៣៤.០០០ក្នុងប្រទេសជាង ​​២០។

វីរុសដែលស្រដៀងទៅនឹង​ជំ​ងឺផ្តា​សាយ បានផ្ទុះឡើងដំបូងកាលពី​ខែ​ធ្នូ​ ក្នុងទីក្រុងវូហាន នៃខេត្តហូបេ ប្រទេសចិន៕

អ​ត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×