Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមរ​ថយ​ន្តក្លា​ស៊ីក​១០គ្រឿង របស់ទេសច​រ​អឺរ៉ុប បានចូលមកទស្ស​​នាក​ម្ពុជា តាមច្រកទ្វារអូរស្មា​ច់​​

ឧត្តរមានជ័យ ៖ ក្រសួងទេសចរណ៍បា​ន​ចេញ​ប្រកាស​ព័ត៌​មា​នថា នៅព្រឹកថ្ងៃទី ៨ ខែកុម្ភ: ឆ្នាំ២០២០ មានក្រុមរថ​យ​ន្តក្លាស៊ីក​១០គ្រឿង របស់ទេសចរអឺ​រ៉ុប ពាក់ផ្លាកលេខរបស់ប្រទេសថៃ បានចូលមកទស្សនា​ព្រះរា​ជា​ណាច​ក្រក​ម្ពុជា តាមច្រកទ្វារអូរស្មា​ច់​​ ខេត្តឧត្តរមាន​ជ័​យ​ ដោយមានគម្រោងស្នាក់នៅកម្ពុជាចំ​នួ​ន​ ៦យប់ និងទៅទស្សនាតំបន់ទេសច​រ​ណ៍សំ​ខា​ន់ៗ មានដូចជា ខេត្តសៀមរាប​ ខេត្តបាត់ដំបង​ ​និងខេត្ត​បន្ទា​យមា​ន​ជ័​យ​។

ក្រុមរថយន្តក្លាស៊ីចនេះនឹងត្រឡប់ទៅវិញថ្ងៃទី ​១​៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកទ្វារដ​ដែ​ល។​

ការអញ្ជើញមកទស្សនារបស់ទេ​ស​ចរអឺរ៉ុបនៅកម្ពុជានេះ បា​នបង្ហាញ​ឲ្យឃើញពីភាពជឿជាក់ទុក​ចិ​ត្តរ​បស់ទេ​ស​ច​រ​អ​ន្តរជាតិ មកលើសន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍរី​ក​ចម្រើ​ន​ និងបដិសណ្ឋារកិច្ច​ស្វាគ​មន៍នៅកម្ពុ​ជា​។

ជារួម កម្ពុជានៅតែជាគោលដៅទេ​ស​ចរណ៍​ដ៏ទា​ក់​ទាញ និងសុខសុវត្ថិភាពសម្រា​ប់​ទេស​ច​រជាតិ និងអន្តរ​ជា​តិ៕ ដោយ៖កូឡាប

×