បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នគរបាលស្រុកថ្មគោលបង្រ្កាបល្បែងភ្នាល់(ជល់មាន់)មួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៨នាក់ ធ្វើការអបរំនិងកិច្ចសន្យាបញ្ឈប់នៅមូលដ្ឋាន។
នៅថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ អនុវត្តតាមមតិណែនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល ដឹកនាំបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែងនៅចំណុចភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោលដោយក្នុងនោះបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៨នាក់ភេទប្រុសព្រមទាំងដកហូតវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន០៣ក្បាល សង្វៀនជល់មាន់ចំនួន០១ ជញ្ជីងតូចចំនួន០១ ស៊ុមចំនួន០១
ធុងជ័រចំនួន០១។
អ្នកប្រព្រឹត្តិបានធ្វើកំណត់ហេតុសាកសួរ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តល្បែងភ្នាល់នេះជាបន្តទៀតហើយបានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ដោយ៖កូឡាប